ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមអគ្គនាយករង បានដឹកនាំមន្ត្រី និងបុគ្គលិក ចុះទស្សនកិច្ចនៅប្រាសាទបន្ទាយឆ្មារ ដើម្បីស្វែងយល់ពីការគ្រប់គ្រងនៅប្រាសាទបន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ដំណើរទស្សនកិច្ចនេះដែរ បន្ទាប់ពីឯកឧត្តមបណ្ឌិត បានដឹកនាំចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកនៅវត្តរត្តនឧត្តមមុនីគិរីសែនជ័យ(ភ្នំកំបោរ) សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥៕




