Warning: Constant WP_CACHE_TEMP already defined in /home/srtdtrab/public_html/wp-config.php on line 4

Warning: Constant WP_CACHE_TEMP already defined in /home/srtdtrab/public_html/wp-config.php on line 6

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 496

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 497

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 498

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 499

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 500
សៀមរាបធូដេ – Page 23 – Siem Reap Today
សៀមរាបធូដេ
លោក គង់ វិបុល កំពុងផ្ទេរចំណេះដឹងផ្នែកចម្លាក់ពុម្ពទៅកាន់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ក្នុងគម្រោងបណ្តុះបណ្តាលជំនាញមរតកដូនតា
ដំណើរស្វែងរកធម៌ក្នុងទឹកដីអង្គរ៖ កុលបុត្រកុលធីតា៣២៨រូប ចូលរួមក្នុងពិធីបួសនាវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
ម្ចាស់បំណុលអះអាងថា ទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដ
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជញ្ជាំងថ្មបាយក្រៀម ផ្នែកខាងត្បូង ឆៀងខាងលិចរបស់កំពែងក្រុងអង្គរធំ
គម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បង្ហាត់«គំនូរបុរាណ» ដល់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន

អាជ្ញាធរជាតិអប្សរា បើកវគ្គសិក្ខាសាលាស្តីពី៖ ការពង្រឹងសមត្ថភាព ស្តីពីការរៀបចំរបាយការណ៍បច្ចេកទេស ជូនមន្ត្រី-បុគ្គលិកពាក់ព័ន្ធ

នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គសិក្ខាសាលាស្តីពី៖ ការពង្រឹងសមត្ថភាព ស្តីពីការរៀបចំរបាយការណ៍បច្ចេកទេស ជូនដល់សិក្ខាម ចំនួន៣០រូប ដែលជាមន្ត្រី បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងនាយកដ្ឋានពាក់ព័ន្ធផ្សេងៗទៀត។…

ឡើងអ្នកតា៣កើតខែពិសាខ និងការបញ្ជូនអ្នកតាឡើងគោក

ពុទ្ធបរិស័ទចំណុះប្រាសាទវត្តអធ្វា បានរៀបចំកិច្ចពិធីឡើងអ្នកតា ៣កើត ខែពិសាខ និងកិច្ចពិធីបញ្ជូនអ្នកតាឡើងគោក ដែលជាទំនៀមពីបុរាណកាលមក។ ពិធីនេះដូចពិធីឡើងអ្នកតា នៅថ្ងៃ៣កើត ខែមាឃដូច្នោះដែរ គ្រាន់តែនៅខែមាឃ គឺគេបញ្ជូនអ្នកតាចុះទឹក ដែលបញ្ជាក់ពីការបញ្ចប់វដ្ដរដូវធ្វើស្រែ។ ពិធីខាងលើធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅប្រាង្គកណ្ដាលប្រាសាទវត្តអធ្វា ដែលជាអ្នកតាធំ ទួលតាមឿង និងទួលដូនប៉ុក ដែលសុទ្ធសឹងជាកន្លែងអ្នកតាសំខាន់ៗជុំវិញតំបន់ប្រាសាទវត្តអធ្វា។…

បដិមាព្រះនរាយណ៍ផ្ទុំមកពីប្រាសាទមេបុណ្យខាងលិចត្រូវបានតាំងបង្ហាញនៅសារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង

នៅព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ពិព័រណ៍ស្តីពីរាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព “Angkor Royal Bronzes: Art of Divine” ត្រូវបានបើកសម្ពោធជាផ្លូវការនៅសារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ…

រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទ​បន្ទាយសំរ៉ែជួសជុលរួចរាល់ហើយ

ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។ អ្នកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា បន្ទាប់ពីជួសជុលដោយយកចិត្តទុកដាក់ និងហ្មត់ចត់ពីអ្នកជំនាញខ្មែរ និងបរទេស…

