Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / សិស្សានុសិស្សសាលាបឋមសិក្សានគរក្រៅហ្វឹកហាត់គំនូរបេតិកភណ្ឌនៅប្រាសាទបាយ័ន

សិស្សានុសិស្សសាលាបឋមសិក្សានគរក្រៅហ្វឹកហាត់គំនូរបេតិកភណ្ឌនៅប្រាសាទបាយ័ន

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ JASA នៃប្រទេសជប៉ុន ដឹកនាំដោយ លោកសាស្រ្តាចារ្យ NAKAGAWA Takeshi បាននាំសិស្សានុសិស្សថ្នាក់ទី៤  នៃសាលាបឋមសិក្សានគរក្រៅ ស្ថិតក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ចំនួន៣០នាក់ មកទស្សនកិច្ចសិក្សាស្វែងយល់និងហ្វឹកហាត់គូររូបប្រាសាទនិងចម្លាក់ នៅប្រាសាទបាយ័ន ក្នុងគោលបំណង បញ្រ្ជាបអំពីតម្លៃនៃមរតកវប្បធម៌ ដល់ក្មេងៗនៅកម្រិតបឋមសិក្សា ដែលមានឪពុកម្តាយ តាយាយ បម្រើការក្នុងការដ្ឋានអភិរក្សនិងជួសជុលនៅក្នុងស្ថាប័នJASA និងអាជ្ញាធរជាតិអប្សរា។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា មានរយៈពេលជិត៣០ឆ្នាំមកហើយ ដែលស្ថាប័នJASAនៃប្រទេសជប៉ុន បានចូលរួមជួយការងារជួសជុលអភិក្សនៅក្នុងប្រាសាទបាយ័ន។ លោកថា គម្រោងរបស់អង្គការJASAមួយនេះ ក្រៅពីការងារជួសជុលប្រាង្គប្រាសាទ ក៏បានយកចិត្តទុកដាក់គិតគូរទៅលើការរស់នៅ របស់​សហគមន៍ ជាពិសេសការបង្ហាញទៅកាន់មនុស្សជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពីតម្លៃបេតិកភណ្ឌវប្បធម៌អង្គរ។

លោកបានបន្តថា ដោយមើលឃើញអំពីគោលដៅរួមគ្នា ក្នុងពេលកន្លងមកអាជ្ញាធរជាតិអប្សរា និងអង្គការJASA បានរួមសហការគ្នា ផ្តល់ការបណ្តុះបណ្តាលជារឿយៗដើម្បីបង្ហាញដល់កុមារ ដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ អំពីការបន្តកេមរតក ក្នុងការគ្រប់គ្រង និងបន្តថែរក្សាបេតិកភណ្ឌអង្គរ ស្របនិងកម្មវិធីអប់រំបេតិកភណ្ឌ ដែលអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តក្នុងពេលសព្វថ្ងៃនេះ។

លោកសាស្រ្តាចារ្យ NAKAGAWA Takeshi បានលើកឡើងថា អង្គការ JASA នៃប្រទេសជប៉ុន រៀបចំសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងឱ្យយុវជនជំនាន់ក្រោយបានជ្រាបច្បាស់អ្វីដែលជារបស់ដូនតាខ្មែរបានបន្សល់ទុក និងចេះស្រលាញ់ប្រាសាទបុរាណ។

លោកសាស្រ្តាចារ្យ បានបន្តថា ចំពោះការងារនេះលោកនិងខិតខំបន្ថែមទៀតក្នុងការសហការជាមួយអ្នកជំនាញមុនៗបន្ថែមទៀត ដើម្បីយកចំណេះទាំងនេះមកបង្ហាត់បង្រៀនយុវជនជំនាន់ក្រោយៗបន្តទៀត៕


About siemreaptoday

Check Also

និស្សិត និងសហគមន៍ពីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះសិក្សាស្វែងយល់ពីការងារព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និស្សិត និងសហគមន៍ នៃគម្រោង «យុវជនចូលរួមក្នុងការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវៈចម្រុះ»​ នៃវិទ្យា​ស្ថានជាតិកសិកម្ម ព្រែកលៀប បានធ្វើដំណើរទស្សន​កិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងដំណើរទស្សនកិច្ចនេះ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories