ពិធីដាំកូនឈើអនុស្សាវរីយ៍ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត របស់គណៈប្រតិភូនៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូអន្តរជាតិ នៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ចំនួន៣៧ប្រទេសនៅជុំវិញពិភពលោក ដឹកនាំដោយក្រសួងព័ត៌មាន តាមរយៈការជួយសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា បានដាំកូនឈើធ្នុងរួមគ្នា ចំនួន៥០ដើម នៅបរិវេណខាងមុខប្រាសាទអង្គរវត្តនៃកម្ពុជា។

ពិធីដាំកូនឈើរួមគ្នា ទុកជាអនុវស្សាវរីយ៍នេះ គឺក្រោយបញ្ចប់សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ»

ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ មានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ៣៦ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិ ដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយ៕


Leave a Reply

Your email address will not be published. Required fields are marked *