អាជ្ញាធរជាតិអប្សរាដាក់ដំណើរការជណ្ដើរឡើងចុះរួតបាកាននៅជ្រុងអាគ្នេយ៍
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រោសព្រំដើម្បីរៀបចំ ដាក់ឱ្យដំណើរការជណ្ដើរជ្រុងអាគ្នេយ៍រួតបាកានប្រាសាទអង្គរវត្ត ដើម្បីសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរ។ លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងាររៀបចំជណ្ដើរថ្មីនេះ ធ្វើឡើងដើម្បីសម្រួលដល់ការងារឡើងចុះរបស់ភ្ញៀទេសចរ នៅរួតបាកាន ខណៈដែលជណ្ដើរបច្ចុប្បន្ននៅជ្រុងឦសាននឹងរើចេញ ដើម្បីសម្រួលដល់ការងារជួសជុលខឿនប្រាសាទ នៃរួតបាកាន។…