អ្នកភូមិស្រែចង្ហូតធ្វេីពិធីបុណ្យភូមិ និងសុំទឹកភ្លៀងនៅប្រាសាទលាក់នាង

អ្នកស្រុកអង្គរនៅតែពឹងផ្អែកលើទឹកភ្លៀង ដើម្បីធ្វើស្រែចម្ការ។ នៅរដូវវស្សា ពេលខ្លះភ្លៀងធ្លាក់ពុំត្រូវតាមពេលវេលា ខ្លះរាំងភ្លៀង ទឹកមិនគ្រប់គ្រាន់ ពេលខ្លះភ្លៀងធ្លាក់ច្រើនពេក ទាំងនេះហើយ ជាកង្វល់យ៉ាងធំរបស់អ្នកស្រុក។ ពិធីសុំទឹកភ្លៀងនេះ ធ្វើខុសគ្នាពីភូមិទៅភូមិមួយ ហើយជាពិធីទាក់ទងនឹងជំនឿជីវចលតែប៉ុណ្ណោះ តែយ៉ាងណាក៏មានកិច្ចក្នុងពុទ្ធសាសនាខ្លះដែរ។ ជាក់ស្តែងប្រជាពលរដ្ឋរស់នៅភូមិស្រែចង្ហូត បានរៀបចំធ្វើពិធីសុំទឹកភ្លៀង និងបុណ្យឆ្លងចេត្ររួមគ្នានៅប្រាសាទលាក់នាង នាថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៥។ បន្ទាប់ពីកិច្ចពិធីតាមសាសនា…

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅបរិវេណសួនច្បារព្រះរាជដំណាក់

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅរសៀលថ្ងៃទី១៦ ខែមេសាឆ្នាំ​២០២៥ ដែលត្រូវនិងថ្ងៃវារឡើងសក័  នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានអញ្ជើញចូលរួមដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅឯបរិវេណសួនច្បារព្រះរាជដំណាក់។ ពិធីនេះក៏មានការចូលរួមពីសំនាក់ឯកឧត្តម លោក​ជំទាវ អនុប្រធាន ជាថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។  ការដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះគឺជាកិច្ចពិធីសាសនា ដែលប្រជាជនកម្ពុជា…

ភ្ញៀវទេសចរជិត១លាននាក់សម្រុកចូលមកទស្សនាព្រឹត្តការណ៍អង្គរសង្ក្រាន្តថ្ងៃទី១នៅខេត្តសៀមរាប

សៀមរាប÷យោងតាមរបាយការណ៍របស់មន្ទីរទេស​ចរណ៍​ ដែលអង្គភាពយើងទទួលបានតាមរយ:មន្ទីរព័ត៌មានខេត្តសៀមរាប បង្ហាញថា​ សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ចូលមកលេងកម្សាន្តចំនួនប្រមាណ ៧៩៤ ៥៣០នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន ៤ ៥៣៧នាក់។ របាយការណ៍ បង្ហាញថា​ ក្នុងចំណោមភ្ញៀវទេសចរខាងលើនេះដែរ…

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងជាព្រះរាជធិបតីដ៌ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធី​បួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា

ព្រះករុណា​ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត រួមនិងវត្តមានថ្នាក់ដឹកនាំជាន់​ខ្ពស់កម្ពុជាជាច្រើនរូបទៀត នាថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចូលរួមពិធីក្រុងពាលីនៃព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា

នៅរសៀល ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីក្រុងពាលីនៃព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្តទឹកដីអច្ឆរិយនៃកម្ពុជា។ ពិធីក្រុងពាលីនៃព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាព…

ឯកឧត្តម សោម រតនា​ ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណ:នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ ប្រុងពាលីសុំសេចក្តីសុខ

សៀមរាប÷នាព្រឹកថ្ងៃទី១៣  ខែមេសា  ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម រតនា ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈ នៃព្រឹត្តការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងាររៀបចំពិធីប្រុងពាលីសុំសេចក្តីសុខ និងបើកមជ្ឈមណ្ឌលព័ត៌​មាន​ជាផ្លូវការ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារ និងយុវជនស្ម័គ្រចិត្តក្រុម​ការងារទំនាក់ទំនងសាធារណៈ…