ក្រោមការផ្តួចផ្តើម ព្រះគ្រូចៅអធិការ អាចារ្យគណ: កម្មការ និងពុទ្ធបរិសទ័ចំណុះជើងវត្តទាំងជិតទាំងឆ្ងាយគ្រប់ទិសទី វត្តព្រៃធុតង្គព្រះនិពាន្វ បានប្រារព្ធពិធីបុណ្យទេសនាមហាវេស្សន្តរជាតក និងធ្វើធុតង្គវគ្គខ្លីចំនួន៧ថ្ងៃ។
ព្រះសុមនបិយរង្សី ស៊ិន សេត ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការ វត្តព្រៃធុតង្គព្រះនិព្វាន បានមានសង្ឃដីការថា បុណ្យទេសនាមហាវេស្សន្តរជាតកចាប់ផ្តើមប្រារព្ធធ្វើឡើងនៅថ្ងៃ អង្គារ៥រោជខែផល្គុនឆ្នាំរោង ឆស័ក ព.ស២៥៦៨ត្រូវនឹងថ្ងៃទី១៨ខែមីនាឆ្នាំ២០២៥ សូត្រមន្តទេសនាមហាវេស្សន្តរជាតក ដល់ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែមិនា ឆ្នាំ២០២៥ ឆ្លងទេសនា ។

ព្រះអង្គបន្តថា ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០២៥ សូត្រមន្តធុតង្គ ដល់ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០២៥ រាប់បាត្រឆ្លងជាកិច្ចបង្ហើយបុណ្យ ។

ព្រះគ្រូចៅអធិការវត្តព្រៃធុតង្គព្រះនិពាន្វបញ្ជាក់ថា បុណ្យទេសនាមហាវេស្សន្តរជាតកនិងធ្វើធុតង្គវគ្គខ្លីនេះ នឹងមានយាយជី តាជី ព្រមទាំងពុទ្ធបរិស័តជិតឆ្ងាយជាច្រើនបានមកចូលរួមធ្វើធុតង្គ។ ហេតុដូច្នេះប្រសិនបើ សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រីយាយជី តាជី ពុទ្ធបរិស័ត និងក្មួយៗទាំងជិតទាំងឆ្ងាយ មានបំណងចង់ធ្វើធុតង្គ សូមរូសរាន់មកកាន់វត្តព្រៃធុតង្គព្រះនិពាន្វឬទាក់ទងតាមរយ:លេខទូរសព្ទ័088 36 9999 2, 092 56 87 33, 097 49 73 880។

វត្តព្រៃធុតង្គព្រះនិពាន្វស្ថិតក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប វត្តមួយនេះហ៊ុំពទ្ធ័ដោយព្រៃឈឺខ្ពស់ៗម្លប់ត្រឈឹងត្រឈៃនិងស្ងប់ស្តាត់ស័ក្តិសមជាកន្លែងតាំងសមាធិ និងធ្វើធុតង្គយ៉ាងពិតប្រាកដ។
សូមបញ្ជាក់ថា ការរាប់បាត្រ អង្គធុតង្គនេះធ្វើឡើងនៅវេលាម៉ោង ១០:៣០ នាទីព្រឹក អាស្រ័យហេតុនេះ សូមពុទ្ធបរិស័ទជិតឆ្ងាយមករាប់បាត្រ អោយបានគ្រប់ៗគ្នា ដើម្បីជាកុសលផលបុណ្យ៕


