Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ដោះលែងមន្ត្រីអប្សរា​ ដែលប្រើហឹង្សា​លើ​យុវជនចាប់សត្វអណ្តើកលក់ក្នុងតំបន់អង្គរ

ដោះលែងមន្ត្រីអប្សរា​ ដែលប្រើហឹង្សា​លើ​យុវជនចាប់សត្វអណ្តើកលក់ក្នុងតំបន់អង្គរ

សៀមរាប៖ តុលាការខេត្តសៀមរាប បានសម្រេចដោះ​លែងមន្ត្រីសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិ២រូបឲ្យមានសេរីភាពវិញ​ បន្ទាប់ពីរកឃើញថា​ មានកំហុសឆ្គងតិច​តួច ព្រោះតែរក្សាសណ្តាប់​ បញ្ជៀសភាព​ អនាធិប​តេយ្យក្នុងតំបន់អង្គរ ដែលជាបេតិកភណ្ឌពិភព​លោក។


  យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៤ មករា ឆ្នាំ២០២៤ បានឲ្យដឹងថា យោងការចុះផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មាននានា នៅរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ មានគណនីមួយចំនួនបានធ្វើការផ្សព្វផ្សាយនូវវីដេអូ ដែលបង្ហាញពីការប្រើប្រាស់អំពើ ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃ អាជ្ញាធរជាតិអប្សរា ទៅលើក្មេងដែលលក់សត្វអណ្ដើកនៅក្នុងបរិវេណ កសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ពានបណ្ដែតទឹក មុខប្រាសាទអង្គរវត្ត ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ អយ្យកាអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៥៨ ចុះថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២៤ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ដែលមានជនសង្ស័យចំនួន ២នាក់ ទី១ ឈ្មោះ សុខ សឿន ភេទប្រុស អាយុ២៣ឆ្នាំ និងទី២ ឈ្មោះ ហៃ រដ្ឋា ភេទប្រុស អាយុ ៣១ឆ្នាំ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាទៅលើជនរងគ្រោះ ឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ ដើម្បីចាត់​ការជាសមត្ថកិច្ច។

បន្ទាប់ពីបានពិនិត្យចម្លើយជនរងគ្រោះ ចម្លើយជនសង្ស័យ ចម្លើយសាក្សី និងឯកសារជាភស្តុតាង នានានៅក្នុងសំណុំរឿង អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប សូមជម្រាបជូនសាធារណ​ជន ជ្រាបដូចខាងក្រោម៖

១. ជនរងគ្រោះឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ (កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០០៤) ជានីតិជន និងបក្ខពួកបាននាំគ្នាទៅចាប់សត្វអណ្ដើកនៅក្នុងកសិន្ទុអង្គរ បំពានការហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្ត។ ក្នុងអំឡុង ពេលបំពេញភារកិច្ចប្រចាំការ មើលការខុសត្រូវនៅទីកន្លែងកើតហេតុ ជនសង្ស័យឈ្មោះ សុខ សៀន និង ឈ្មោះ ហៃ រដ្ឋា បានចុះទៅធ្វើការហាមឃាត់ និងណែនាំឈ្មោះ ណុល សំណាង និងបក្ខពួក កុំឱ្យប្រព្រឹត្តអំពើ ទាំងនេះតទៅទៀត ប៉ុន្តែជាការឆ្លើយតប ជនរងគ្រោះឈ្មោះ ណុល សំណាង មិនបានគោរពតាមការណែនាំ របស់អាជ្ញាធរនោះទេ ហើយបានជេរប្រមាថមកលើអាជ្ញាធរវិញទៀតផង ទើបធ្វើឱ្យជនសង្ស័យទាំងពីរខាង លើមានការខឹងសម្បារ និងជ្រុលជ្រួសឈានទៅដល់ការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះតែម្តង។

២. នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និងនៅដំណាក់កាលអយ្យការ ជនសង្ស័យទាំងពីរនាក់បានសម្តែងនូវការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និងទទួលស្គាល់ថាជាកំហុសរបស់ខ្លួនដែលបានវាយទៅលើជនរងគ្រោះឈ្មោះ ណុល សំណាង។
– បានធ្វើការសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះ។- បានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹង និងឈប់ប្តឹង ក្នុងរឿងនេះតទៅទៀត។
– មានមេធាវីបានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យ ថានឹងចូលខ្លួនមកវិញនៅគ្រប់ដំណាក់កាល នីតិវិធីរបស់តុលាការ។

