អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ អ្នកភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ចំនួនមួយគ្រួសារ បាននាំក្មេងប្រុស អាយុ៩ឆ្នាំ មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត តាមទំនៀម។

លោកស្រី ភ្លៀង ផាត់ អាយុ៦៤ ត្រូវជាជីដូនចៅប្រុស អាយុ៩ឆ្នាំ បាននាំយកមកកោរជុកនៅប្រាសាទអង្គរវត្ត។ តាមការលើកឡើងរបស់លោកស្រី នេះជាជំនាន់ទី៤ហើយ ដែលកូនច្បងក្នុងគ្រួសារ ឬញាតិសន្ដានរក្សាទុកកំប៉ោយតាំងពីកំណើត នេះជាលើកទីពីរ ដែលបាននាំកូនប្រុស និងចៅ មកធ្វើកិច្ចកោរជុកនៅប្រាសាទអង្គរវត្តផ្ទាល់។

ការមកធ្វើកិច្ចកោរជុកនៅប្រាសាទអង្គរវត្ត ដែលជាទីកន្លែងស័ក្តិសិទ្ធ តែងតែបានផ្តល់ក្តីសុខសប្បាយ និងចម្រុងចម្រើននៅក្នុងគ្រួសារ ទើបគ្រួសារលោកស្រីនៅតែបន្តរក្សាបាននូវទំនៀមទម្លាប់បុរាណមួយនេះមិនដែលដាច់៕


Leave a Reply

Your email address will not be published. Required fields are marked *