សិស្សានុសិស្សចំនួន១០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ សិស្សានុសិស្សថ្នាក់ទី៥ ចំនួន១០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

ទស្សនកិច្ចសិក្សានេះ បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់រៀន អំពីកម្មវិធីអប់រំអំពីបេតិកភណ្ឌ រួចមក សិស្សានុសិស្សត្រូវអនុញ្ញាតឱ្យសិក្សាស្វែងយល់បន្ថែមទៀតអំពីកិច្ចការថែរក្សា អភិរក្សវត្ថុសិល្បៈ ដែលបានមកពីកំណាយស្រាវជ្រាវនានា ដើម្បីឱ្យពួកគាត់ក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេន ថែរក្សា មរតកវប្បធម៌ ដែលបុព្វបុរសបានបន្សល់ទុក៕


Leave a Reply

Your email address will not be published. Required fields are marked *