ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាបានត្រៀមខ្លួនជាស្រេច ដើម្បីសម្រួលសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
ក្រុមការងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនជាស្រេច និងពង្រឹងបន្ថែមទៀត ដើម្បីសម្រួលសណ្តាប់ធ្នាប់សាធារណៈ ការចតយានជំនិះ ព្រមទាំងការលក់ដូររបស់បងប្អូនអាជីវករ ធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ល្អ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនិងរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ លោក ណន តូនី ប្រធានគ្រប់គ្រងរួមភ្នាក់ងារសណ្តាប់ធ្នាប់នៅរមណីយដ្ឋានអង្គរ បានឱ្យដឹងថា ជាធម្មតាអាជ្ញាធរជាតិអប្សរា បានរៀបចំឱ្យមានក្រុមការងារប្រចាំការតាមគោលដៅសំខាន់ៗមួយចំនួន…
