Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / August (page 2)

Monthly Archives: August 2023

អាជ្ញាធរជាតិអប្សរា ជួសជុលកំពង់ទឹកប្រាសាទ ព្រះខ័ន ដំណាក់កាលទី២

សៀមរាប៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុលកំពង់ទឹក ដែលស្ថិត នៅលើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន ទំហំ ១៥.២០ ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ជាដំណាក់កាលទី២ ដោយនឹងត្រូវចំណាយពេលមួយឆ្នាំ ចាប់ផ្តើមពីដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៣នេះ។   បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋាន កំពង់ទឹកប្រាសាទព្រះខ័នលោក ជា សារិទ្ធ ឱ្យដឹងថា ខឿនកំពង់ទឹក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ដែលមានកាំជណ្តើរចំនួន៥កាំ។ មុននឹងឈានដល់ការជួសជុល ក្រុមការងារបានស្វែងរកឯកសារចាស់ៗមកសិក្សា ព្រមទាំងកំណាយបុរាណវិទ្យា សម្អាតកំណកដី ធ្វើសម្រង់ប្លង់ ការកត់ត្រា ការថតរូបដើម្បីបង្ហាញពីស្ថានភាពអភិរក្សមុនពេលជួសជុលដោយប្រៀបធៀបស្ថានភាពក្រោយពេលជួសជុលផង។     លោក ជា សារិទ្ធ ឱ្យដឹងទៀតថា បច្ចេកទេសនៃការជួសជុលកំពង់ទឹកផ្នែកខាងកើតនេះ អ្វីដែលបានសិក្សារកឃើញនៅទីនេះ គឺត្រូវយកមកប្រើក្នុងវិធី សាស្ត្រជួសជុលពង្រឹងខឿននេះទាំងស្រុង គឺជួសជុលតាមបច្ចេកទេសបុរាណ។ បច្ចុប្បន្ននេះ សម្រេចបាន៣០ទៅ៤០ភាគរយហើយ …

Read More »

ក្រុមការងារសម្អាតរុក្ខជាតិលើប្រាសាទកំពុងកាត់ដករុក្ខជាតិនៅប្រាសាទបាលិលេយ្យ

សៀមរាប៖ ក្រុមការងារសម្អាតរុក្ខជាតិលើប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចុះសម្អាតរុក្ខជាតិនៅប្រាសាទបាលិលេយ្យ នៅក្នុងអតីតរាជធានីក្រុងអង្គរធំ។ លោក ងិន ធី ប្រធានក្រុមការងារសម្អាតបានអោយដឹងថា រុក្ខជាតិដែលសម្បូរនារដូវវស្សានេះមានប្រភេទ រុក្ខជាតិស្មៅ និងរុក្ខជាតិធំៗ។ លោកបន្តថា ប្រភេទស្មៅឬរុក្ខជាតិតូចៗមិនប៉ះពាល់ដល់ថ្មប្រាសាទទេ តែប្រសិនទុកវាអោយដុះរៀងស្ដុកនោះវានឹងធ្វើអោយបាត់បង់សោភ័ណភាពប្រាសាទបាន។ នៅក្នុងខែវស្សានេះទាំងរុក្ខជាតិស្មៅ និងរុក្ខជាតិដើមឈើធំៗវាដុះលឿនខុសពីធម្មតា។ លោក ងិន ធី បញ្ជាក់ថា ប្រសិនបើយើងសម្អាតវាបានស្អាត វាក្រដុះវិញដែរ។ ដោយឡែកទាក់ទងនឹងផែនការសម្អាតវិញ ខែវស្សានេះមានភាពមមាញឹកជាងខែប្រាំង។ លោកបញ្ជាក់ថា ខែវស្សាគឺប្រាសាទមួយវិលជុំក្នុង ពេលមួយខែ តែសម្រាប់ខែប្រាំងអាចមួយខែកន្លះឯណោះទើបចូលសម្អាតម្ដងទៀត៕

Read More »

អាជ្ញាធរជាតិអប្សរាកំពុងបន្តការងារជួសជួលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ

