ដើមឈើនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអាជ្ញាធរជាតិអប្សរាថែទាំយ៉ាងយកចិត្តទុកដាក់ជាប្រចាំ

ក្នុងរមណីយដ្ឋានអង្គរ មានដើមឈើច្រើនប្រភេទ ដែលជាផ្នែកមួយជួយដល់កិច្ចការអភិរក្សប្រាសាទ។ ក្នុងការងារនេះ ក្រុមការងារបានស្រោចទឹកជាប្រចាំ ដើម្បីចូលរួមចំណែកធ្វើឱ្យរមណីយដ្ឋានអង្គរមានភាពទាក់ទាញ។  អាជ្ញាធរជាតិអប្សរា តែងតែបណ្តុះកូនឈើ និងដាំជាបន្តបន្ទាប់នៅផ្ទៃដីដែលសេសសល់ ដើម្បីបង្កើតគម្របព្រៃឈើឱ្យកាន់តែច្រើន៕

អង្គការមូលនិធិប្រាសាទពិភពលោកបន្តគម្រោងជួសជុលប្រាសាទភ្នំបាខែង

អង្គការមូលនិធិប្រាសាទពិភពលោក ឬ Wold Monuments Fund ហៅកាត់ថា WMF កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។ លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។…

អាជ្ញាធរជាតិអប្សរា ជម្រាបជូនសាធារណ:ជន​ អំពីការបង្ហោះផ្សព្វផ្សាយរបស់បរទេសមួយរូបដែលបញ្ជាក់ថាខ្លួនរងការវាយប្រហារដោយអំពើហឹង្សានៅរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប÷អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះលើគណនី YouTube ឈ្មោះ The Country Collectors បានបង្ហោះផ្សព្វផ្សាយវីដេអូរយៈពេល២៤នាទី ដោយបានបញ្ជាក់ថាខ្លួនបានទទួលរងការវាយប្រហារដោយអំពើហិង្សា នៅរមណីយដ្ឋានអង្គរ នៃប្រទេសកម្ពុជា។ពាក់ព័ន្ធករណីនេះ អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូនសាធារណជនដូចខាងក្រោម៖

បេក្ខជន បេក្ខនារី និងបេក្ខសាមណ ១៨៦០អង្គ/នាក់ នឹងចូលរួមប្រកួតប្រជែងសរសេរសំណេរជាសាធារណៈនៅលើស្ពានហាលខាងមុខប្រាសាទ​អង្គរវត្ត

ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា គណៈកម្មាការរៀបចំព្រឹត្តិការណ៍ សំណេរអង្គរ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ នៅមុខប្រាសាទអង្គរវត្ត ដោយមានការអញ្ចើញចូលរួម ពីឯកឧត្តម លឹម ប៊ុនហុក សហស្ថាបនិក និងជាអ្នករៀបចំព្រឹត្តិការណ៍សំណេរអង្គរ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌…

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទអូរថ្មដាប់

នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរថ្មដាប់ ដែលជាប្រាសាទឥដ្ឋ ស្ថិតនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ឱ្យមានភាពរឹងមាំឡើងវិញ។ លោក ឮ ចាន់ណូរ៉ា បុរាណវិទូ និងជាមន្រ្តីនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទអូរថ្មដាប់មានគម្រោងជួសជុលរយៈពេល៤ខែ  ដោយក្រុមផ្នែកអភិរក្ស បានជួសជុលនៅផ្នែកខាងកើតដែលមានស្នាមប្រេះចាប់ពីហោជាងខាងក្រោមដល់កំពូលខាងលើ និងដំឡើងខ្លោងទ្វារថ្មភក់ ផ្តែរ សសរពេជ្រ…

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លេីកទី៤

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លេីកទី៤ ។ កិច្ចប្រជុំនេះដេីម្បីពិនិត្យនិងតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានអង្គរ៕

ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជា បញ្ចប់គម្រោងជួសជុលប្រាសាទជម

ទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានសហការជាមួយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួស​ជុល​ប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរ ដែលចាប់ផ្តើមពីឆ្នាំ២០១៩មក។ គិតត្រឹមខែធ្នូ គម្រោងបានជួសជុលរួចជាស្ថាពរ។ លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោង នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ នៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានឱ្យដឹងថា ប្រាសាទជមបានងើបឈររឹងមាំឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលដោយយកចិត្តទុកដាក់។…

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំយកស្បៀងជូនពលរដ្ឋភៀសសឹក នៅសង្កាត់ក្របីរៀល

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង មន្រ្តី-បុគ្គលិក បានដឹកនាំចុះសួរសុខទុក្ខដល់ពលរដ្ឋភៀសសឹកចូលមកកាន់ខេត្តសៀមរាប ចំនួនប្រមាណ ២៩៨គ្រួសារ ស្មើនិង១០២០នាក់ ស្ថិតនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប។ ក្នុងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា…

ភ្ញៀវទេសចរចូលទស្សនាស្តង់ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ

អាជ្ញាធរជាតិអប្សរាបានរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរលើកទី៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះក៏មានដាក់តាំងបង្ហាញ រូបភាពជុំវិញសកម្មភាពនានារបស់អាជ្ញាធរជាតិអប្សរានាពេលកន្លងមក។ ស្តង់ពិព័រណ៍នេះដែរ ក៏មានការចូលទស្សនាពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ព្រមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើនផងដែរ៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញពិនិត្យទីតាំងមួយចំនួននៅប្រាសាទអង្គរវត្ត ដើម្បីត្រៀមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ការងារក្នុងពិធីបួងសួង សុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា រួមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានអញ្ជើញពិនិត្យទីតាំងមួយចំនួននៅប្រាសាទអង្គរវត្ត ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំកម្មវិធីមួយចំនួន ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦៕