នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ព្រមទាំងអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យការងាពិនិត្យគម្រោងកែសម្រួលវង់ទស្សនានៅប្រាសាទបន្ទាយស្រី ដោយក្នុងឱកាសនោះ ក្រុមអ្នកជំនាញការ បានស្ដាប់ការធ្វើបទបង្ហាញ ស្តីពីកែសម្រួលវង់ទស្សនា ក៏ដូចជាផ្តល់អនុសាសន៍បន្ថែមដល់ការងារទាំងនោះឱ្យកាន់តែល្អប្រសើរ។ល។ សូមជម្រាបថា ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ…