Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អ្នកបច្ចេកទេស អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងតួប្រាសាទឥដ្ឋ ក្នុងបរិវេណកសិន្ធុទី២ ប្រាសាទបាគង

អ្នកបច្ចេកទេស អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងតួប្រាសាទឥដ្ឋ ក្នុងបរិវេណកសិន្ធុទី២ ប្រាសាទបាគង

អ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួប្រាសាទឥដ្ឋចំនួន២(តួទី១៣នៅទិសអាគ្នេយ៍ និងតួទី២២នៅខាងត្បូង) ក្នុងបិវេណកសិន្ធុទី២ របស់ប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមខ្លាំង។


    
ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋដែលបាក់បែកនិងពុកផុយ មករៀបផ្គុំពង្រឹងឡើងវិញ ព្រមទាំងបិទបាយអតាមចន្លោះប្រហោងដើម្បីការពារជម្រាបទឹក និងធ្វើការចងក្រៀក ទល់ទ្រ ផ្នែកដែលប្រេះហែកចេញពីគ្នាឱ្យមានលំនឹងឡើងវិញ។

នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាអនុវត្តន៍ជាប្រចាំ ដើម្បីថែរក្សាប្រាសាទជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំទាំងនេះ អោយនៅឈររឹងមាំយូរអង្វែងបន្តទៀត៕

About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង …

Leave a Reply

Your email address will not be published. Required fields are marked *

Categories