ឯកឧត្តម ហង់ ពៅ យកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក ចំនួន៩៨គ្រួសារ នៅទីសុវត្ថិភាព ដែលមកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ

ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៥ ឯកឧត្តម ហង់ ពៅអគ្គនាយកអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក នៃសមរភូមិសង្គ្រាម បង្កឡើងដោយប្រទេសថៃចូលឈ្លានពានដែនដីកម្ពុជា ចំនួន៩៨គ្រួសារ នៅទីសុវត្ថិភាពមកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ ដែលមកស្នាក់នៅជាមួយបងប្អូនក្នុងភូមិទាំង១២ ក្នុងសង្កាត់ក្របីរៀល ខេត្តសៀមរាប។ ឯកឧត្តម ហង់ ពៅ បានបញ្ជាក់ថា…

អាជ្ញាធរជាតិអប្សរា ចុះកិច្ចព្រមព្រៀងជាមួយស្ថាប័នបារាំងចំនួន៣ ដើម្បីបន្តសហប្រតិបត្តិការលើការងារគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរ

នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការជាមួយស្ថាប័នមកពីប្រទេសបារាំង ចំនួន៣ រួមមាន ស្ថាប័ន SIAAP តំណាងដោយលោក François​-Marie DIDIER ស្ថាប័ន SIAVB តំណាងដោយលោក Francisque VIGOUROUX…

អាជ្ញាធរជាតិអប្សរា បន្តសហការជាមួយធនាគារ ស៊ីអាយអិមប៊ី ដាំកូនឈើនៅរមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា និងធនាគារ ស៊ីអាយអិមប៊ី បានបន្តសហការដាំកូនឈើ ចំនួន ២០០០ ដើមបន្ថែមទៀត នៅឧទ្យានអង្គរ-សុីអាយអិមប៊ី (ANGKOR – CIMB PARK) ស្ថិតនៅខាងជើងបារាយណ៍ជ័យតដាក ឬបារាយណ៍នាគព័ន្ធ ដេីម្បីរួមចំណែកអភិរក្ស និងការពារបេតិកភណ្ឌ…

អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ សម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្រ្តអភិរក្សអប្សរា

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency ) បានរៀបចំពិធីសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលវិទ្យាសាស្រ្ត អភិរក្សអប្សរា ដែលមជ្ឈមណ្ឌលនេះដើរតួសំខាន់ក្នុងការរួមចំណែកអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ ពិធីសម្ពោធនេះ ក៏មានការចូលរួមពីអភិបាលរងខេត្ត នៃគណៈអភិបាលខេត្តសៀមរាប លោក ឌី រ៉ាឌូ ថ្នាក់ដឹកនាំ…

ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាបានជួសជុលរួចរាល់ទាំងស្រុងហើយ

គម្រោងនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងមូលនិធិពិសេសរបស់គម្រោងមេគង្គ-ឡានឆាង បានជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលារួចរាល់ទាំងស្រុងហើយបន្ទាប់ពីចំណាយរយៈពេលជាង១ឆ្នាំ។ គម្រោងជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទ​បេងមាលា បានចាប់ផ្តើមតាំងតែពីខែឧសភា ឆ្នាំ​២០២៤​មក។ លោក ឮ ចាន់ណូរ៉ា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រយៈពេលជាង១៦ខែ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ដែលធ្លាប់តែទ្រុឌទ្រោមធ្ងន់ធ្ងរឱ្យរឹងមាំឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏បានពង្រឹងគ្រឹះនៅផ្នែកខាងជើង និងខាងត្បូង ជញ្ជាំងស្ពាន…

ពិធីដាំកូនឈើអនុស្សាវរីយ៍ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត របស់គណៈប្រតិភូនៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូអន្តរជាតិ នៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ចំនួន៣៧ប្រទេសនៅជុំវិញពិភពលោក ដឹកនាំដោយក្រសួងព័ត៌មាន តាមរយៈការជួយសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា បានដាំកូនឈើធ្នុងរួមគ្នា ចំនួន៥០ដើម នៅបរិវេណខាងមុខប្រាសាទអង្គរវត្តនៃកម្ពុជា។ ពិធីដាំកូនឈើរួមគ្នា ទុកជាអនុវស្សាវរីយ៍នេះ គឺក្រោយបញ្ចប់សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ…

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គលេខ៤ ក្នុងកំពែងទី១របស់ប្រាសាទបាគង

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងជួស​ជុលប្រាង្គឥដ្ឋលេខ៤ ដែលស្ថិតនៅក្នុងកំពែងទី១ ផ្នែកខាងត្បូងប្រាង្គកណ្តាលនៃប្រាសាទបាគង ដោយប្រើរយៈពេល៦ខែ ចាប់ផ្តើមពីខែឧសភា ហើយនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។ បច្ចុប្បន្នប្រាង្គនេះ មានហានិភ័យដោយកត្តាមួយចំនួនបណ្តាលឱ្យតួប្រាសាទទាំងមូល ចាប់ពីខឿនរហូតទៅដល់កំពូល មានភាពខូចខាតធ្ងន់ធ្ងរ ដែលត្រូវការសង្គ្រោះជាបន្ទាន់។ លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា…

អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងតួប៉មឥដ្ឋលេខ១១ និងលេខ១២ នៅរួតទី១ ប្រាសាទប្រែរូប

អស់រយៈពេលជាងមួយខែមកហើយ ក្រុមអ្នកជំនាញ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការជួសជុលប៉មប្រាសាទឥដ្ឋ លេខ១១ និងលេខ១២ នៅរួតទី១ នៃប្រាសាទប្រែរូប ដើម្បីពង្រឹងប៉មប្រាសាទឥដ្ឋ នៃប្រាង្គទាំងពីរខាងលើ ឱ្យរឹងមាំឡើងវិញ បន្ទាប់ពីបានពិនិត្យឃើញហានិភ័យនាពេលកន្លងមក។ លោក សូរ ប៉ោត បុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា…

សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ីផ្លាស់ប្តូរសមុច្ច័យថ្មីតាំងបង្ហាញឱ្យសាធារណជនបានទស្សនា

សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានរៀបចំផ្លាស់ប្តូរសមុច្ច័យសរុបចំនួន ៣៥ ដែលក្នុងនោះមានសំលៀកបំពាក់ជាអាវ សំពត់ និងកន្សែង ដើម្បីតាំងបង្ហាញជូនសាធារណជនបានទស្សនា និងស្វែងយល់។ លោក សែន គឹមស៊ុន នាយករងស្តីទីសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា សមុច្ច័យដែលរៀបចំផ្លាស់ប្តូរ និងតាំងបង្ហាញនៅពេលនេះ មានអាយុកាលចន្លោះពី១៥ទៅ៣៥ឆ្នាំ ជាសមុច្ច័យដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជននៅមុនឆ្នាំ២០២៤ និងក្នុងឆ្នាំ២០២៤ មកពីខេត្តតាកែវ រាជធានីភ្នំពេញ…

កូនឈើចម្រុះចំនួន១៣,២៣០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដោយឥតគិតថ្លៃពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥

– ផ្តល់កូនឈើចម្រុះជូនកញ្ញា អ៊ីន ប៉ម តំណាងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ចំនួន​២០០​ដើម ដើម្បីយកទៅដាំលម្អនៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង៥០ដើម និងកកោះ៥០ដើម។ – ផ្តល់កូនឈើចម្រុះជូនគ្រឹះស្ថានសិក្សានានាមកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ចំនួន១,៥០០ដើម ដើម្បីយកទៅដាំនៅតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស(ស្ពានរ៉ោករ៉ាក) នៃរមណី​យដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន…