អាជ្ញាធរជាតិអប្សរា កែប្រែទីតាំង​ដីសឹករិចរិល និងដីទំនេរ ទៅជាទេសភាពបៃតង

អាជ្ញាធរជាតិអប្សរា បានកែលម្អទីតាំងដីមួយចំនួនដែលសឹករិចរិល ឬដីទំនេរ និងបរិវេណនៅតាមដងផ្លូវ ទៅជាទេសភាពបៃតងខួបប្រាំងវស្សា។ ជាមួយគ្នានោះ​ក៍បានដាំស្មៅ និងដើមឈើកាន់តែច្រើនឡើងជាបន្តបន្ទាប់ ហើយមើលថែជាប្រចាំ រួមទាំងថែទាំដើមឈើដែលមានស្រាប់កាន់តែល្អប្រសើរ។ ព្រៃឈើ ជាផ្នែកមួយរួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់សោភ័ណភាពតំបន់រមណីយដ្ឋានអង្គរ និងភពផែនដីរបស់យើង។ សូមចូលរួមថែរក្សាការពារព្រៃឈើ និងបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរទាំងអស់គ្នា៕

ដាំកូនឈើ១,០០០ដើមនៅរមណីយដ្ឋានអង្គរដើម្បី អបអរសាទរខួបរុក្ខទិវាជាតិ ៩កក្កដា ២០២៤

នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា បានប្រារព្ធ យុទ្ធនាការដាំដើមឈើ ចំនួន១,០០០ដើម អបអរ​សាទរខួប រុក្ខទិវាជាតិ ៩កក្កដា ២០២៤ ក្រោមប្រធានបទ ” ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព” នៅតាមបណ្ដោយវិថីព្រះនរោត្តមសីហមុនី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក…

អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានខេមអេដ បន្តដាំកូនឈើនៅបរិវេណខាងមុខប្រាសាទ​អង្គរវត្ត

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុងកម្មវិធីទស្សនកិច្ចប្រចាំឆ្នាំ និងជិះកង់កម្សាន្តក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ក្រុមនិស្សិតនៃវិទ្យាសា្ថនខេមអេដ (CamEd Business School) ចំនួន១៩១នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈេីចម្រុះចំនួន២០០ដេីម និងស្មៅចំនួន១០០ម៉ែត្រការ៉េ នៅបរិវេណអតីតផ្សារយាងធំ ស្ថិតនៅខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ។ ការងារនេះ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក…

សិក្ខាសាលាស្ដីពី«ច្បាប់ និងបេតិកភណ្ឌវប្បធម៌» បានបញ្ចប់ដោយជោគជ័យ

សិក្ខាសាលាបណ្តុះបណ្តាលសមត្ថភាពស្ដីពី«ច្បាប់ និងបេតិកភណ្ឌវប្បធម៌»រយៈពេល៣ថ្ងៃ ដែលឧទ្ទេសនាមដោយមេធាវីអន្តរជាតិ ជាអ្នកឯកទេសខាងបេតិកភណ្ឌវប្បធម៌ លោក Etienne Clement បានបញ្ចប់ដោយជោគជ័យ នៅរសៀលថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ២០២៤។ សិក្ខាសាលារៀបចំធ្វើ តាំងពីថ្ងៃទី២ ខែកក្កដានោះ មានគោលបំណងបង្កើនសមត្ថភាពមន្ត្រីចម្រុះ មកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរសំបូរព្រៃគុក អគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ។…

ទិដ្ឋភាពភ្ញៀវទេសចរចម្រុះជាតិសាសន៍ទស្សនាប្រាសាទអង្គរវត្ត

ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ទស្សនាប្រាសាទ​អង្គរវត្ត មានជាឯកជន គ្រួសារ មិត្តភក្តិ និងខ្លះមានមគ្គុទ្ទេសក៍អធិប្បាយរឿងរ៉ាវប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ ស្ថាបត្យកម្ម និងថតផ្តិតរូបភាពផង មុននឹងបន្តដំណើរទៅទស្សនានៅតាមប្រាង្គប្រាសាទ និងគោលដៅទេសចរណ៍សំខាន់ៗជាច្រើនទៀត។ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិគោរពក្រមប្រតិបត្តិអង្គរ និងចូលរួមថែរក្សាបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរទាំងអស់គ្នា៕

