Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ បណ្ដុះពូជឈើលេខ១ និងលេខ២

ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ បណ្ដុះពូជឈើលេខ១ និងលេខ២

ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង១០​របស់អាជ្ញាធរជាតិអប្សរា ដែលបណ្ដុះកូនឈើច្រើនប្រភេទសម្រាប់ដាំក្នុងតំបន់រមណីយដ្ឋានអង្គរ និងសម្រាប់ចែកចាយ។ ស្ថានីយនេះ បណ្ដុះប្រភេទពូជឈើ​លេខ១ និងប្រភេទឈើលេខ២។

អ្នកស្រី ព្រំ ស៊ីណា អ្នកមើលការខុសត្រូវនៅក្នុងស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ បានឱ្យដឹងថា នារដូវប្រាំងនេះ ក្រុមការងារមានភាពមមាញឹកបន្ដិច ដែលត្រូវសម្រុកវាយដី លាយដី ច្រកថង់ ត្រៀមស្ទូងកូនឈើ។ អ្នកស្រីបន្តថា នៅកំឡុងខែ មីនា និងមេសា គ្រាប់ដើមឈើនឹងអាច ប្រមូលផលបានច្រើន ខណៈដែលបច្ចុប្បន្ននេះវាកំពុងចេញផ្កែ ដែលឈើទាំងនោះរួមមាន ឈើទាល គគីរ ត្រាច និងផ្ដេកជាដើម។ល។

តាមការបញ្ជាក់ពីអ្នកស្រី ព្រំ ស៊ីណា ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវមានបណ្ដុះពូជឈើសរុប ១៥មុខ ដែលជាប្រភេទឈើលេខ១ និងលេខ២។ ​ហើយនារដូវប្រាំងនេះ ការមើលថែទាំកូនឈើ​មានភាពលំបាកបន្ដិច ដោយសារត្រូវស្រោចទឹក និងដាក់ជីបំប៉នបន្ថែម ដែលខុសពីរដូវវស្សា​មានភ្លៀងធ្លាក់​គ្រប់គ្រាន់ និងមិនពិបាកមើលថែច្រើន។

តាមការបញ្ជាក់ពីអ្នកស្រី ព្រំ ស៊ីណា ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ដូចស្ថានីយផ្សេងៗទៀតដែរ គឺបណ្ដុះដើម្បីដាំដុះក្នុងតំបន់រមណីយដ្ឋានអង្គរ និងសម្រាប់ចែកចាយដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នើសុំទៅដាំនៅតាមតំបន់ ឬខេត្ត ក្រុងនានានៅក្នុងប្រទេសកម្ពុជា៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories