Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយប្រធានគម្រោងអាល្លឺម៉ង់អភិរក្សទេពអប្សរ (GACP)

អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយប្រធានគម្រោងអាល្លឺម៉ង់អភិរក្សទេពអប្សរ (GACP)

សៀមរាប៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោក HANS Leisen ប្រធានគម្រោងអាល្លឺម៉ង់អភិរក្សទេពអប្សរ (GACP) ដើម្បីពិនិត្យលទ្ធភាពបន្តកិច្ចសហប្រតិបត្តិការជួសជុលចម្លាក់ប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ជូនថា តាមរយៈគម្រោង GACP នេះ វិទ្យាស្ថានកូឡូញនៃវិទ្យាសាស្រ្តអភិរក្ស (Cologne Institute of Conservation Sciences) នៃប្រទេសអាល្លឺម៉ងបានសហការជាមួយអាជ្ញាធរជាតិអប្សរារយៈពេលជាង២០ឆ្នាំមកហើយ ក្នុងកិច្ចការអភិរក្សនិងជួសជុលចម្លាក់ប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ៕

About ad3fqkn

Check Also

អាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគ ខឿនផ្ទាល់ដីទិសខាងត្បូងប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ស៊យ សុភារិន្ទ ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories