Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីឈានទៅដល់ការជួសជុល

អាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីឈានទៅដល់ការជួសជុល

ក្រុមការងារបុរាណវិទ្យារបស់នាយដ្ឋានអភិរក្ស​
ប្រា​សាទ និងបុរាណវិទ្យា​ នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុល ដែលមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)។

កំណាយស្រាវជ្រាវនេះមានរយៈពេល៣ខែ ចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ រហូតទៅដល់អំឡុងខែកុម្ភៈឆ្នាំ២០២៤ខាងមុខ។

បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណ​វិទ្យា របស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ការកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មមានគោលបំណង ទី១ ស្វែងរកថ្មរបស់សំណង់ដែលបាត់បង់។ ទី២ សិក្សាមើលស្ថានភាពរបស់គ្រឹះនៃខ្លោងទ្វារ និងទី៣ សិក្សាស្វែងយល់ពីបច្ចេកទេសបុរាណរបៀបនៃការរៀបចំគ្រឹះសម័យបុរាណជាដើម។

អ្នកស្រី នេត ស៊ីមន ឱ្យដឹងទៀតថា តាមលទ្ធផលដំណាក់កាលដំបូងនៅក្នុងរណ្តៅទី១ ក្នុងជម្រៅ​៨០សង់ទីម៉ែត្រ បានប្រទះឃើញ ដុំថ្មភក់ចំនួន៨ដុំ ដែលមានក្បាច់ និងអាចកំណត់អត្តសញ្ញាណ ជាថ្មកំពូលហោជាង និងផ្នែកផ្សេងៗទៀតរបស់ខ្លោងទ្វារ។ អ្នកស្រី នេត ស៊ីមន បញ្ជាក់ថា កំណាយស្រាវជ្រាវនេះ គឺបន្ទាប់ពីក្រុមការងារបានរើគំនរថ្មភក់របស់ខ្លោងទ្វារផ្នែកតួខាងលើដែលរលុះធ្លាក់មកគ្របលើរចនាសម្ពន្ធខ្លោងទ្វារទាំងមូល យកទៅផ្គុំសាកល្បងដើម្បីសិក្សាស្វែងរកទីតាំងដើម៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories