Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / December (page 2)

Monthly Archives: December 2023

អាជ្ញាធរ​ជាតិ​អប្សរា​ ជូនដំណឹងពីការសម្តែងល្ខោននិងសិល្ប:នានា​ ក្នុងតំបន់​រមណីយដ្ឋានអង្គរ

សៀមរាប÷អាជ្ញាធរ​ជាតិ​អប្សរា​ ជូនដំណឹងពីការសម្តែងល្ខោននិងសិល្ប:នានា​ ដើម្បីអបអរសាទរព្រឹត្តិការណ៍​ រំលឹកគុំអង្គរប្រចាំឆ្នាំ២០២៣ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។     សូមអានខ្លឹមសារទាំងស្រុង លើលិខិតជូនដំណឹង..

Read More »

អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យអង្គការលំនៅឋានមនុស្សជាតិ អន្តរជាតិនៅកម្ពុជា ជួបសម្តែងការគួរសមនិងឈ្វេងយល់អំពីគម្រោងពាក់ព័ន្ធមួយចំនួន

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយតំណាងអង្គការលំនៅឋានមនុស្សជាតិ អន្តរជាតិនៅកម្ពុជា ដើម្បីឈ្វេងយល់អំពីគម្រោងពាក់ព័ន្ធការតាំងទីលំនៅក្នុងតំបន់អង្គរ និងការតាំងទីលំនៅថ្មី នៅតំបន់រុនតាឯក និងពាក់ស្នែង។ ជំនួបពិភាក្សានេះ មានគោលបំណងសំខាន់សិក្សាឈ្វេងយល់ អំពីការងារមួយចំនួន របស់អាជ្ញាធរជាតិអប្សរា លើការងារជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ និងមានបំណង ផ្តល់នូវកិច្ចសហការជាមួយគ្នាក្នុងថ្ងៃអនាគត៕

Read More »

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ឆ្នាំ២០២៣

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ឆ្នាំ២០២៣នេះ មានប្រារព្ធពិធីបែបប្រពៃណីសាសនា ការសម្តែងទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ សម្រាប់សាធារណៈទស្សនា និងសិក្សាស្វែងយល់ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ពិធីរំលឹកគុណអង្គរ នឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដែលមានប្រារព្ធកម្មវិធីសាសនា ស្ដង់ពិព័រណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ ពិធីនឹងចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា  ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការដៃគូរ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ នៅព្រឹកថ្ងៃនោះដែរបន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់បាតព្រះសង្ឃផងដែរ។ ឯកឧត្តម ឡុង កុសល បានឱ្យដឹងទៀតថា នៅថ្ងៃបន្តបន្ទាប់ក៏មាននូវទស្សនីយភាពជាច្រើនដូចជា៖ កម្មវិធីបែបសាសនាសំខាន់ៗ …

Read More »

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូតលើការអភិរក្សវប្បធម៌ និងគម្រោងជួសជុលប្រាសាទភ្នំបាខែងរវាងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងអង្គការWorld Monument Fund

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy និងលោកស្រី Genovra Boatto តំណាងអង្គការWorld Monument Fund នៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២៣។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា មាន ប្រសាសន៍ថា សហរដ្ឋអាមេរិកមិនត្រឹមតែផ្ដល់ជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទដទៃ ទៀតក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ គឺកន្លងមក អាមេរិកក៏បានជួយជាច្រើនដូចជា គម្រោងជួសជុលជណ្ដើរខាងជើងរបស់ប្រាសាទព្រះវិហារ ព្រមទាំងបានបញ្ជូនវត្ថុសិល្បៈបុរាណរបស់ខ្មែរមួយចំនួនឱ្យវិល ត្រឡប់មកមាតុភូមិវិញផង។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា មាន ប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការនៃជំនួយរបស់អាមេរិកនេះ បានផ្ដល់នូវផលប្រយោជន៍យ៉ាងខ្លាំងរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ និងជា ពិសេស មិនត្រឹមតែបានជួយជ្រោមជ្រែងលើការជួសជុលប្រាង្គប្រាសាទទេ តែថែមទាំងបានជួយសម្របសម្រួលក្នុងការនាំយកមកវិញនូវវត្ថុសិល្បៈដែលកម្ពុជាបានបាត់បង់ជាយូរឆ្នាំកន្លងមកផងដែរ។ ចំណែក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក …

Read More »

Categories