សៀមរាបធូដេ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍ តាំងបង្ហាញវត្ថុសិល្បៈដែលបានមកពីការធ្វើកំណាយបុរាណវិទ្យានៅស្ថានីយភូមិល្វា ព្រៃក្មេង និងភ្នំគូលែន
ក្រុមអ្នកជំនាញការអាដហុក បន្តចុះពិនិត្យការងារនៅតាមការដ្ឋានក្នុងតំបន់រមណីយដ្ឋានអង្គរ
ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ នៅរមណីយដ្ឋានអង្គរ
ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍​​តំបន់រម​ណី​យដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ នៅរមណីយដ្ឋានអង្គរ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ 

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលក្រុងថាតុង

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយកស្តីទី អាជ្ញាធរជាតិអប្សរា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Meng DeChang អគ្គលេខាធិការនៃរដ្ឋាភិបាលប្រជាជនក្រុង ថាតុង (Datong) ដើម្បីពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនាពេលអនាគត។ ឯកឧត្តម យិត ចាន់ដារដ្ឋ បានបង្ហាញការស្វាគមន៍…

អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការបរិស្ថាន ដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤

នាព្រឹកថ្ងៃ ១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាល​សន្និសីទអង្គរ ស្នាក់ការកណ្តាលអាជ្ញាធរជាតិអប្សរា មានបើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការ បរិស្ថានដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯក​ឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ  ព្រមទាំងសិក្ខា​កាមមកពីតាមបណ្តានាយកដ្ឋានចំណុះទាំង៨របស់អាជ្ញាធរជាតិអប្សរា។ អង្គសិក្ខាសាលា…

អាជ្ញាធរជាតិអប្សរាពន្លឿនការងារជួសជុលពង្រឹងតួប៉ម A នៃប្រាសាទគោកពោធិ៍

អស់រយៈពេលជាង៥ខែមកហើយ ដែលក្រុមអ្នក​ជំនាញបាននឹងកំពុងពង្រឹងតួប៉ម A នៃប្រាសាទ​គោកពោធិ៍ ដោយបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ​២០២៤មក រហូតមកដល់បច្ចុប្បន្នសម្រេចលទ្ធផលជិតរួចរាល់ហើយ។ លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ បានឱ្យដឹងថា បន្ទាប់ពីអ្នកជំនាញបានជួសជុលពង្រឹងជញ្ជាំង ផ្នែកខាងត្បួង និងខាងលិច សម្រេចបាន៩៥​ភាគរយហើយ បានធ្វើឱ្យរចនាសម្ពន្ធនៃតួប៉មA ដែលធ្លាប់តែព្រួយបារម្ភពីហានិភ័យនៃកាដួលរលំ…

ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណត្រូវបានប្រមូលទុកនៅតំបន់រមណីយដ្ឋានអង្គរនារដូវវស្សានេះ

ទោះបីស្ថានភាពទឹកភ្លៀងឆ្នាំនេះមានការអូសបន្លាយ និងមិនទៀងទាត់យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បានរៀបចំប្រមែប្រមូលទឹកពេញអាងស្ដុកទឹកទាំងអស់ដែលមានក្នុង តំបន់រមណីយដ្ឋានអង្គរ។ តាមមន្រ្តីអាជ្ញាធរជាតិអប្សរា ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណ ឬម៉ែត្រគីប ត្រូវបានប្រមូលទុកនារដូវវស្សាឆ្នាំនេះ។ ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ការប្រមូលទឹកចូលអាងស្ដុកទឹកសំខាន់ៗនៅតំបន់រមណីយដ្ឋានអង្គរ គឺសម្រេចបាន១០០ភាគរយ…

អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទប្រែរូប ផ្នែកខាងជើង

ក្រុមការងារអាជ្ញាធរជាតិអប្សរា បន្តជួសជុលខ្លោងទ្វារជើង ផ្នែកខាងកើត របស់ប្រាសាទប្រែរូប ដំណាក់​កាល​ទី២សម្រេចបានប្រមាណ៩០ភាគរយ។ ការងារជួសជុលនេះ ដំណើរការតាំងពីពាក់កណ្តាលខែ​ឧសភា ឆ្នាំ២០២៤ នឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៤ នេះ។ លោក សូរ ប៉ោត បុរាណវិទូ និងគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទប្រែរូប ឱ្យដឹងថា ស្ថានភាពនៃខ្លោងទ្វារខាងជើងផ្នែកខាងកើតរបស់ប្រាសាទប្រែរូប បានខូចខាត និងមានហានិភ័យដល់សំណង់…

សេចក្ដីជូនដំណឹង ស្ដីពីការបិទជាបណ្ដោះអាសន្ននូវទីតាំងសក្ការៈបូជារោងឧបោសថ៍ព្រះអង្គងោក

សៀមរាប÷អាជ្ញាធរជាតិ​អប្សរា​ កាលពីរសៀលថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញលិខិតជូនដំណឹងស្តីពីការបិទជាបណ្តោះអាសន្ន​ នូវទីតាំងសក្ការ:បូជារោងឧបោសថ៍ព្រះអង្គងោក។ សូមអានលិខិតទាំង​ស្រុង….

គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ នឹងបញ្ចប់​នាចុងឆ្នាំ២០២៤ខាងមុខ

តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានចំណាយពេលជិត៦ខែមកហើយ ដើម្បីជួសជុល ថែទាំ និងពង្រឹងកំពែងធ្វើអំពីថ្មបាយក្រៀម របស់ក្រុងអង្គរធំ ស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំងឱ្យរឹងមាំឡើងវិញ។ មកដល់ពេលនេះ គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ សម្រេចលទ្ធផលបានជាង៧០ភាគរយហើយ ដោយគម្រោងនិងបញ្ចប់នាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ លោក ម៉ៅ សុខនី…

អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទទ្រមូង ឱ្យរឹងមាំឡើងវិញ

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោងជួសជុលប្រាសាទទ្រមូង ដែលស្ថិតនៅខាងលិច នៃខ្លោងទ្វារតាកាវ ក្រុងអង្គរធំ ឱ្យរឹងមាំឡើងវិញ។ ប្រាសាទទ្រមូង គឺជាមន្ទីរពេទ្យបុរាណមួយ ក្នុង​ចំណោមមន្ទីរពេទ្យបុរាណចំនួន៤ របស់អតីតក្រុងអង្គរធំ ដែលបច្ចុប្បន្នកំពុងរងការខូចខាតខ្លាំង។បុរាណវិទូ និងជាប្រធានការងារការដ្ឋាន លោក ជា សារិទ្ធ ឱ្យដឹងថា ប្រាសាទទ្រមូង រងការខូចខាតខ្លាំងនៅត្រង់តួប៉មកណ្តាល…

អគ្គនាយកអាជ្ញាធជាតិអប្សរាជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Shaharuddin Onn​ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ ភាគីទាំងពីរបានរំឭកពីការងារខ្លះ ដែល​ស្ថាប័ននៃប្រទេសម៉ាឡេស៊ី បានជួយលើការងារគ្រប់គ្រងរមណីយដ្ឋានអង្គរនាពេល​កន្លងមក។ បន្ថែមពីនេះ ក៏មានការជជែកលើគម្រោងកិច្ចសហការនាពេលអនាគត រវាងប្រទេសម៉ាឡេស៊ី…

សម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» អាជ្ញាធរជាតិអប្សរា សហការជាមួយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដាំកូនឈើ២០០០ដើម

អាជ្ញាធរ​ជាតិ​អប្សរា​ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធពិធីសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» និងបានសហការជាមួយធនាគា រ​ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) ដាំដើមឈើ រួមគ្នាប្រមាណ២,០០០ដើម ជានិមិត្តរូប បង្ហាញឱ្យឃើញពីស្មារតីចូលរួមគាំពារ និងថែរក្សា អភិរក្សបរិស្ថាន នៅបរិវេណខាងកើតប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម Ambassador…