លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញពិនិត្យទីតាំងមួយចំនួននៅប្រាសាទអង្គរវត្ត ដើម្បីត្រៀមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ការងារក្នុងពិធីបួងសួង សុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា រួមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានអញ្ជើញពិនិត្យទីតាំងមួយចំនួននៅប្រាសាទអង្គរវត្ត ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំកម្មវិធីមួយចំនួន ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញពិនិត្យទីតាំងមួយចំនួននៅប្រាសាទអង្គរវត្ត ដើម្បីត្រៀមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ការងារក្នុងពិធីបួងសួង សុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា រួមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា…

អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងសុំសេចក្តីសុខសន្តិភាពនៅប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ត្រូវនិងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបួងសួង សុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅខាងមុខប្រាសាទអង្គរ ក្នុងពិធីបុណ្យរំលឹកគុណអង្គរ។ ពិធីបួងសួងប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា…

អាជ្ញាធរជាតិអប្សរារៀបចំកិច្ចប្រជុំ អំពីមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃអាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរាបានរៀបចំកិច្ចប្រជុំពាក់ព័ន្ធនឹងការអភិវឌ្ឍមជ្ឈ​មណ្ឌលបណ្តុះបណ្តាលនៃអាជា្ញធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អ្នកជំនាញការ​អន្តរ​ជាតិអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញនៃស្ថាប័នដៃគូអន្តរជាតិពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការងារបណ្តុះបណ្តាលនៅអាជ្ញាធរជាតិអប្សរាកាន់តែមានប្រសិទ្ធភាព និងគុណភាព ស្របតាមចក្ខុវិស័យរបស់អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក សម្រាប់អាណត្តិថ្មី (២០២៣-២០៣៣)៕

មជ្ឍមណ្ឌល​បេតិកភណ្ឌ​ពិភពលោក ​កំពុង​​ពិនិត្យ និង​តាម​ដាន​យ៉ាង​ល្អិតល្អន់ ​ទៅ​លើ​ការ​ខូច​ខាត​ប្រាសាទបុរាណ​របស់​ខ្មែរ​ដោយសារ​កង​ទ័ព​ថៃបាញ់​​បំផ្លាញ​

មជ្ឈមណ្ឌល​បេតិកភណ្ឌពិភព​លោក ​​ឱ្យ​ដឹង​ថា អង្គការ​នេះ កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច​ជា​មួយ​និង​បច្ចេកទេស និង​វិធានការ​នានា ​ដើម្បី​ជួយ​ដល់​ប្រាសាទ​ខ្មែរ​មួយ​ចំនួន ​ដែល​រងការ​ខូចខាតធ្ងន់​ធ្ងរ​​ដោយ​សារ​តែ​ទាហាន​ថៃ​បាញ់​បំផ្លាញ​ ក្នុង​ពេល​កំពុង​មាន​ជម្លោះ​ប្រដាប់អាវុធ​នៅតាម​ព្រំដែន​​​។ លោក​ Lazare Aloundou Assomo ​នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភព លោករបស់​អង្គការ​យូណេ​ស្កូ (UNESCO)​បាន​ថ្លែង​តាម​ប្រព័ន្ធ​Video ​ពី​ប្រទេស​បារាំង​ មក​កាន់​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣២​នៃ​គណៈ​កម្មាធិការ​អន្តរជាតិ​ សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គរ និង​សំបូរ​ព្រៃ​គុក…

ពិធីបើកកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុកលើកទី៣២

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការអន្តរជាតិកិច្ចគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គលើកទី៣២ ក្រោមអធិបតីភាពសហប្រធាន ឯកឧត្តម  Olivier Richard ឯកអគ្គរដ្ឋទូត នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុន…

គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បើកសម័យប្រជុំបច្ចេកទេស លើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២

នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកសម័យប្រជុំបច្ចេកទេសលើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២ ដែលដឹកនាំដោយសហប្រធានប្រទេសបារាំង និងប្រទេសជប៉ុន។ កិច្ចប្រជុំនេះរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង…

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច

ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានបន្តចុះពិនិត្យនូវកិច្ចការមួយចំនួននៅតាមការដ្ឋានជួសជុលសំខាន់ៗមុនកិច្ចប្រជុំផ្លូវការមកដល់ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៥។ ជាក់ស្តែង ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃចុងក្រោយរបស់អ្នកជំនាញការអន្តរជាតិ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា…

អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ/សំបូរព្រៃគុក បន្តចុះពិនិត្យកិច្ចការអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ

អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានចុះពិនិត្យកិច្ចការអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាបន្តបន្ទាប់ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចការនេះ ក្រុមអ្នកជំនាញការអន្ដរជាតិ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករងព្រមទាំងសហការី បានចុះពិនិត្យការងារជួសជុលការដ្ឋាននៅរួតបាកាណនៃប្រាសាទអង្គរ…

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជារៀបចំប្រារព្ធខួប៧៥ឆ្នាំនៃទំនាក់ទំនងមមិត្តភាពកម្ពុជា-សហរដ្ឋអាមេរិក នៅខេត្តសៀមរាប

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអ្នកស្រី Bridgette Walkerជាភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីនៃការប្រារព្ធខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងសហរដ្ឋអាមេរិក នៅប្រាសាទក្រវ៉ាន់ ខេត្តសៀមរាប នៅរាត្រីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ អ្នកស្រី Bridgette Walker បានថ្លែងនៅក្នុងការប្រារព្ធខួប៧៥ឆ្នាំនេះថា ក្នុងរយៈពេល៧៥ឆ្នាំមកនេះ សហរដ្ឋអាមេរិកនិងកម្ពុជា…