– ជនសង្ស័យទាំងពីរ មានប្រពន្ធ និងកូនតូចៗក្នុងបន្ទុកជាច្រើននាក់ដែលត្រូវមើលថែរក្សា។ ៣. ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត ការពិនិត្យឯកសារ និងភស្តុតាងនានាក្នុងសំណុំរឿង អយ្យការអមសាលាដំបូងខេត្តសៀមរាប ឃើញថា ករណីនេះជាបទល្មើសហិង្សាមិនមានលក្ខណៈធ្ងន់ធ្ងរ មិន បង្ករឱ្យមានព្យសនកម្ម ឬរបួសធ្ងន់ធ្ងរ ឬពិការអចិន្ត្រៃយ៍ ដល់ជនរងគ្រោះឡើយ។

៤. ផ្នែកលើអង្គហេតុ អង្គច្បាប់ និងហេតុផលក្នុងចំណុចទី២ខាងលើ តំណាងអយ្យការបានសម្រេច អនុញ្ញាតឱ្យជនសង្ស័យទាំងពីរនាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្ដោះអាសន្ន ដោយឡែកសំណុំរឿង នេះ តំណាងអយ្យការនឹងត្រូវបន្តចាត់ការទៅតាមនីតិវិធី ស្របតាមច្បាប់។
  ជាមួយនឹងហេតុការណ៍ខាងលើនេះ ក៍ធ្លាយព័ត៌មានថា យុវជនឈ្មោះណុល សំណាង​ រួមទាំងបក្ខពួក៤​ទៅ៥​នាក់ផ្សេងទៀត តែងតែនាំគ្នាចុះចាប់សត្វអណ្តើក​ក្នុងកសិន្ទអង្គរ​ យកទៅលក់អោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាប្រចាំថ្ងៃ។ សកម្មភាពពួកគេបានបង្កភាពអនាធិបតេយ្យក្នុងតំបន់អង្គរទោះបីសមត្ថកិច្ចហាមឃាត់យ៉ាងណាក៍ពួកគេមិនស្តាប់ឡើយ។ ក្រុមយុវជនខាងលើនេះ​ ក៍ធ្លាប់បានសមត្ថកិច្ចមូលដ្ឋាននាំយកទៅអប់រំធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាព​ ចុះចាប់សត្វអណ្តើកក្នុងកសិន្ទអង្គរ និងការដណ្តើមគ្នាលក់ដោយប្រទាញប្រទង់ដល់ភ្ញៀវរួចមកហើយដែរ។ ផ្ទុយទៅវិញក្រុមយុវជនណុល សំណាង​ រួមទាំងបក្ខពួកខាង​លើ​ បានជេរប្រមាថដល់សមត្ថកិច្ចជាពិសេសមន្ត្រីអាជ្ញាធរអប្សរាដែលមានភារកិច្ចមើលខុសត្រូវនៅទីនោះទៀយ។


   ក្រោយពេលកើតហេតុ មានអំពើហឹង្សាដែលផ្តើមចេញពីការបំពេញតួនាទី រហូតមានការនាំខ្លួនមន្ត្រីអប្សរា២រូបបញ្ជូនទៅតុលាការ ក៍មានការលើកឡើងថា មិនគាំទ្រដាច់ខាតចំពោះអំពើហឹង្សា។ ប៉ុន្តែប្រសិន​បើនាំគ្នាគាំទ្រអ្នកប្រព្រឹត្តិអំពើខុសច្បាប់ ហើយដាក់​ទោសអ្នកការពារប្រយោជន៍រួមនោះ តំបន់បេតិកភណ្ឌមួយនេះអាចនិងទៅជាអនាធិបតេយ្យ គ្មានការទទួល​ខុស​ត្រូវជាក់ជាមិនខាន៕

About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង …

Leave a Reply

Your email address will not be published. Required fields are marked *

Categories