នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូ ដែលទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តមតំណាងអង្គការយូណេស្កូថ្មី។

ក្នុងឱកាសនោះ ភាគីទាំងពីរបានតាំងចិត្តយ៉ាងមោះមុតក្នុងការបន្តភាពជាដៃគូ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា លើការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោកប្រកបដោយចីរភាព៕