អាជ្ញាធរជាតិអប្សរាចូលរួមកិច្ចប្រជុំក្រុមការងារដឹកនាំគម្រោង Angkor Water Resilience នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារដឹកនាំគម្រោង Angkor Water Resilience ដែលមានអាជ្ញាធរជាតិអប្សរា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ បានជួបប្រជុំគ្នា ដើម្បីពិនិត្យវាយតម្លៃការអនុវត្តការងារកន្លងមក និងផ្តល់អនុសាសន៍ដល់ក្រុមការងារបច្ចកទេសសម្រាប់អនុវត្តការងារបន្តទៀត៕

កូនឈើចម្រុះចំនួន៦,១៥០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤

– ផ្តល់កូនឈើចម្រុះជូនតំណាងកងពលធំអន្តរាគមន៍លេខ២ ចំនួន​៣,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីបញ្ជាការ ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៥០០ដើម បេង៥០០ដើម គ្រញូង៥០០ដើម ដើមយាង៥០០ដើម គគីរ៥០០ដើម និងកកោះ៥០០ដើម។ – ផ្តល់កូនឈើចម្រុះជូនអ្នកស្រី សាញ់ សោភ័ណ្ឌ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប…

សោភ័ណភាពប្រាសាទតុបខាងលិច ក្រោយពេលជួសជុល

ប្រាសាទតុបខាងលិច កសាងនៅសតវត្សរ៍ទី១០ និងកសាងបន្ថែមនៅសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧ ដោយខឿនដើមសង់ពីថ្មបាយក្រៀម ត្រូវបានរៀបថ្មភក់មួយជាន់ពីលើ។ តួប៉មកណ្តាលក៏កែកុនដែរ ដោយរក្សាទុកនូវផ្នែកចម្លាក់លម្អផ្សេងៗ ដូចជា ផែ្តរ និងសសរធ្វើពីថ្មភក់ពណ៌ផ្កាឈូក ព្រមទាំងសង់បន្ថែមតួប៉មចំនួនពីរនៅសងខាងបន្ថែមទៀត។ តួប៉មទាំងអស់នោះសុទ្ធតែមានចម្លាក់រូបព្រះពុទ្ធសាសនា។ នៅសម័យកណ្តាល សាងខឿនទ្រវែងមួយ តពីខឿនចាស់មកខាងកើត។ នៅចុងខាងលិចនៃ ខឿនលយថ្មីនេះ គេឃើញសំណល់បល្ល័ង្កព្រះធំមួយ។ ដោយសារអាយុកាល…

មន្ត្រីស្ថាប័នចម្រុះចូលរួមសិក្ខាស្ដីពី«ច្បាប់ និងបេតិកភណ្ឌវប្បធម៌»

មន្ត្រីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរសំបូរព្រៃគុក  អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌ខេត្តសៀមរាប អាជ្ញាធរដែនដីទាំង៥ស្រុក/ក្រុង ក្នុងរមណីយដ្ឋានអង្គរ មន្ទីររៀបចំដែនដីខេត្តសៀមរាប តំណាងរដ្ឋបាល និងក្រុមប្រឹក្សាខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអាជ្ញាធរដែនដីពាក់ព័ន្ធប្រមាណ៤៥រូប បានចូលរួមសិក្ខាសាលាស្ដីពី«ច្បាប់ និងកិច្ចការពារបេតិកភណ្ឌ»។    សកម្មភាព នេះ​រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា រយៈពេលបីថ្ងៃ…

កូរ៉េប្រគល់សម្ភារបរិក្ខារមួយចំនួនក្នុងគម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២

នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) បានរៀបចំពិធីប្រគល់សម្ភារបរិក្ខារមួយចំនួន ដើម្បីអនុវត្តន៍គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ និងព្រះលានជល់ដំរី។ នាឱកាសនោះ លោក Song Youngjun នាយករងនៃទីភ្នាក់ងារ KOICA បានថ្លែងថា កម្ពុជា និងកូរ៉េ មានកិច្ចសហប្រតិបត្តិការលើវិស័យអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ ជាពិសេសគម្រោងក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេលជិត១០ឆ្នាំមកហើយ រាប់ចាប់ពីឆ្នាំ២០១៥មក ដែលភាគីទាំងពីរបានចុះហត្ថលេខាលើកដំបូង ក្នុងកិច្ចពិភាក្សាគម្រោងដំណាក់កាលទី១…