Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / កម្មករជំនាញ បង្ហាញការសប្បាយចិត្តពេលបានចូលរួមជួសជុលប្រាសាទភ្នំបាខែង ជាមួយអង្គការមូលនិធិប្រាសាទ​ពិភពលោក

កម្មករជំនាញ បង្ហាញការសប្បាយចិត្តពេលបានចូលរួមជួសជុលប្រាសាទភ្នំបាខែង ជាមួយអង្គការមូលនិធិប្រាសាទ​ពិភពលោក

កម្មករជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យទៅចូលរួមជួសជុលប្រាសាទភ្នំបាខែង ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) បានបង្ហាញការសប្បាយចិត្តនៅក្នុងកន្លែងការងារថ្មី។

លោក សូ នៅ ជាអ្នកភូមិស្រះស្រង់ខាងត្បូង អាយុ៥៤​ឆ្នាំ ដែលមានជំនាញផ្នែកដាប់ ឆ្លាក់ និងរៀបថ្មអស់រយៈពេលជាង១០ឆ្នាំ នៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរាមកហើយ មានប្រសាសន៍ថា លោកសប្បាយ​ចិត្ត និងធ្វើការងារជួសជុលប្រាសាទបុរាណភ្នំបាខែង ទោះបីជា លោកត្រូវឡើងចុះភ្នំខុសពីការងារដែលលោកធ្លាប់ធ្វើក៏ដោយ។

លោកបន្តថា នៅការដ្ឋានជួសជុលប្រាសាទលើភ្នំបាខែង គឺក្រុមការងារបានទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្ដៅ។ ចំណែក ការងារក៏បំពេញទៅតាមជំនាញរបស់ខ្លួនមានកន្លងមក ដែលមិនមានការលំបាកអ្វីនោះឡើយ។

ដូចគ្នានេះដែរ លោក សុខ សាវ៉េត ជាអ្នកភូមិស្រះ​ស្រង់​ខាងត្បូងម្នាក់ទៀត ដែលបានបម្រើការងារជួស​ជុលប្រាសាទតាំងពីឆ្នាំ២០០៤ បានឱ្យដឹងដែរថា ការ​ងារជួសជុលប្រាសាទភ្នំបាខែង មិនសូវខុសគ្នាពីការជួសជុលប្រាសាទបុរាណដទៃទៀតឡើយ។

លោក សាវ៉េត បញ្ជាក់ថា ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងារប្រចាំនៅការដ្ឋានលើភ្នំបាខែង គឺមានភាពស្និទ្ធស្នាល និងចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជួសជុលអភិរក្សប្រាសាទភ្នំបាខែងបានកាន់តែប្រសើរឡើង។

លោក សូ នៅ និងលោក សុខ សាវ៉េត បានថ្លែង​អំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលផ្តល់ទំនុកចិត្ត និងផ្តល់ឱកាសសម្រាប់រូបលោក ក៏ដូចជា ក្រុមការងារទៅជួសជុលប្រាសាទភ្នំបាខែង និងជាលើកទី១ ដែលរូបលោក និងក្រុមការងារបានទៅជួសជុលនៅភ្នំបាខែង។ ពិសេស អង្គការមូលនិធិប្រាសាទពិភពលោក បានស្វាគមន៍យ៉ាងកក់ក្ដៅគួរឱ្យមោទនភាព៕

About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories