ពលករសម្អាតរុក្ខជាតិនៅតាមប្រាសាទ៦៨នាក់ទទួលបានអំណោយពីសប្បុរសជនតាមរយៈ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ពលករដែលកំពុងបំពេញការងារនៅក្រោមនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ដែលធ្វើការសម្អាតរុក្ខជាតិតាមប្រាសាទ សរុបចំនួន ៦៨នាក់ បានទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន ជីប ម៉ុង តាមរយៈសម្តេចព្រះព្រហ្មរតនាមុនី ពិន សែម គណៈមហានិកាយ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាធិថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។…
