សៀមរាបធូដេ
អាជ្ញាធរជាតិអប្សរារៀបចំកិច្ចប្រជុំ អំពីមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃអាជ្ញាធរជាតិអប្សរា
មជ្ឍមណ្ឌល​បេតិកភណ្ឌ​ពិភពលោក ​កំពុង​​ពិនិត្យ និង​តាម​ដាន​យ៉ាង​ល្អិតល្អន់ ​ទៅ​លើ​ការ​ខូច​ខាត​ប្រាសាទបុរាណ​របស់​ខ្មែរ​ដោយសារ​កង​ទ័ព​ថៃបាញ់​​បំផ្លាញ​
ពិធីបើកកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុកលើកទី៣២
គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បើកសម័យប្រជុំបច្ចេកទេស លើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២
អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច

គម្រោងជួសជុលជ្រុងឦសានបាកានអង្គរវត្តដំណើរការទៅមុខគួរឱ្យកត់សម្គាល់

អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency ) បាននិងកំពុងជួសជុលជ្រុងឦសាន នៃរួតបាកានប្រាសាទអង្គរវត្ត ដែលបច្ចុប្បន្នកំពុងដំណើរការ ទៅតាមការគ្រោងទុក។ លោក Kim Dongmin អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុល នៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានឱ្យដឹងថាគម្រោងជួសជុលជ្រុងឦសាននៃរួតបាកាន បានចាប់ផ្តើមនៅ២០២៥ បន្ទាប់ពីប្រើពេលមួយឆ្នាំ គឺឆ្នាំ២០២៤ ដើម្បីស្រាវជ្រាវ…

អាជ្ញាធរជាតិអប្សរាធ្វើបទបង្ហាញផ្សព្វផ្សាយអំពីលទ្ធផលស្រាវជ្រាវបុរាណវិទ្យាថ្មីទៅដល់សាធារណជន

នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នឹងធ្វើបទបង្ហាញស្តីពី ការផ្សព្វផ្សាយអំពីលទ្ធផលស្រាវជ្រាវបុរាណវិទ្យាថ្មីរបស់អាជ្ញាធរជាតិអប្សរា រយៈពេល២ថ្ងៃ គឺថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅស្នាក់ការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ថ្ងៃទី១៥ វាគ្មិនលោក អន សុភាព…

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលសង្គ្រោះប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទ​ភ្នំក្រោម ដែលតួប្រាសាទទាំងមូលរងការខូចខាតធ្ងន់ធ្ងរ។ ការងារជួសជុលនេះបានចាប់ផ្តើមពីខែ​ឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៥ ខាងមុខ។ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ដូចជាផ្នែកខឿនជើងជញ្ជាំង សសរផ្អោបសងខាង ជញ្ជាំង…

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជូបពិភាក្សាការងារជាមួយអគ្គនាយករងនៃអង្គការយូណេស្កូ

នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានគណៈ​ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៧​នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានជួប​ពិភាក្សាជាមួយលោក Ernesto Renato Ottone Ramirez អគ្គនាយករងអង្គការយូណេស្កូទទួល​បន្ទុកផ្នែកវប្បធម៌ និងលោក Lazare Eloundou…

ជប៉ុននិងខ្មែរ ៨០០នាក់ រួមគ្នាដាំដើមឈើចំនួន១ម៉ឺនដើម នៅបរិវេណប្រាសាទប្រី

សៀមរាប÷ជនជាតិជប៉ុនចំនួន៤៥០នាក់និងខ្មែរចំនួន៣៥០នាក់ នៅព្រឹកថ្ងៃសៅរ៍ទី០៥ខែកក្កដាឆ្នាំ២០២៥នេះ បានរួមគ្នា ដាំកូនឈើចំនួន១ម៉ឺនដើម លើផ្ទៃដីទំហំ៥ហិកតា នៅក្នុងឧទ្យានធម្មជាតិអង្គរអ៊ីអន នាផ្នែកខាងជើងនៃបារាយណ៍ជយតដាក ក្នុងតំបន់ឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងមូលនិធិអ៊ីអន(AEON)ជប៉ុននិងអាជ្ញាធរជាតិអប្សរា។សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៊ីអន លោក ណាអូយ៉ា អូកាដា(Noya Okada)បានថ្លែងនៅក្នុងពិធីប្រារព្ធពិធីដាំដើមឈើវលើកទី១ នៅក្នុងឧទ្យានធម្មជាតិអង្គរ រួមគ្នានេះថា គម្រោងដាំដើម​ឈើ១ម៉ឺនដើមនៅក្នុងឧទ្យានអង្គរថ្ងៃនេះ ក្នុងបំណងដើម្បីការពារក្រុងអង្គរធំដែលជាសម្បត្តិបេតិកភណ្ឌ ការពារបរិស្ថានជួយដល់ជីវិតសត្វនិងមនុស្សឱ្យកាន់​តែប្រសើរឡើង។ ការដាំកូនឈើគឺមានសារសំខាន់ ដោយវាអាចជួយដល់ជីវចម្រុះធម្មជាតិ…

កូនឈើចម្រុះចំនួន៦,៤១៧ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដោយឥតគិតថ្លៃពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

– ប្រគេនកូនឈើទាលចំនួន១០០ដើម ជូនព្រះអង្គ កែម លា ព្រះចៅអធិការវត្តថ្កូវ ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតនៅឃុំរើល ស្រុកពួក ខេត្តសៀមរាប។ – ផ្តល់កូនឈើចម្រុះជូនលោក គា អឿន តំណាងគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តច័ន្ទគ្រឹះស្នា ហៅវត្តពោធិ៍វៀងជើង ចំនួន១,០០០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្ត ក្នុងភូមិពោធិ៍វៀងជើង…

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទត្រពាំងខ្យង ដំណាក់កាលទី២

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង ក្នុងដំណាក់កាលទី២ នៅផ្នែកមណ្ឌបនៅខាងមុខតួប្រាង្គកណ្តាល ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ។ ដំណើរការជួសជុលនេះ ចាប់ផ្តើមតាំងពីដើមខែឧសភា ហើយគ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ប្រាសាទត្រពាំងខ្យងមានប្រាង្គចំនួនបី សង់នៅលើខឿនថ្មបាយក្រៀម ជញ្ជាំងសង់ពីឥដ្ឋ…

ពលករសម្អាតរុក្ខជាតិនៅតាមប្រាសាទ៦៨នាក់ទទួលបានអំណោយពីសប្បុរសជនតាមរយៈ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម

នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ពលករដែលកំពុងបំពេញការងារនៅក្រោមនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ដែលធ្វើការសម្អាតរុក្ខជាតិតាមប្រាសាទ សរុបចំនួន ៦៨នាក់ បានទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន ជីប ម៉ុង តាមរយៈសម្តេចព្រះព្រហ្មរតនាមុនី ពិន សែម គណៈមហានិកាយ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាធិថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។…

អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មលេខ១៣នៃប្រាសាទឥដ្ឋ លើភ្នំបាខែង

អស់រយៈពេល២ខែមកហើយ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងជួសជុសពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែង ដើម្បីឱ្យរចនាសម្ពន្ធនៃប្រាសាទឥដ្ឋ មានកំពស់ជាង១០ម៉ែត្រមួយនេះ បានរឹងមាំឡើងវិញ។ លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់នៃតួប៉ម G13 មានតាំងពីខឿន ជញ្ជាំងខាងក្នុង…

សិស្សានុសិស្សសាលាបឋមសិក្សាវត្តរាជបូណ៍ទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២៥នេះ លោកគ្រូអ្នកគ្រូបន្ទុកថា្នក់ នៃសាលាបឋមសិក្សាវត្តរាជបូណ៍ បានដឹកនាំ សិស្សានុសិស្សថ្នាក់ទី៦ ចំនួនជាង២០០នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។ ក្នុងដំណើរទស្សនកិច្ចសិក្សានោះ ក្រៅពីការធ្វើបទបង្ហាញ ដោយអ្នកជំនាញ អំពីការយកចិត្តទុកដាក់ថែរក្សាសម្លៀកបំពាក់ (សមុច្ច័យ) ក្នុងវិស័យវាយនភណ្ឌ សារមន្ទីរក៏បានអនុញ្ញាតឱ្យសិស្សានុសិស្ស ហាត់រៀន អនុវត្តការជ្រលក់ពណ៌ ដែលជាផ្នែកមួយ…