មន្រ្តីជំនាញតម្រូវឱ្យស្ត្រីឈ្មោះ អេន ចរិយា បញ្ឈប់ជាបន្ទាន់ចំពោះការតាំងខ្លួន ជាព្រះនាងឥន្រ្ទទេវី និងការប្រតិបត្តិមិនត្រឹមត្រូវក្នុងព្រះពុទ្ធសាសនា
សៀមរាប៖ លោក យុន លីណេ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័កោះហៅស្ត្រីឈ្មោះអេន ចរិយា ហៅអ្នកគ្រូលី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្រ្ទទេវី និងការប្រតិបត្តិមិនត្រឹមត្រូវក្នុងព្រះពុទ្ធសាសនា និងព្រមានចាត់វិធានការផ្លូវច្បាប់ប្រសិនបើកើតមានម្តងទៀត។មន្ត្រីជំនាញដែលមកពីមន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា ព្រះមេគណខេត្តសៀមរាប ចូលរួមផងនោះ…
