អាជ្ញាធរជាតិអប្សរា សម្អាតបរិវេណប្រាសាទក្ងោកគ្រៀវ

ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចុះត្រួសសម្អាតព្រៃ និងបរិស្ថានជុំវិញបរិវេណប្រាសាទក្ងោកគ្រៀវ ដែលមានទីតាំងស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ការងារនេះត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីលើកតម្លៃ និងថែរក្សាប្រាសាទបុរាណនានា ចៀសផុតពីហានិភ័យផ្សេងៗ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៤ កន្លងទៅ អាជ្ញាធរជាតិអប្សរា បានចុះបោះបង្គោលកំណត់ព្រំនៃទីតាំងបុរាណដ្ឋាន និងដាក់ស្លាកសញ្ញាផង។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ប្រជាជនរស់នៅតំបន់ជុំវិញ…

ជាង​ចម្លាក់​ថ្ម ​នៅ​តាម​ប្រាសាទ​បុរាណដែល​ជា​អ្នក​ស្រុក​អង្គរ​

លោក ​តឹក ទត់ ​អាយុ៥៨​ឆ្នាំ ​កើត​នៅ​ភូមិ​​នគរ​ក្រៅ ​សង្កាត់​គោក​ចក ​ក្រុង​សៀមរាប​ កំពុង​​បន្ត​រស់​នៅ​ក្នុង​ទឹក​ដី​នៃ​ភូមិ​កំណើត​របស់​គាត់រហូត​មក​ដល់​សព្វ​ថ្ងៃ​​​។​​បច្ចុប្បន្ន​​គាត់​ជា​អ្នក​ឆ្លាក់​ក្បាច់​​​នៅ​ប្រាសាទ​ជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែល​ចម្លាក់ក្បាច់មួយចំនួនមានការខូចខាតទៅ​ហើយ ឱ្យ​លេច​ចេញ​ជា​រូប​រាង​សិល្បៈ​លើ​ថ្ម​ឡើង​វិញ​ ​ដើម្បី​រក្សា​មរតកដែល​បន្សល់​ទុក​​ពី​ដូនតា​ខ្មែរ​​ឱ្យ​បាន​គង់វង្ស​តទៅ​មុខ​ទៀត​។​ លោក ​តឹក ទត់ ​ឱ្យ​ដឹង​ថា គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ឆ្លាក់​ក្បាច់​ចម្លាក់​នៅ​លើ​ថ្ម ​នៅ​តាម​ការ​ដ្ឋាន​ជួសជុល​ប្រាសាទ​បុរាណរយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​។​លោក ​បាន​ចូល​ធ្វើការ​ជា​អ្នក​ជួសជុល​ប្រាសាទ​បុរាណ…

អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួលជួបតំណាងទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា

នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសមជាមួយក្រុមការងារនៃទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា ដែលដឹកនាំដោយលោកស្រី Park Jisu។ តំណាងទីភ្នាក់ងារ KOICA បានចុះមកសម្តែងការ​គួរសម ក៏ដូចជាស្វែងយល់អំពីមតិវាយតម្លៃនានា ដែលស្ថាប័នកូរ៉េ កំពុងចូលរួមក្នុងគម្រោងកិច្ចសហប្រ​តិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាក្នុងតំបន់រមណីយដ្ឋានអង្គរ៕

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចូលរួមកិច្ចពិគ្រោះយោបល់ ស្ដីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និង​ តំបន់បឹងទន្លេសាប

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ជាច្រើនរូបទៀត បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ ស្ដីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាខេត្តសៀមរាប។ កិច្ចពិគ្រោះយោបល់ដែលដឹកនាំដោយ ឯកឧត្តម សាយ…

អ្នកជំនាញបានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិច របស់ប្រាសាទតាព្រហ្មជាស្ថាពរ

ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្មដោយជោគជ័យ។ ការងារជួសជុលនេះ បានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៥ និងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ នេះ។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថារយៈពេល៨ខែមកនេះ គម្រោងជួសជុលរោងទងទី៣ ទិសខាងលិចរបស់ប្រាសាទតាព្រហ្ម បានបញ្ចប់ជាស្ថាពរ។ នៅមុនពេលជួសជុល…

សិស្សានុសិស្សសាលាបឋមសិក្សាវត្តលលៃធ្វើទស្សនកិច្ចនៅប្រាសាទអង្គរវត្ត

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ នៃសាលាបឋមសិក្សាវត្តលលៃ បានធ្វើទស្សនកិច្ចនៅប្រាសាទអង្គរវត្ត។ ដំណើរទស្សនកិច្ចសិក្សានេះ បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់រៀន អស់រយៈពេលជាច្រើនខែមក អំពីកម្មវិធីអប់រំអំពីបេតិកភណ្ឌ។ សិស្សានុសិស្សត្រូវអនុញ្ញាតឱ្យចុះសិក្សាផ្ទាល់នៅទីតាំងប្រវត្តិសាស្រ្ត ដើម្បីឱ្យកុមារសិក្សាពីប្រវត្តិសាស្រ្តតាមលក្ខណៈវិទ្យាសាស្ត្រ ដែលបានបង្ហាញនៅតាមប្រាង្គប្រាសាទជាក់ស្តែង និងឱ្យកុមារសិក្សាអំពីកិច្ចការថែរក្សា អភិរក្សវត្ថុសិល្បៈ ដែលបានមកពីកំណាយស្រាវជ្រាវនានា ដើម្បីឱ្យពួកគាត់ក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេន ថែរក្សា…

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លេីកទី៣

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លេីកទី៣ ដេីម្បីពិនិត្យនិងតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានអង្គរ៕

កូនឈើចម្រុះចំនួន៥,៧៣០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដោយឥតគិតថ្លៃពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥

– ប្រគេនកូនឈើចម្រុះជូនព្រះរតនសត្ថា បណ្ឌិត សែម សុវាសនា ព្រះវិន័យធរអនុគណស្រុកស្រីសន្ធរ និងជាព្រះចៅអធិការវត្តផ្ទះកណ្តាល ចំនួន១,០០០ដើម ដើម្បីយកទៅដាំលម្អតាមផ្លូវ និងនៅបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកំពង់ចាម ស្ថិតក្នុងភូមិផ្ទះកណ្តាលលើ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន ធ្នង់២៥០ដើម គ្រញូង២០០ដើម បេង២០០ដើម ក្ងោក១០០ដើម ចារ៥០ដើម…

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាននៅរមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុង ស្ដីពីដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីថែរក្សាតំបន់អង្គរ សម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្ស នៅស្នាក់ការកណ្ដាលអាជ្ញាធរជាតិអប្សរា។ ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ថ្លែងថា នេះជាលើកទី៣ហើយ សម្រាប់ឆ្នាំ២០២៥ ដែលអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានបានរៀបចំសិក្ខាសាលានេះឡើង ដែលមួយឆ្នាំមានចំនួន៤ដង។…

សប្ដាហ៍ទី២ នៃខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ បានចំនួន ៤៨ករណី និងសម្រេចអនុញ្ញាតបានចំនួន ៣៨ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។ជាក់ស្ដែងក្នុងសប្ដាហ៍ទី២នៃខែសីហា ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន ៤៨ករណី និងសម្រេចអនុញ្ញាតបានចំនួន…