អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យHARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ

ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចមកកាន់រមណី​យដ្ឋានប្រវត្តិសាស្ត្រអង្គរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីវប្បធម៌របស់ប្រទេសក្នុងតំបន់អាសុីអគ្នេយ៍។នាចុងសប្ដាហ៍កន្លងទៅ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យHARDING របស់សហរដ្ឋអាមេរិក ចំនួន៤៥នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈេីចម្រុះចំនួន៣០០ដេីម តាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស នៃឧទ្យានអង្គរ។ ការងារនេះ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងកិច្ចការពារបរិស្ថាន ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់ 

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់ ដែលមកពីនាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និងនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើការងារតាមប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ។ សិក្ខាសាលានេះបានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម…

វឌ្ឍនភាពការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា

ដំណើរការជួសជុលស្ពានហាលខាងកើត នៃប្រាសាទ​បេងមាលា ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា រយៈពេលជាង៣ខែមកនេះ បានធ្វើឱ្យផ្នែកជាច្រើនប្រែក្លាយទៅជាល្អប្រសើរឡើងវិញជាជំហានៗ។ ដោយបានជួសជុលកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង បានប្រមាណជាង៤០ភាគរយហើយ។ ស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលរងការ​ខូចខាត បានចាប់ផ្ដើមដំណើរការជួសជុល តាំង​តែពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិពិសេស របស់មេគង្គ-ឡានឆាង។…

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលក្រុងថាតុង

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយកស្តីទី អាជ្ញាធរជាតិអប្សរា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Meng DeChang អគ្គលេខាធិការនៃរដ្ឋាភិបាលប្រជាជនក្រុង ថាតុង (Datong) ដើម្បីពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនាពេលអនាគត។ ឯកឧត្តម យិត ចាន់ដារដ្ឋ បានបង្ហាញការស្វាគមន៍…

អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការបរិស្ថាន ដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤

នាព្រឹកថ្ងៃ ១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាល​សន្និសីទអង្គរ ស្នាក់ការកណ្តាលអាជ្ញាធរជាតិអប្សរា មានបើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការ បរិស្ថានដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯក​ឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ  ព្រមទាំងសិក្ខា​កាមមកពីតាមបណ្តានាយកដ្ឋានចំណុះទាំង៨របស់អាជ្ញាធរជាតិអប្សរា។ អង្គសិក្ខាសាលា…

អាជ្ញាធរជាតិអប្សរាពន្លឿនការងារជួសជុលពង្រឹងតួប៉ម A នៃប្រាសាទគោកពោធិ៍

អស់រយៈពេលជាង៥ខែមកហើយ ដែលក្រុមអ្នក​ជំនាញបាននឹងកំពុងពង្រឹងតួប៉ម A នៃប្រាសាទ​គោកពោធិ៍ ដោយបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ​២០២៤មក រហូតមកដល់បច្ចុប្បន្នសម្រេចលទ្ធផលជិតរួចរាល់ហើយ។ លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ បានឱ្យដឹងថា បន្ទាប់ពីអ្នកជំនាញបានជួសជុលពង្រឹងជញ្ជាំង ផ្នែកខាងត្បួង និងខាងលិច សម្រេចបាន៩៥​ភាគរយហើយ បានធ្វើឱ្យរចនាសម្ពន្ធនៃតួប៉មA ដែលធ្លាប់តែព្រួយបារម្ភពីហានិភ័យនៃកាដួលរលំ…

ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណត្រូវបានប្រមូលទុកនៅតំបន់រមណីយដ្ឋានអង្គរនារដូវវស្សានេះ

ទោះបីស្ថានភាពទឹកភ្លៀងឆ្នាំនេះមានការអូសបន្លាយ និងមិនទៀងទាត់យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បានរៀបចំប្រមែប្រមូលទឹកពេញអាងស្ដុកទឹកទាំងអស់ដែលមានក្នុង តំបន់រមណីយដ្ឋានអង្គរ។ តាមមន្រ្តីអាជ្ញាធរជាតិអប្សរា ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណ ឬម៉ែត្រគីប ត្រូវបានប្រមូលទុកនារដូវវស្សាឆ្នាំនេះ។ ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ការប្រមូលទឹកចូលអាងស្ដុកទឹកសំខាន់ៗនៅតំបន់រមណីយដ្ឋានអង្គរ គឺសម្រេចបាន១០០ភាគរយ…

អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទប្រែរូប ផ្នែកខាងជើង

ក្រុមការងារអាជ្ញាធរជាតិអប្សរា បន្តជួសជុលខ្លោងទ្វារជើង ផ្នែកខាងកើត របស់ប្រាសាទប្រែរូប ដំណាក់​កាល​ទី២សម្រេចបានប្រមាណ៩០ភាគរយ។ ការងារជួសជុលនេះ ដំណើរការតាំងពីពាក់កណ្តាលខែ​ឧសភា ឆ្នាំ២០២៤ នឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៤ នេះ។ លោក សូរ ប៉ោត បុរាណវិទូ និងគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទប្រែរូប ឱ្យដឹងថា ស្ថានភាពនៃខ្លោងទ្វារខាងជើងផ្នែកខាងកើតរបស់ប្រាសាទប្រែរូប បានខូចខាត និងមានហានិភ័យដល់សំណង់…

សេចក្ដីជូនដំណឹង ស្ដីពីការបិទជាបណ្ដោះអាសន្ននូវទីតាំងសក្ការៈបូជារោងឧបោសថ៍ព្រះអង្គងោក

សៀមរាប÷អាជ្ញាធរជាតិ​អប្សរា​ កាលពីរសៀលថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញលិខិតជូនដំណឹងស្តីពីការបិទជាបណ្តោះអាសន្ន​ នូវទីតាំងសក្ការ:បូជារោងឧបោសថ៍ព្រះអង្គងោក។ សូមអានលិខិតទាំង​ស្រុង….

គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ នឹងបញ្ចប់​នាចុងឆ្នាំ២០២៤ខាងមុខ

តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានចំណាយពេលជិត៦ខែមកហើយ ដើម្បីជួសជុល ថែទាំ និងពង្រឹងកំពែងធ្វើអំពីថ្មបាយក្រៀម របស់ក្រុងអង្គរធំ ស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំងឱ្យរឹងមាំឡើងវិញ។ មកដល់ពេលនេះ គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ សម្រេចលទ្ធផលបានជាង៧០ភាគរយហើយ ដោយគម្រោងនិងបញ្ចប់នាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ លោក ម៉ៅ សុខនី…