Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ទទួលជួបឯកឧត្តម CHANG Won Sam នាយក KOICA ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការវិស័យវប្បធម៌ និងបេតិកភណ្ឌ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ទទួលជួបឯកឧត្តម CHANG Won Sam នាយក KOICA ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការវិស័យវប្បធម៌ និងបេតិកភណ្ឌ

ឆ្លៀតឱកាសនៅក្រៅកិច្ចប្រជុំពេញអង្គ លើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល​អាជ្ញាធរជាតិអប្សរា បានទទួលជួបជាមួយឯកឧត្តម CHANG Won Sam នាយកអង្គការKOICAនៃសាធារណរដ្ឋកូរ៉េ និងសហការី ដើម្បីពង្រឹងទៅលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌ​ ជាពិសេសកិច្ចការងារជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា នាពេលកាលពីថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of  Korea) ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាន នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤ -២០២៦)៕


About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៣ នៃខែមេសានេះ អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួស​ជុល សាង​សង់តូចតាច សរុបចំនួន១៤ករណី

សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកពួកអនុញ្ញាតបាន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories