Warning: Constant WP_CACHE_TEMP already defined in /home/srtdtrab/public_html/wp-config.php on line 4

Warning: Constant WP_CACHE_TEMP already defined in /home/srtdtrab/public_html/wp-config.php on line 6

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 496

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 497

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 498

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 499

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 500
អាជ្ញាធរជាតិអប្សរា ជួសជុលចម្រឹងបង្អួចដែលបាក់បែកចំនួន២ទីតាំង នៅប្រាសាទបន្ទាយសំរ៉ែ – សៀមរាបធូដេ

អាជ្ញាធរជាតិអប្សរា ជួសជុលចម្រឹងបង្អួចដែលបាក់បែកចំនួន២ទីតាំង នៅប្រាសាទបន្ទាយសំរ៉ែ

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានជួសជុលចម្រឹងបង្អួចចំនួន២ទីតាំង នៅប្រាសាទបន្ទាយសំរ៉ែ ដែលកំពុងប្រឈមនិងហានិភ័យ ឱ្យរឹងមាំឡើងវិញ។

ប្រធានក្រុមការងារការដ្ឋានជួសជុលប្រាសាទបន្ទាយសំរ៉ែ លោក ឡុង ណារី មានប្រសាសន៍ថា កិច្ចការដំបូង គឺត្រូវស្វែងរកបំណែកចម្រឹងបង្អួចដែលបានបាក់ធ្លាក់លើដី និងសិក្សាប្រមូលទិន្នន័យពីស្ថានភាពខូចខាតរបស់ចម្រឹងបង្អួច ដែលមានស្នាមប្រេះ បាក់ជាកំណាត់ៗរួចហើយ ត្រូវធ្វើការផ្គំសាកល្បងថ្មរបស់ចម្រឹងបង្អួចទាំងនោះ ដើម្បីឈានដល់ជួសជុល។

លោកបន្តទៀតថា ចម្រឹងបង្អួចដែលក្រុមការងារធ្វើការជួសជុលនៅទីតាំងទី១ នាខ្លោងទ្វារខាងជើង មានសភាពទ្រុឌទ្រោម និងចុះខ្សោយខ្លាំង ដែលទាមទារការជួសជុលពង្រឹង តភ្ជាប់ថ្មត្រង់កន្លែងបាក់បែក ដើម្បីឱ្យរឹងមាំ និងមានលំនឹងដូចដើមឡើងវិញ។

ចំណែកចម្រឹងបង្អួចនៅទីតាំង២ នាខ្លោងទ្វារខាងលិច ក៏រងការខូចខាតដោយអន្លើៗ ថ្មខ្លះបានធ្លាក់គរនៅលើដី បាក់ជាកំណាត់ៗ តម្រូវឱ្យធ្វើការព្យាបាលឡើងវិញ ដូចជា លាងសម្អាតស្លែកំណកដីលើកន្លែងដែលត្រូវព្យាបាល និងតភ្ជាប់ដោយដាក់ស្នូល ព្រមទាំងបិទកាវភ្ជាប់សាច់ថ្ម បិទបាយអបំពេញស្នាមប្រេះ នៅតាមមុខតំណការពារដើម្បីកុំឱ្យជ្រាបទឹកចូលថ្មជាថ្មីឡើងវិញ។

ចម្រឹងបង្អួចទាំងពីរកន្លែងដែលរងការខូចខាត ដោយ សារតែអាយុកាលរាប់រយឆ្នាំ ព្រមទាំងរងកម្តៅថ្ងៃ សំណើមទឹកភ្លៀង និងទឹកជ្រាបចូល ដែលធ្វើឱ្យចម្រឹងបង្អួច និងរចនាសម្ពន្ធផ្សេងៗទៀត នៅខ្លោងទ្វារប្រាសាទបន្ទាយសំរ៉ែ រងការខូចខាតយ៉ាងខ្លាំង ដូចជា មានការប្រេះស្រាំ ពុកផុយ និងរបេះថ្មជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *