អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួម ព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី៣០ ឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី៣០ ឆ្នាំ២០២៥ ដែលពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(ក.អ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បន្តចុះពិនិត្យ គម្រោងកែសម្រួលវង់ទស្សនា នៅប្រាសាទបន្ទាយស្រី

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥នេះ  ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ព្រមទាំងអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យការងាពិនិត្យគម្រោងកែសម្រួលវង់ទស្សនានៅប្រាសាទបន្ទាយស្រី ដោយក្នុងឱកាសនោះ ក្រុមអ្នកជំនាញការ បានស្ដាប់ការធ្វើបទបង្ហាញ ស្តីពីកែសម្រួលវង់ទស្សនា ក៏ដូចជាផ្តល់អនុសាសន៍បន្ថែមដល់ការងារទាំងនោះឱ្យកាន់តែល្អប្រសើរ។ល។ សូមជម្រាបថា ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ…

សេចក្តីជូនដំណឹង ស្ដីពីការបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០

អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្ដីពីការបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០.។សូមអានលិខិតជូនដំណឹងទាំងស្រុង..

អ្នកជំនាញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ចុះពិនិត្យគម្រោង វង់ទស្សនាសារមន្ទីរផ្សាភ្ជាប់ទីក្រុងរុនតាឯកតេជោសែន

នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមអ្នកជំនាញការអាដហុកផ្នែកអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងវង់ទស្សនាសារមន្ទីរកុលាលភាជន៍តានី ប្រាសាទ និងផ្សាភ្ជាប់ការទស្សនាប្រពៃណីរបស់ប្រជាជននៅទីក្រុងរុនតាឯកតេជោសែន។ សូមជម្រាបថា ការរៀបខ្សែទស្សនាសារមន្ទីរឡតានី មានវង់ទស្សនា២ខ្សែ គឺខ្សែទី១ ទស្សនាខាងក្នុងសារមន្ទីរឡតានី រយៈពេល១ម៉ោង ដែលចាប់ពីការទស្សនាឡតានីផ្នែកខាងកើត ទស្សនាវាលស្រែ រួចបន្តទៅទស្សនាក្នុងសារមន្ទីរ ដោយមើលការតាំងពិព័រណ៍កុលាលភាជន៍…

ជូនដំណឹង ស្ដីពីការរៀបចំព្រះរាជពិធីកាត់ឫសសីមាវត្តកេតកន្យារាម ស្ថិតនៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប

អាជ្ញាធរជាតិអប្សរា ចេញសេចក្តីជូនដំណឹង ស្ដីពីការរៀបចំព្រះរាជពិធីកាត់ឫសសីមាវត្តកេតកន្យារាម ស្ថិតនៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។ សូមអានលិខិតជូនដំណឹងទាំងស្រុង

អាជ្ញាធរជាតិអប្សរា ជូនដំណឹង ស្ដីពីការរៀបចំពិធីបើក “បុណ្យរំលឹកគុណអង្គរ” លើកទី៥ ឆ្នាំ២០២៥

សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា​ ស្តី​ពីការ​រៀបចំពិធីបើក បុណ្យរំលឹក​គុណ​អង្គរ​ លើកទី៥​ឆ្នាំ​២០២៥.. សូមអានលិខិតជូនដំណឹងទាំងស្រុង..

អាជ្ញាធរជាតិអប្សរា ជូនដំណឹង ស្ដីពីការរៀបចំពិធីបើក “បុណ្យរំលឹកគុណអង្គរ” លើកទី៥ ឆ្នាំ២០២៥

សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា​ ស្តី​ពីការ​រៀបចំពិធីបើក បុណ្យរំលឹក​គុណ​អង្គរ​ លើកទី៥​ឆ្នាំ​២០២៥.. សូមអានលិខិតជូនដំណឹងទាំងស្រុង..

អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ/សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលនៅរាជវាំង នៃអតីតក្រុងអង្គរធំ

អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក រួមនិងអ្នកជំនាញខ្មែរ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យតាមការដ្ឋានជួសជុលមួយចំនួននៅខ្លោងទ្វារខាងត្បូង ខាងជើង និងការកំណាយស្រាវជ្រាវក្នុងគម្រោងជួសជុលរាជវាំង នៃអតីតរាជធានីក្រុងអង្គរធំ នាថ្ងៃទី០៣វិច្ឆិកា ឆ្នាំ២០២៥។ ការងារនេះ ធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាមអនុសាសន៍ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក៕

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការ

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ  ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ព្រមទាំងអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យការងារជួសជុលការដ្ឋានមួយចំនួន ដូចជាគម្រោងជួសជុលស្ពានហាលប្រាសាទបាគង  និងគម្រោងជួសជុលប្រាសាទបន្ទាយសំរ៉ែ ដែលនៅតាមការដ្ឋាននីមួយៗអ្នកជំនាញការ បានស្ដាប់ការធ្វើបទបង្ហាញពីក្រុមការងារជួសជុល ក៏ដូចជាផ្តល់អនុសាសន៍បន្ថែមដល់ការងារទាំងនោះឱ្យកាន់តែល្អប្រសើរ។ល។ សូមជម្រាបថា ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ…

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការ

ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានចាប់ផ្តើមចុះពិនិត្យតាមការដ្ឋានសំខាន់ៗដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ មុនកិច្ចប្រជុំផ្លូវការ។ ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេលប្រមាណមួយសប្ដាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី៩ ខែធ្នូ ដើម្បីសិក្សាស្វែងយល់ និងពិនិត្យការងារដែលអនុលោមតាមអនុសាសន៍ ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក។ នៅថ្ងៃទីមួយ ក្រុមអ្នកជំនាញការអន្ដរជាតិ រួមនិងទាំងអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារជួសជុលការដ្ឋានមួយចំនួន ដូចជាគម្រោងជួសជុលប្រាសាទភ្នំក្រោម…