អាជ្ញាធរជាតិអប្សរាកំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរវត្ត
ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរ ដែលជើងសសរមួយចំនួនមានការពុកផុយ។ លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសផ្នែកអភិរក្សថ្ម បានឱ្យដឹងថា ជើងសសរនៅរួតបាកានដែលត្រូវបាន អភិរក្ស និងជួសជុលក្នុងដំណាក់កាលទី១នេះ មានសរុប១០សសរ ដែលសុទ្ធសឹងមានការពុកផុយ ហើយចាំបាច់ត្រូវជួសជុល និងអភិរក្សឡើងវិញ។ បើតាមការបញ្ជាក់ពីលោក សយ…
