សៀមរាបធូដេ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍ តាំងបង្ហាញវត្ថុសិល្បៈដែលបានមកពីការធ្វើកំណាយបុរាណវិទ្យានៅស្ថានីយភូមិល្វា ព្រៃក្មេង និងភ្នំគូលែន
ក្រុមអ្នកជំនាញការអាដហុក បន្តចុះពិនិត្យការងារនៅតាមការដ្ឋានក្នុងតំបន់រមណីយដ្ឋានអង្គរ
ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ នៅរមណីយដ្ឋានអង្គរ
ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍​​តំបន់រម​ណី​យដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ នៅរមណីយដ្ឋានអង្គរ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ 

អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំ២០២៤

ការងារជួសជុលរចនាសម្ពន្ធរបស់រានហាលនៅទិស​ខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ ផ្នែកខាងលិចជណ្ដើរ ដែលចាប់ផ្ដើមតាំងតែពីកំឡុងខែមករា រហូតមកដល់ពេលនេះ បានសម្រេចបានប្រមាណ៩០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ​២០២៤​ខាងមុខនេះ។ លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា ការងារជួសជុលរចនាសម្ពន្ធរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ ផ្នែកខាងលិចជណ្ដើរ បានចំណាយពេលជិត១ឆ្នាំ ដោយត្រូវសិក្សាបន្ថែម និងស្វែងរកបំណែកថ្មនៃបង្កាន់ដៃនាគដើម្បីយកមកជួសជុលឡើងវិញ។ ដោយសារតែរចនាសម្ពន្ធនៃរានហាលមានសភាពទ្រុឌទ្រោមខ្លាំង ដូចជា សសររបស់រានហាលពុកផុយ…

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំ២០២៤

ការងារជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់​ផ្តើមនៅខែឧសភាហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ​២០២៤ ខាងមុខនេះ។ អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រាង្គG15 រយៈពេល៦ខែ កន្លងនេះ បានសម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុលខ្លោងទ្វារទិសខាងកើត ជួសជុលពង្រឹងខឿនខាងត្បូង…

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម

ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាង ជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រម​ទាំង​ផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។ ការជួសជុលនេះ បន្ទាប់ពីក្រុមអ្នកអភិរក្សថ្ម បានបញ្ចប់ជួសជុលជណ្តើរតួប៉មកណ្តាល ផ្នែកខាងលិច និងចម្លាក់តោនៃប្រាសាទភ្នំក្រោមរួចមក។…

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក រៀបចំសិក្ខាសាលាស្តីពីការ​វាយ​តម្លៃ​ហានិភ័យ​ដោយការប្រែប្រួល​អាកាសធាតុនៅតំបន់អង្គរ

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមូលនិធិប្រាសាទពិភព​លោក (World Monument Fund) ក្រោមគម្រោង Preserving Legacies បានរៀបចំសិក្ខា​សាលាស្តីពីការវាយតម្លៃហានិភ័យដោយការប្រែប្រួលអាកាស​ធាតុ​នៅតំបន់អង្គរ ដែលរៀបចំឡើងនៅស្នាក់ការនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា។ មានប្រសាសន៍ចូលរួមបើកកម្មវិធីសិក្ខាសាលានេះ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ថ្លែងអំណរគុណដល់គម្រោង…

អាជ្ញាធរជាតិអប្សរារៀបចំកម្មវិធីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ស្តីពី “សារមន្ទីរ និង និរន្តរភាព”

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីផ្លាស់ប្តូរ និងចែករំលែកបទ​ពិសោធន៍ស្តីពី សារមន្ទីរ និងនិរន្តរភាព ដែលកម្មវិធីនេះរៀបចំឡើងរយៈពេល៤ថ្ងៃ គឺថ្ងៃទី១៩ ដល់ថ្ងៃទី​២២ ខែវិច្ឆិកា នៅសារមន្ទីរវាយណភណ្ឌ និងប្រពៃណីអាស៊ី។ មន្រ្តី និងបុគ្គលិកនៃសារមន្ទីរទាំងបីរបស់អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធសរុបចំនួន៣០រូប បានចូល​រួមក្នុងកម្មវិធីផ្លាស់ប្ដូរ…

អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលព្រះវិហារ វត្តដំណាក់ រួចរាល់ជាស្ថាពរ

វត្តដំណាក់ មានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ត្រើយម្ខាងផ្សារចាស់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។  ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពី​សំណាក់ ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ព្រះវិហារដែលបានជួសជុលមួយរយ:កន្លង​មក  បច្ចុប្បន្នគឺបានរួចរាល់១០០ភាគរយហើយ។ អាជ្ញាធរជាតិអប្សរា សង្ឃឹមយ៉ាងមុតមំាថា ក្រោយការជួសជុល សំណង់ព្រះវិហារនេះអាចបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត សម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចវត្ត និងផ្តល់ប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ…

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ

ប្រព័ន្ធបង្ហូរទឹកបុរាណ ជាចម្លាក់សត្វមករ  ដែលអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលដំណាក់​កាលទី១ នាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រព័ន្ធបង្ហូរទឹកចម្លាក់សត្វមករ ក្នុងដំណាក់កាលទី១ ក្នុងប្រវែង១៨ម៉ែត្រ។ ដើម្បីជួសជុលប្រព័ន្ធបង្ហូរទឹកនៃចម្លាក់សត្វមករនេះឡើងវិញ ក្រុមការងារបានសម្រង់ប្លង់ថ្មរាយប៉ាយ កំណាយស្រាវជ្រាវ …

អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យHARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ

ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចមកកាន់រមណី​យដ្ឋានប្រវត្តិសាស្ត្រអង្គរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីវប្បធម៌របស់ប្រទេសក្នុងតំបន់អាសុីអគ្នេយ៍។នាចុងសប្ដាហ៍កន្លងទៅ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យHARDING របស់សហរដ្ឋអាមេរិក ចំនួន៤៥នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈេីចម្រុះចំនួន៣០០ដេីម តាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស នៃឧទ្យានអង្គរ។ ការងារនេះ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងកិច្ចការពារបរិស្ថាន ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់ 

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់ ដែលមកពីនាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និងនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើការងារតាមប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ។ សិក្ខាសាលានេះបានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម…

វឌ្ឍនភាពការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា

ដំណើរការជួសជុលស្ពានហាលខាងកើត នៃប្រាសាទ​បេងមាលា ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា រយៈពេលជាង៣ខែមកនេះ បានធ្វើឱ្យផ្នែកជាច្រើនប្រែក្លាយទៅជាល្អប្រសើរឡើងវិញជាជំហានៗ។ ដោយបានជួសជុលកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង បានប្រមាណជាង៤០ភាគរយហើយ។ ស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលរងការ​ខូចខាត បានចាប់ផ្ដើមដំណើរការជួសជុល តាំង​តែពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិពិសេស របស់មេគង្គ-ឡានឆាង។…