និស្សិតសាកលវិទ្យាល័យស្វាយរៀងចុះសិក្សាស្វែងយល់ពីការងារដឹកនាំ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ុក គន្ធី អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍និស្សិតបរិញ្ញាបត្រ មហាវិទ្យាល័យសង្គមសាស្រ្ត ជំនាញរដ្ឋបាលសាធារណៈជំនាន់ទី១៧ និងទី១៨ នៃសាកលវិទ្យាល័យស្វាយរៀង សរុបចំនួន ៤៥នាក់។ ដំណើរទស្សនកិច្ចនេះគឺដើម្បីសិក្សាស្វែងយល់អំពីតំបន់រមណីយដ្ឋានអង្គរ…

ការងារសម្អាតបរិស្ថាន ដើម្បីរក្សាសោភ័ណជាប្រចាំនៃភាពរមណីយដ្ឋានអង្គរ

ក្រុមការងារសម្អាតបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ បានចុះកាត់ស្មៅនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដែលត្រូវសម្អាតប្រចាំថ្ងៃ ដោយចល័តពីទីតាំងមួយទៅមួយ មានប្រាសាទអង្គរវត្ត ក្រុងអង្គរធំ និងស្រះស្រង់ជាដើម។ ដ្បិតរដូវវស្សា ភ្លៀងធ្លាក់ញឹកញាប់ស្មៅឆាប់ដុះវែងបន្ដិចពិតមែន តែក្រុមការងារសម្អាតនៅតែប្រឹងប្រែងបំពេញការងារបានទាន់ពេលវេលា ដើម្បីរក្សាបាននូវបរិស្ថានរមណីយដ្ឋានអង្គរ មានសោភ័ណភាពស្រស់ស្អាតជាប្រចាំ៕

ជាងចម្លាក់នៅប្រាសាទមេបុណ្យខាងលិច ខិតខំអស់ពីសមត្ថភាពឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើម ទុកជាកេរដំណែលរយឆ្នាំបន្តទៀត

គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅក្នុងអាងបារាយណ៍ទឹកថ្លា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា កំពុងដំណើរការយ៉ាងសកម្ម និងមមាញឹក។ គម្រោងជួសជុលនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។ បច្ចុប្បន្នមានក្រុមការងារជួសជុលប្រាសាទមេបុណ្យខាងលិច ភាគច្រើនជាអ្នកស្រុកអង្គរ កំពុងតែបំពេញ​ការងារទៅតាមជំនាញរៀងៗខ្លួនជាច្រើនផ្នែក។ ក្នុងនោះ ក៏មានអ្នកជំនាញខាងឆ្លាក់ក្បាច់ចំពោះថ្មថ្មីជំនួសថ្មចាស់តាមទ្រង់ទ្រាយដើម ស្របតាមគណៈ​កម្មាធិការអនុសាសន៍អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដោយខិតខំអស់ពីសមត្ថភាពទុកជាកេរដំណែលរយឆ្នាំបន្តទៅមុខទៀត។ លោក ឈឿង…

គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅក្នុងអាងបារាយណ៍ទឹកថ្លា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា កំពុងដំណើរការយ៉ាងសកម្ម និងមមាញឹក។ គម្រោងជួសជុលនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។ បច្ចុប្បន្នមានក្រុមការងារជួសជុលប្រាសាទមេបុណ្យខាងលិច ភាគច្រើនជាអ្នកស្រុកអង្គរ កំពុងតែបំពេញ​ការងារទៅតាមជំនាញរៀងៗខ្លួនជាច្រើនផ្នែក។ ក្នុងនោះ ក៏មានអ្នកជំនាញខាងឆ្លាក់ក្បាច់ចំពោះថ្មថ្មីជំនួសថ្មចាស់តាមទ្រង់ទ្រាយដើម ស្របតាមគណៈ​កម្មាធិការអនុសាសន៍អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដោយខិតខំអស់ពីសមត្ថភាពទុកជាកេរដំណែលរយឆ្នាំបន្តទៅមុខទៀត។ លោក ឈឿង…

អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកវគ្គបណ្តុះបណ្តាលស្តីពី៖ ពង្រឹងសមត្ថភាពចំណេះដឹងទេសចរណ៍បេតិកភណ្ឌជាតិ

តាមរយៈកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានបើកវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទេសចរណ៍បេតិកភណ្ឌជាតិ ដោយផ្តោតលើការងារអភិរក្សនិងបេតិកភណ្ឌវប្បធម៌ ជាផលិតផលទេសចរណ៍ដល់សិក្ខាម ជាមន្ត្រី បុគ្គលិក និងភ្នាក់ងារនៃអាជ្ញាធរជាតិអប្សរា។ ពិធីបើកវគ្គបណ្តុះបណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Kim…

