កូនឈើចម្រុះចំនួន៦,៤១៧ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដោយឥតគិតថ្លៃពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

– ប្រគេនកូនឈើទាលចំនួន១០០ដើម ជូនព្រះអង្គ កែម លា ព្រះចៅអធិការវត្តថ្កូវ ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតនៅឃុំរើល ស្រុកពួក ខេត្តសៀមរាប។

– ផ្តល់កូនឈើចម្រុះជូនលោក គា អឿន តំណាងគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តច័ន្ទគ្រឹះស្នា ហៅវត្តពោធិ៍វៀងជើង ចំនួន១,០០០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្ត ក្នុងភូមិពោធិ៍វៀងជើង ឃុំពោធិ៍វៀង ស្រុកពោធិ៍វៀង ខេត្តព្រៃវែង។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម បេង៣០០ដើម ធ្នង់២០០ដើម និងឈើទាល២០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងលោក ជា សារិន ចៅសង្កាត់នគរធំ ចំនួន៤០០ដើម ដើម្បីយកទៅដាំនៅតាមមាត់ប្រឡាយ និងអមសងខាងផ្លូវ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់២០០ដើម ក្ងោក១០០ដើម និងត្របែកព្រៃ១០០ដើម។

– ផ្តល់កូនឈើចម្រុះ ចំនួន១,៣៩៧ដើម ដើម្បីយកទៅដាំបន្ថែមនៅខាងមុខប្រាសាទអង្គរវត្ត ប្រាសាទតាសោម ឧទ្យានអនុស្សារីយ៍អង្គរ-តូតាល់ ផ្លូវ៦០ម៉ែត្រនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់២៧០ដើម  បេង១០ដើម គ្រញូង១៦០ដើម ច្រេស២៦០ដើម គគីរ៧២ដើម ចាមរី១២០ដើម ក្ងោក១៤០ដើម ព្កុល៥០ដើម ក្ងោកតូច៧០ដើម ជើងគោ១០៥ដើម និងរំដួល១៤០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក រ៉ាន ចំរើន លោក លឹម គាងជាវ និងលោក ម៉ក់ សុខា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៧២០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន និងតាមសាលារៀន នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ស្រុកព្រញនេត្រព្រះ ស្រុកមង្គលបូរី ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង១២០ដើម ធ្នង់១៤០ដើម បេង១៧០ដើម ច្រេស៥០ដើម ឈើទាល២០ដើម គគីរ៨០ដើម ក្ងោក៧០ដើម និងរំដួល៧០ដើម។

– ផ្តល់កូនឈើចម្រុះចំនួន២,៥០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯក តេជោសែន។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់៣០០ដើម បេង៣០០ដើម ច្រេស១០០ដើម រំដួល២០០ដើម ជើងគោ២០០ដើម ក្ងោក២០០ដើម អង្គាបុស្ប២០០ ក្ងោកតូច២០០ រំដេញ៣០០ដើម និងឥន្ទនេល២០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក រឿយ រីទ្ធ តំណាងអនុវិទ្យាល័យភូមិគំរូ ចំនួន៣០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណ ស្ថិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០ដើម ធ្នង់២០ដើម បេង២០ដើម ច្រេស២០ដើម ឈើទាល២០ដើម គគីរ២០ដើម ក្ងោក៦០ដើម ព្កុល៦០ និងឥន្ទនេល៦០ដើម។.


Leave a Reply

Your email address will not be published. Required fields are marked *