គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បើកសម័យប្រជុំបច្ចេកទេស លើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២

នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកសម័យប្រជុំបច្ចេកទេសលើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២ ដែលដឹកនាំដោយសហប្រធានប្រទេសបារាំង និងប្រទេសជប៉ុន។

កិច្ចប្រជុំនេះរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំបច្ចេកទេសនៅព្រឹកនេះ ដឹកនាំដោយលោក Pierre VINCENT ជាទីប្រឹក្សាផ្នែកវប្បធម៌អមស្ថានទូតបារាំង និងលោក NAGASE  Kensuke អនុប្រធានបេសកកម្ម ស្ថានទូតជប៉ុន៕


Leave a Reply

Your email address will not be published. Required fields are marked *