កូនឈើចម្រុះចំនួន៨,២៧០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដោយឥតគិតថ្លៃពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥

– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ ឈឿន ឆិត គង់នៅវត្តគោកប៉ាទ្រី ក្រុងសៀមរាប ចំនួន៦០០ដើម ដើម្បីយកទៅដាំនៅតាមបរិវេណវត្តអារាម ក្នុងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៣០០ដើម និងឈើទាល៣០០ដើម។ – ផ្តល់កូនឈើចម្រុះជូនតំណាងរដ្ឋបាលក្រុងសៀមរាប និងតំណាងរដ្ឋបាលស្រុកប្រាសាទបាគង ចំនួន២,១៩០ដើម ដើម្បីយកទៅដាំលំអតាមដងផ្លូវក្នុងឃុំ សង្កាត់…

អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចុះពិនិត្យការងារមួយចំនួនក្នុងរមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមអគ្គនាយករង ប្រធាននិងអនុប្រធាននាយកដ្ឋាន បានអញ្ជើញចុះពិនិត្យកិច្ចការងារសំខាន់ៗមួយចំនួន នៅតំបន់រមណីយដ្ឋានអង្គរ។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានផ្តល់អនុសាសន៍គន្លឹះ មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនៅតាមការដ្ឋាននីមួយៗ និងការអនុវត្តជាបន្តបន្ទាប់ទៀត៕

អាជ្ញាធរជាតិអប្សរា សម្អាតបរិវេណប្រាសាទក្ងោកគ្រៀវ

ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចុះត្រួសសម្អាតព្រៃ និងបរិស្ថានជុំវិញបរិវេណប្រាសាទក្ងោកគ្រៀវ ដែលមានទីតាំងស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ការងារនេះត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីលើកតម្លៃ និងថែរក្សាប្រាសាទបុរាណនានា ចៀសផុតពីហានិភ័យផ្សេងៗ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៤ កន្លងទៅ អាជ្ញាធរជាតិអប្សរា បានចុះបោះបង្គោលកំណត់ព្រំនៃទីតាំងបុរាណដ្ឋាន និងដាក់ស្លាកសញ្ញាផង។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ប្រជាជនរស់នៅតំបន់ជុំវិញ…

ជាង​ចម្លាក់​ថ្ម ​នៅ​តាម​ប្រាសាទ​បុរាណដែល​ជា​អ្នក​ស្រុក​អង្គរ​

លោក ​តឹក ទត់ ​អាយុ៥៨​ឆ្នាំ ​កើត​នៅ​ភូមិ​​នគរ​ក្រៅ ​សង្កាត់​គោក​ចក ​ក្រុង​សៀមរាប​ កំពុង​​បន្ត​រស់​នៅ​ក្នុង​ទឹក​ដី​នៃ​ភូមិ​កំណើត​របស់​គាត់រហូត​មក​ដល់​សព្វ​ថ្ងៃ​​​។​​បច្ចុប្បន្ន​​គាត់​ជា​អ្នក​ឆ្លាក់​ក្បាច់​​​នៅ​ប្រាសាទ​ជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែល​ចម្លាក់ក្បាច់មួយចំនួនមានការខូចខាតទៅ​ហើយ ឱ្យ​លេច​ចេញ​ជា​រូប​រាង​សិល្បៈ​លើ​ថ្ម​ឡើង​វិញ​ ​ដើម្បី​រក្សា​មរតកដែល​បន្សល់​ទុក​​ពី​ដូនតា​ខ្មែរ​​ឱ្យ​បាន​គង់វង្ស​តទៅ​មុខ​ទៀត​។​ លោក ​តឹក ទត់ ​ឱ្យ​ដឹង​ថា គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ឆ្លាក់​ក្បាច់​ចម្លាក់​នៅ​លើ​ថ្ម ​នៅ​តាម​ការ​ដ្ឋាន​ជួសជុល​ប្រាសាទ​បុរាណរយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​។​លោក ​បាន​ចូល​ធ្វើការ​ជា​អ្នក​ជួសជុល​ប្រាសាទ​បុរាណ…

អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួលជួបតំណាងទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា

នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសមជាមួយក្រុមការងារនៃទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា ដែលដឹកនាំដោយលោកស្រី Park Jisu។ តំណាងទីភ្នាក់ងារ KOICA បានចុះមកសម្តែងការ​គួរសម ក៏ដូចជាស្វែងយល់អំពីមតិវាយតម្លៃនានា ដែលស្ថាប័នកូរ៉េ កំពុងចូលរួមក្នុងគម្រោងកិច្ចសហប្រ​តិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាក្នុងតំបន់រមណីយដ្ឋានអង្គរ៕