អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ/សំបូរព្រៃគុក បន្តចុះពិនិត្យកិច្ចការអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ

អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានចុះពិនិត្យកិច្ចការអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាបន្តបន្ទាប់ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥

កិច្ចការនេះ ក្រុមអ្នកជំនាញការអន្ដរជាតិ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករងព្រមទាំងសហការី បានចុះពិនិត្យការងារជួសជុលការដ្ឋាននៅរួតបាកាណនៃប្រាសាទអង្គរ ពិនិត្យកិច្ចការរៀបចំប្រព័ន្ធការពាររន្ទះនៅបរិវេណអង្គរវត្ត ពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំណង់អគារក្នុងវត្តឥន្ទបត្តបុរី (ហៅអង្គរខាងជើង) ពិនិត្យមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចអង្គរ និងការដ្ឋានជួសជុលប្រាសាទជម៕

Leave a Reply

Your email address will not be published. Required fields are marked *