អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ដាំកូនឈើចំនួន៣ពាន់ដើម នៅក្នុងរមណីយដ្ឋានអង្គរ
ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានសហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ធ្វើពិធីដាំកូនឈើចម្រចំនួន៣០០០ដើម នៅក្នុងឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានថ្លែងក្នុងពេលបើកកម្មវិធីនៃការដាំកូនឈើនោះថា ដើមឈើពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជួយដល់ប្រាសាទបុរាណ។ ការណ៍មិនមានដើមឈើនៅជុំវិញប្រាសាទបុរាណ គឺនៅពេលដែលមានខ្យល់បក់ខ្លាំង វានឹងបំផ្លាញទៅដល់ប្រាសាទបុរាណជាច្រើន។…
