វត្តព្រៃធុតង្គព្រះនិពាន្វ ចាប់ផ្តើមធ្វើធុតង្គវគ្គខ្លីក្រោមការចូលរួមពីព្រះសង្ឃ.យាយជី.តាជី៥០អង្គនាក់
.នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ វត្តព្រៃធុតង្គព្រះនិពាន្វ បានចាប់ផ្តើមធ្វើធុតង្គវគ្គខ្លីក្រោមការចូលរួមពីព្រះសង្ឃ.យាយជី.តាជី.និងពុទ្ធបរិសទ័ប្រមាណ ជាង៥០អង្គនាក់។ ការធ្វើធុតង្គនេះដឹកនាំដោយ ព្រះសុមនបិយរង្សី ស៊ិន សេត ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការ វត្តព្រៃធុតង្គព្រះនិព្វាន និងក៍មានធម្មាចារ្យជំនួយក្នុងការបង្ហាត់បង្រៀនផងដែរ។ ព្រះអង្គបានមានសង្ឃដីការថា ពាក្យថាធុតង្គគឺសំដៅទៅយកការបដិបត្តិនៃកម្មដ្ឋាន ដើម្បីដុសខាត់ចិត្ត ដុតកំឡោចគិលេសតណ្ហា អោយសម្រេចនៅគុណធម៍តាមលំដាប់ថ្នាក់។…
