អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ ប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា គ្រោងនឹងចំណាយពេល៤ខែ ដើម្បីជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ របស់ប្រាសាទអង្គរវត្ត ដែលមានការខូចខាតឱ្យរឹងមាំឡើងវិញ។ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា បច្ចុប្បន្ននេះ រចនាសម្ពន្ធរបស់បណ្ណាល័យនេះមានការខូចខាតជាច្រើនកន្លែងដូចជា គ្រឹះថ្មបាយក្រៀមពុកផុយថ្មមួយចំនួនគ្រាកចេញពីទីតាំងដើម ពិសេស ថ្មដំបូល។ អ្នកជំនាញរូបនេះបន្តថា ការជួសជុលនេះត្រូវបានបន្ថែមថ្មថ្មីមួយចំនួននៅផ្នែកខឿន…

អ្នកស្រុកអង្គរប្រារព្ធពិធីបុណ្យឡើងមាឃ (ឡើងអ្នកតា) តាមទំនៀម

រាល់ថ្ងៃ៣កើត ខែមាឃ ដែលនៅឆ្នាំនេះត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរតែងប្រារព្ធពិធីបុណ្យឡើងមាឃ ដែលជាទំនៀមពីបុរាណកាល។ ពិធីនេះធ្វើឡើងនៅតាមខ្ទមអ្នកតាក្នុងភូមិ តាមប្រាសាទ សាលាឆទាន ឬទីសក្ការបូជានៅក្នុងភូមិនីមួយៗ។ ក្រុមការងារផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានចុះយកព័ត៌មាន ផ្តិតរូបភាព និងវីដេអូ នៅភូមិនគរក្រៅ ប្រាសាទអង្គរវត្ត និងប្រាសាទវត្តអធ្វារ។ អ្នកស្រុកនៅភូមិនគរក្រៅ…

អាជ្ញាធរជាតិអប្សរា បន្តបើកវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌដល់សិស្សនៃវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង

អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ (KHMER HERITAGE ORGANIZATION) ហៅកាត់ថា (KHO) បានបន្តបើកវគ្គបណ្តុះបណ្តាលស្ដីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ចំនួន៥០នាក់ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាលស្តីពី បេតិកភណ្ឌរៀបចំទ្បើងក្នុងបំណងបណ្តុះមោទនភាពជាតិដល់ក្មេង និងយុវជននេះ។ កម្មវិធីបើកវគ្គបណ្តុះបណ្តាល…

សម្រស់ទឹកកសិន្ធុអង្គរវត្តអង្រួនបេះដូងភ្ញៀវទេសចរ

ពេលធ្វើដំណើរមកដល់កសិន្ធុអង្គរវត្តភ្លាម ភ្ញៀវទេសចរតែងលាន់មាត់ និងត្រជាក់ភ្នែកពេលក្រឡេកឃើញទឹកថ្លា ខៀវស្រងាត់ ចាំងឆ្លុះដើមឈើធំៗដែលដុះត្រៀបត្រាជុំវិញកសិន្ធុ។ ផ្ទាំងទស្សនីយភាពនេះ ប្រហែលមានតែប្រាសាទ​អង្គរវត្ត និងប្រាសាទមួយចំនួនក្នុងតំបន់អង្គរតែប៉ុណ្ណោះ។ ពិតណាស់ ភាពស្រស់ស្អាតនេះមិនមែនកើតឡើងដោយឯកឯងឡើយ គឺកើតឡើងតាមរយៈការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាគ្រប់លំដាប់​ថ្នាក់ ទាំងការរៀបចំប្រព័ន្ធគ្រប់គ្រងទឹក និងផ្នែកអនាម័យបរិស្ថាន ក្នុងន័យធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត និងទាក់​ទាញ ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ៕

ព្រឹត្តិការណ៍ “សំណេរអង្គរ” លើកទី៣ បានប្រារព្ធធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣ “សំណេរអង្គរ” បានប្រារព្ធធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី…

សន្និសីទស្តីពីការចែករំលែកលទ្ធផលបញ្ចប់គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដំណាក់កាលទី២

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្ដីពីការចែករំលែកលទ្ធផលបញ្ចប់គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដំណាក់កាលទី២ ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់នៃទីភ្នាក់ងារបេតិកភណ្ឌ​កូរ៉េ (KHA) និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)…

អាជ្ញាធរជាតិអប្សរាបន្ត បើកវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាបាគង

ដើមឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរាបានបន្តសកម្មភាព វគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាបាគង ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង ។ លោក អ៊ុន មណីនីតា តំណាងអាជ្ញាធរជាតិអប្សរា…

ដើមឈើនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអាជ្ញាធរជាតិអប្សរាថែទាំយ៉ាងយកចិត្តទុកដាក់ជាប្រចាំ

ក្នុងរមណីយដ្ឋានអង្គរ មានដើមឈើច្រើនប្រភេទ ដែលជាផ្នែកមួយជួយដល់កិច្ចការអភិរក្សប្រាសាទ។ ក្នុងការងារនេះ ក្រុមការងារបានស្រោចទឹកជាប្រចាំ ដើម្បីចូលរួមចំណែកធ្វើឱ្យរមណីយដ្ឋានអង្គរមានភាពទាក់ទាញ។  អាជ្ញាធរជាតិអប្សរា តែងតែបណ្តុះកូនឈើ និងដាំជាបន្តបន្ទាប់នៅផ្ទៃដីដែលសេសសល់ ដើម្បីបង្កើតគម្របព្រៃឈើឱ្យកាន់តែច្រើន៕

អង្គការមូលនិធិប្រាសាទពិភពលោកបន្តគម្រោងជួសជុលប្រាសាទភ្នំបាខែង

អង្គការមូលនិធិប្រាសាទពិភពលោក ឬ Wold Monuments Fund ហៅកាត់ថា WMF កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។ លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។…