ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំយកស្បៀងជូនពលរដ្ឋភៀសសឹកនៅវត្តរត្តនឧត្តមមុនីគិរីសែនជ័យ

នៅព្រឹកថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង មន្រ្តី-បុគ្គលិក បានដឹកនាំចុះសួរសុខទុក្ខដល់ពលរដ្ឋភៀសសឹកចំនួនប្រមាណ៤៩៨ គ្រួសារ ស្ថិតនៅវត្តរត្តនឧត្តមមុនីគិរីសែនជ័យ (ភ្នំកំបោរ) សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់…

កូនឈើចម្រុះចំនួន៥,៦៧២ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដោយឥតគិតថ្លៃពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥

– ប្រគេនកូនឈើចម្រុះជូនព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះគ្រូសំវរៈមុនីព្រះអនុគណស្រុកកំពង់សៀម និងជាព្រះចៅអធិការវត្តខែលជ័យ សិរីសោភណមុនីរតនៈ ចំនួន៤០០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្ត ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម គ្រញូង១០០ដើម បេង១០០ដើម គគីរ៥០ដើម និងត្របែកព្រៃ៥០ដើម។ –…

កំពែងទី៣ជ្រុងខាងលិច ផ្នែកខាងជើងនៃប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ បានជួសជុល រួចរាល់ជាស្ថាពរ

ក្រុមអ្នកជំនាញផ្នែកជួសជុលប្រាសាទបុរាណ បានចំណាយពេលប្រមាណ៦ខែ ដើម្បីជួសជុលកំពែងថ្មបាយក្រៀម នៅជ្រុងខាងលិចផ្នែកខាងជើងរបស់ប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ កិច្ចការនេះបានចាប់តាំងតែពីខែកុម្ភៈ។ មកដល់ដើមខែសីហា ឆ្នាំ២០២៥ ការងារជួសជុលកំពែងថ្មបាយក្រៀមជ្រុងខាងលិចផ្នែកខាងជើងរបស់ប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ ដែលជាគម្រោងនៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)នេះ បានបញ្ចប់ជាស្ថាពរហើយ។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ឱ្យដឹងថា ក្នុងគម្រោងជួសជុលកំពែងទី៣ របស់ប្រាសាទតាព្រហ្ម…

សិស្សានុសិស្សចំនួន១០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ សិស្សានុសិស្សថ្នាក់ទី៥ ចំនួន១០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ ទស្សនកិច្ចសិក្សានេះ បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់រៀន អំពីកម្មវិធីអប់រំអំពីបេតិកភណ្ឌ រួចមក សិស្សានុសិស្សត្រូវអនុញ្ញាតឱ្យសិក្សាស្វែងយល់បន្ថែមទៀតអំពីកិច្ចការថែរក្សា អភិរក្សវត្ថុសិល្បៈ ដែលបានមកពីកំណាយស្រាវជ្រាវនានា ដើម្បីឱ្យពួកគាត់ក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេន ថែរក្សា មរតកវប្បធម៌ ដែលបុព្វបុរសបានបន្សល់ទុក៕

សិស្សានុសិស្សចំនួន១០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ សិស្សានុសិស្សថ្នាក់ទី៥ ចំនួន១០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ ទស្សនកិច្ចសិក្សានេះ បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់រៀន អំពីកម្មវិធីអប់រំអំពីបេតិកភណ្ឌ រួចមក សិស្សានុសិស្សត្រូវអនុញ្ញាតឱ្យសិក្សាស្វែងយល់បន្ថែមទៀតអំពីកិច្ចការថែរក្សា អភិរក្សវត្ថុសិល្បៈ ដែលបានមកពីកំណាយស្រាវជ្រាវនានា ដើម្បីឱ្យពួកគាត់ក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេន ថែរក្សា…

ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ជួសជុលបានប្រមាណ៤៥ ភាគរយហើយ

ខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ជួសជុសសម្រេចបានប្រមាណ៤៥ភាគរយហើយ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ ការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម បានចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ខាងមុខ។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម បានធ្វើឡើងជាជំហានៗ ហើយបច្ចេកទេសនៃការជួសជុលក៏ត្រូវបានអនុវត្តទៅតាមអនុសាសន៍របស់ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ កាលពីពាក់កណ្ដាលឆ្នាំ២០២៤ ក្រុមការងារបានរៀបចំជួសជុលពង្រឹងគ្រឹះ…

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចុះទស្សនកិច្ចប្រាសាទព្រះខ័នកំពង់ស្វាយ

កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីបានចូលរួមអមដំណើរចុះសួរសុខទុក្ខបងប្អូនជនភៀសសឹកចំនួន៤វត្ត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សារា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំទាំងអស់បានចុះទស្សនកិច្ចនៅប្រាសាទព្រះខ័នកំពង់ស្វាយ ខេត្តព្រះវិហារ៕

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដឹកនាំប្រតិភូអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលបានភៀសសឹកពីតំបន់ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទ​ព្រះវិហារ មកតាំងទីលំនៅបណ្តោះអាសន្ននៅ ១. វត្តពោធិ៍៥ពាន់ដើម ២. វត្តសុវណ្ណរស្មីភ្នំត្បែង ហៅវត្តត្រាវគៀត ៣. វត្តសំវរ:សីលា ហៅវត្តបាក់កាំ ៤. វត្តគីឡូលខេ៨…

អាជ្ញាធរជាតិអប្សរា និងអគ្គកុងស៊ុលចិន បើកសម្ពោធស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ឱ្យដំណើរការសម្រាប់ភ្ញៀវទេសចរ

ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានអញ្ជើញជាអធិបតីនៃពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាដែលធ្លាប់តែរងការខូចខាត គឺបានជួសជុលរួចរាល់ជាស្ថាពរហើយ ក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ លោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប…

អគ្គនាយករងអាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់

នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល បានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Stefan Messerer ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការនឹងគ្នាឱ្យកាន់តែល្អប្រសើរ៕