Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2024 / March (page 3)

Monthly Archives: March 2024

កម្មករជំនាញ បង្ហាញការសប្បាយចិត្តពេលបានចូលរួមជួសជុលប្រាសាទភ្នំបាខែង ជាមួយអង្គការមូលនិធិប្រាសាទ​ពិភពលោក

កម្មករជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យទៅចូលរួមជួសជុលប្រាសាទភ្នំបាខែង ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) បានបង្ហាញការសប្បាយចិត្តនៅក្នុងកន្លែងការងារថ្មី។ លោក សូ នៅ ជាអ្នកភូមិស្រះស្រង់ខាងត្បូង អាយុ៥៤​ឆ្នាំ ដែលមានជំនាញផ្នែកដាប់ ឆ្លាក់ និងរៀបថ្មអស់រយៈពេលជាង១០ឆ្នាំ នៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរាមកហើយ មានប្រសាសន៍ថា លោកសប្បាយ​ចិត្ត និងធ្វើការងារជួសជុលប្រាសាទបុរាណភ្នំបាខែង ទោះបីជា លោកត្រូវឡើងចុះភ្នំខុសពីការងារដែលលោកធ្លាប់ធ្វើក៏ដោយ។ លោកបន្តថា នៅការដ្ឋានជួសជុលប្រាសាទលើភ្នំបាខែង គឺក្រុមការងារបានទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្ដៅ។ ចំណែក ការងារក៏បំពេញទៅតាមជំនាញរបស់ខ្លួនមានកន្លងមក ដែលមិនមានការលំបាកអ្វីនោះឡើយ។ ដូចគ្នានេះដែរ លោក សុខ សាវ៉េត ជាអ្នកភូមិស្រះ​ស្រង់​ខាងត្បូងម្នាក់ទៀត ដែលបានបម្រើការងារជួស​ជុលប្រាសាទតាំងពីឆ្នាំ២០០៤ បានឱ្យដឹងដែរថា ការ​ងារជួសជុលប្រាសាទភ្នំបាខែង មិនសូវខុសគ្នាពីការជួសជុលប្រាសាទបុរាណដទៃទៀតឡើយ។ លោក សាវ៉េត បញ្ជាក់ថា ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងារប្រចាំនៅការដ្ឋានលើភ្នំបាខែង គឺមានភាពស្និទ្ធស្នាល និងចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជួសជុលអភិរក្សប្រាសាទភ្នំបាខែងបានកាន់តែប្រសើរឡើង។ លោក សូ នៅ និងលោក សុខ សាវ៉េត បានថ្លែង​អំណរគុណដល់អាជ្ញាធរជាតិអប្សរា …

Read More »

អាជ្ញាធរជាតិអប្សរា រៀបចំដាក់ស្លាកសញ្ញាបង្ហាញទីតាំង ដែលត្រូវប្រុងប្រយ័ត្នមុននិងដើរឆ្លងកាត់នៅប្រាសាទបាយ័ន

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាក់ស្លាកសញ្ញាមួយចំនួន ដើម្បីប្រាប់ពីទីតាំងខ្លះៗដល់ភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នមុននិងដើរឆ្លងកាត់ នៅតាមទិសដៅវង់ទស្សនាប្រាសាទបាយ័ន។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំស្លាកសញ្ញាហានិភ័យ ឱ្យដឹងថា ក្រុមការងារបានចុះទៅពិនិត្យទីតាំងមួយចំនួន ដែលអាចនឹងធ្វើឱ្យភ្ញៀវទេសចរគ្រោះថ្នាក់ដូចជា ដើរដួល ដើរផុតថ្ម ដើរចូលកន្លែងទាបជាដើម។ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ទើបក្រុមការងាររៀបចំដាក់ស្លាកសញ្ញានៅតាមចំណុចហានិភ័យខ្ពស់ទាំងនោះ បំណងប្រាប់ដល់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យបានដឹងជាមុន និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលកំពុងដើរទស្សនា។ លោក ប៊ូ ផានេត បន្ថែមថា ស្លាកសញ្ញាប្រាប់ដំណឹងដល់ភ្ញៀវទេសចរនេះ មានទំហំតូចល្មម មិនប៉ះពាល់ដល់ទេសភាព សោភ័ណភាពប្រាសាទនោះឡើយ ដែលអាចធ្វើឱ្យភ្ញៀវទេសចរបានឃើញ និងយកចិត្តទុកដាក់ទីតាំងដែលពួកគាត់ឆ្លងកាត់។ អាជ្ញាធរជាតិអប្សរា សូមសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាចូលរួមគោរពតាមការណែនាំតាមស្លាកសញ្ញាផ្សេងៗដែលបានរៀបចំនៅគ្រប់ប្រាសាទទាំងអស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ៕

Read More »

ជំនួបការងាររវាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសនូវែលហ្សឺឡង់

នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបជាមួយលោកស្រី Gabrielle ISAAK មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយអាស៊ាន នៃក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសនូវែលហ្សឺឡង់ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារ និងទស្សនកិច្ចទីតាំងអនុវត្តគម្រោង«គ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច»។ គម្រោងដែលជាជំនួយរបស់រដ្ឋាភិបាលនូវែលហ្សឺឡង់នេះ ផ្តោតជាសំខាន់លើការជួសជុលប្រឡាយនិងទំនប់បុរាណ សាងសង់ទ្វារទឹក តាមដានកម្រិតទឹកក្រោមដីដោយស្វ័យប្រវត្តិ លើកកម្ពស់ជីវភាពប្រជាជនតាមរយៈកសិកម្ម ស្ថានីយបណ្ដុះកូនឈើ និងជីធម្មជាតិ ការចូលរួមរបស់ព្រះសង្ឃសម្រាប់បេតិកភណ្ឌជាដើម៕

Read More »

Categories