នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការអន្តរជាតិកិច្ចគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គលើកទី៣២ ក្រោមអធិបតីភាពសហប្រធាន ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូត នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា។
នៅក្នុងនោះដែរ ក៏មានការថ្លែងអន្តរាគមន៍ដោយលោកស្រី Namba Keiko នាយកផ្នែកកិច្ចសហប្រតិបត្តិការពហុភាគីផ្នែកវប្បធម៌ នៃក្រសួងការបរទេសជប៉ុន និងលោក Lazare Eloundou Assomo នាយកមជ្ឍមណ្ឌលបេតិកភណ្ឌពិភពលោក របស់អង្គការUNESCO៕





