ស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ ប៉ែកខាងកើតស្រះស្រង់ ប្រាសាទប្រែរូបកំពុងទាក់ចិត្តភ្ញៀវទេសចរជាច្រើនឱ្យធ្វើដំណើរទៅទស្សនា ពិសេសនៅជាន់ខាងលើដែលមានប្រាសាទឥដ្ឋ៥ និងប្រាសាទកណ្តាលដ៏ធំស្កឹមស្កៃ និងមានពណ៌មាសនៅពេលប៉ះចាំងនឹងពន្លឺព្រះអាទិត្យម្តងៗ។
ប្រាសាទនេះសង់លើខឿន៣ជាន់ ក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវម៌្មទី២ នាសតវត្សទី១០ ឧទ្ទិសថ្វាយព្រហ្មសាសនា។

ដ្បិតថាជាប្រាសាទឥដ្ឋ ប៉ុន្តែសំណង់តូចៗមួយចំនួនទៀតក៏មានប្រើប្រាស់ថ្មភក់ផងដែរ ដូចជា ខឿន សសរពេជ្រ ស៊ុមទ្វារ ផ្តែរ និងកំពែង ជាដើម៕




