នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យកំណត់ទីតាំងសក្តានុពលមួយចំនួន ដេីម្បីពិនិត្យលទ្ធភាពបង្កើតផលិតផលវប្បធម៌ទេសចរណ៍ថ្មីៗបន្ថែមទៀត សំដៅជំរុញកំណេីនទេសចរណ៍ និងលេីកកម្ពស់តម្លៃបេតិកភណ្ឌជាតិឱ្យកាន់តែខ្ពង់ខ្ពស់៕