សៀមរាប៖ មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងធ្វើការជួសជុលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ បន្ទាប់ពីបានធ្វើការងារជួស ជុលតួប៉មផ្នែកខាងត្បួង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងបានបញ្ចប់ការជួសជុលក្នុងខែមីនា ឆ្នាំ២០២៣ កន្លងមក។ លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រា សាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បាន ឱ្យដឹងថា ប្រាសាទត្រពាំងល្ពៅ មានតួប៉មចំនួន៣ដែលនៅឈរ មានរូបរាង។  ដូច្នេះក្រុមអ្នកជំនាញបានចំណាយពេលវេលាប្រមាណ៥ខែ ដើម្បីជួសជុលតួប៉មផ្នែកខាងត្បួងរួចរាល់។ បន្ទាប់មកក្នុងខែមេសា ឆ្នាំ ២០២៣ក៏បន្តការងារជួសជុលតួប៉មផ្នែកខាងជើងវិញម្តង ដើម្បីពង្រឹងរចនាសម្ព័នប្រាសាទឱ្យរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា រចនាសម្ព័ន្ធនៃប្រាសាទបានបែកបាក់ ហែកចេញពីគ្នា ស្ទើរតែមិនសល់រូបរាងដើម ដោយសារកត្តាជាច្រើន។ ក្នុងដំណើរការជួសជុលប្រាសាទឥដ្ឋមួយនេះ អ្នក ជំនាញបានចាប់ផ្តើម ធ្វើការសិក្សាសម្រង់ប្លង់នៃប្រា សាទ និងធ្វើការពង្រឹងខឿនជញ្ជាំង ឱ្យមានលំនឹង ទប់ស្កាត់ការរលុះធ្លាក់ ធ្វើឱ្យបាត់បង់រូបរាងដើមរបស់ប្រាសាទ។ បន្ទាប់មកធ្វើការសម្អាត បិទបាយអ ភ្ជាប់តាមស្រទាប់រហែក ដើម្បីការពារជ្រាបទឹក ធ្វើយ៉ាង ណាឱ្យតួប៉មនៃប្រាសាទនេះ …

Read More »

ក្រុមការងារអាជ្ញាធរជាតិអប្សរារៀបចំជួសជុល និងដំឡើងកាំជណ្ដើរថ្មីនៅ ប្រាសាទមេបុណ្យច្រកខាងកើត

សៀមរាប៖ ក្រុមការងារអាជ្ញាធរជាតិអប្សរារៀបចំជួស ជុល និងដំឡើងកាំជណ្ដើរថ្មីនៅ ប្រាសាទមេបុណ្យច្រកខាងកើត ដើម្បីលើកតម្លៃ និងសម្រួលការធ្វើ ដំណើររបស់ភ្ញៀវទេសចរ​ចូលទស្សនា​ប្រាសាទនេះកាន់តែប្រសើរ។ ជាមួយនេះដែរ ដើម្បីសម្រួលកុំឱ្យ​អាក់ខាន​ចូលទស្សនាប្រាសាទ ក្រុមភ្នាក់ងារទេសចរណ៍ សហការជាមួយក្រុមការងារ​សម្អាតបរិស្ថាន HCC Angkor បានសម្អាតរុក្ខជាតិនិងកាត់ស្មៅ ត្រង់ចំណុច​ ច្រកខាងត្បូងជាន់ទីមួយ​នៃប្រាសាទមេបុណ្យខាងកើត ខណៈដែលជណ្ដើរច្រកចូលខាងកើត កំពុងជួសជុល កែលម្អ និងលើកតម្លៃឡើងវិញ។

Read More »

បន្ត ដាំដើមឈើនិងស្មៅ នៅបរិវេណជ្រុងពាយ័ព្យ នៃកសិន្ធុអង្គរ

សៀមរាប៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា រួមគ្នាដាំស្មៅ និងដើមឈើបន្ថែម នៅបរិវេណជ្រុងពាយ័ព្យ នៃកសិន្ធុអង្គរ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ឱ្យកាន់តែមានទេសភាពស្រស់បំព្រង គ្រប់រដូវកាល។ អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងនាយកដ្ឋានអតិថិជន និងទីផ្សារ ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា និងបុគ្គលិក រួមទាំងទីប្រឹក្សារបស់ក្រុមហ៊ុនមេនូឡាយហ៍្វ លោកប្រធាននាយកដ្ឋាន អនុប្រធាន ព្រមទាំងមន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងនាយកដ្ឋានអតិថិជន និងទីផ្សារ នៃក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា បានលើកឡើងថា មេនូឡាយហ៍្វ ជាក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត ដំបូងគេនៅកម្ពុជា ដែលមានបេសកម្មក្នុងការកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ …

Read More »

ក្រុមការងារបច្ចេកទេស និងអភិរក្សកំពុងប្រឹងប្រែងជួយខ្លោងទ្វារខាងជើងនៅរួតទី២ប្រាសាទមេបុណ្យខាងកើត

ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមារញឹកជួសជុលខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។ លោក សូរ ប៉ោត ជាបុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មាន ប្រសាសន៍ថា ដោយសារកត្តាអាយុកាលធ្វើឱ្យរចនាសម្ពន្ធឥដ្ឋផ្នែកខ្លះនៃខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើតប្រឈមនឹងបញ្ហាជ្រុះធ្លាក់ និងដួលរលំ។ ដោយមើលឃើញនូវស្ថានភាពបែបនេះ អាជ្ញាធរជាតិអប្សរា បានទល់ទ្រជញ្ជាំងឥដ្ឋដែលនៅសេសសល់សងខាង ដើម្បីទប់លំនឹងនៃតួខ្លោងទ្វារទាំងមូល ដែលកំពុងតែមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនឹងការដួលរលំ ព្រមទាំងបិទបាយអបំពេញតាមចន្លោះស្នាមឥដ្ឋប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារទឹកកុំឱ្យជ្រាបចូលបន្តទៀត។ លោកលោក សូរ ប៉ោត ឱ្យដឹងទៀតថា កត្តាដែលធ្វើឱ្យខ្លោងទ្វារនេះខូចខាតខ្លាំង គឺដោយសារទឹកភ្លៀងជ្រាបចូល។ បញ្ហាសំណើមក៏ធ្វើឱ្យជញ្ជាំងពុកផុយខ្លាំង និងរុក្ខជាតិដែលដុះនៅពីលើក៏ធ្វើឱ្យគ្រឹះស្រុតបណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។ ក្នុងពេលដែលខ្លោងទ្វារខាងកើតរបស់ប្រាសាទមេបុណ្យខាងកើតកំពុងមានហានិភ័យនៃតួប៉មនេះ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានសម្រង់ប្លង់ កំណត់សម្គាល់ទីតាំងដែលមានហានិភ័យ និងពង្រឹងគ្រឹះ គ្រឹបខ្សែកាប ធ្វើរន្ទាខាងក្នុងដើម្បីជួយអបលំនឹង។ មកដល់ពេលនេះ ការសង្គ្រោះពង្រឹងខ្លោងទ្វារខាងជើងរបស់ប្រាសាទមេបុណ្យខាងកើតសម្រេចបាន៥០ភាគរយហើយ។ សូមបញ្ជាក់ថា គម្រោងជួសជុលខ្លោងទ្វារខាងជើងប្រាសាទមេបុណ្យខាងកើត បានឆ្លងយោបល់ពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរផងដែរ៕

Read More »

អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹង ខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

ក្រុមការងារបច្ចេកទេសជួសជុលនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា កំពុងជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ក្នុងបំណងជួយលើកតម្លៃសំណង់បុរាណនេះ ឱ្យប្រសើរឡើងវិញ។ បុរាណវិទូលោកស្រី ភិន វិជ្ជាសច្ចរ៉ា ឱ្យដឹងថា ការជួសជុលនេះ ក្នុងបំណងដើម្បីពង្រឹងខឿនជណ្ដើរឱ្យរឹងមាំឡើងវិញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងខ្លះទៀតក៏បម្រុងនឹងធ្លាក់ ហើយក្រុមការ ងារនឹងរៀបចំរុញថ្មទាំងនោះឱ្យទៅចូលទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅ មុខទៀត។ លោកស្រី វិជ្ជាសច្ចរ៉ា មានប្រសាសន៍ទៀតថា កត្តាដែលបណ្ដាលឱ្យខឿនជណ្ដើរនេះរងការខូចខាត គឺដោយសារអាយុកាល និងធម្មជាតិដែលធ្វើឱ្យរលុះរចនាសម្ពន្ធគ្រឹះខូចរូបរាង។ ក្រុមការងារបានចាប់ផ្ដើមកិច្ចការដំបូង គឺសិក្សាទៅលើសម្រង់ប្លង់ ចុះបញ្ជីលេខ ស្វែងរកថ្ម ការផ្គុំថ្ម ថាតើថ្មចេញពីប្រភពណា? បន្ទាប់ ពីផ្គុំចេញរូបរាងរួចហើយ ទើបក្រុមការងារសិក្សាទៅ លើគ្រឹះ ថាតើគួរជុសជុស ឬគួររើ គួរពង្រឹងដើម្បីយកទៅដាក់កន្លែងដើមវិញឬក៏យ៉ាងណា? ក្រៅពីនេះក្រុម ការងារបានធ្វើការទល់ទ្រដំបូលកណ្ដាលកុំឱ្យរលុះធ្លាក់ថែមទៀតផង៕

Read More »

Categories