Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អង្គការUNESCO ប្ដេជ្ញាជួយអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនិងសំបូព្រៃគុក ជាបន្តទៀត

អង្គការUNESCO ប្ដេជ្ញាជួយអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនិងសំបូព្រៃគុក ជាបន្តទៀត

សៀមរាប÷អង្គការUNESCO បានប្តេជ្ញាថា​ នឹងជួយអភិរក្ស អភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុកជាបន្តទៅទៀត។


.ការ​ប្តេជ្ញា បែបនេះ​ ធ្វើឡើងនៅល្ងាចថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ ក្រោយចប់កិច្ចប្រជុំពេញអង្គលើកទី៣០​របស់គណ:កម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុគដែលកិច្ចប្រជុំ​នោះ មានបារាំងនិងជប៉ុនជាសហប្រ ធាន។

  ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានUNESCO បានប្ដេជ្ញាថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា លើគម្រោងការងាអភិរក្ស អភិវឌ្ឍន៍និងថែរក្សាប្រាសាទបុរាណនានា ក្នុងរយៈពេល​១០ឆ្នាំ​ទៅមុខទៀត។


ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Jacque PELLET បានថ្លែងថា ចាប់តាំងតែពីឆ្នាំ១៩៩៣ ដែលអន្តររដ្ឋាភិបាលមួយ បានបើកកិច្ចប្រជុំនៅទីក្រុងTokyo ប្រទេសជប៉ុនមក គឺបាននិយាយអំពីកិច្ចការពារតំបន់អង្គរ។ រមណីយដ្ឋានអង្គរមិនមែនមានតែប្រាសាទបុរាណប៉ុណ្ណោះទេ គឺរួមទាំងប្រជាពលរដ្ឋដែលរស់នៅជុំវិញរមណីយដ្ឋានអង្គរផងដែរ។


ដូច្នេះ ការអភរិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក៏ត្រូវមានការបណ្ដុះបណ្ដាល អភិវឌ្ឍន៍ធនធានមនុស្ស ឱ្យមានចំណេះដឹងនិងជំនាញផ្សេងៗ ព្រមទាំងជួយផ្នែកសេដ្ឋកិច្ចដល់ពលរដ្ឋនៅជុំវិញរមណីយដ្ឋានអង្គរដែរ ដើម្បីឱ្យរស់នៅបានភាពសុខដុមរមនា ជាមួយអង្គរ។


លោកបញ្ជាក់ទៀតថារដ្ឋាភិបាលបារាំង នៅតែបន្តធ្វើ​ជាដៃគូ ជាមួយរដ្ឋាភិបាលកម្ពុជាលើការងារអភិរក្ស អភិវឌ្ឍន៍រមណីដ្ឋានអង្គរនិងសំបូរព្រៃគុកបន្តទៅ​ទៀត​។
ចំណែកឯកអគ្គរាជទូតជប៉ុន លោក UENO Atsushi ក៏បានថ្លែងថា​ ចំពោះប្រទេសជប៉ុនក៏យល់ស្របគ្នាជាមួយប្រទេសបារាំងដែរ គឺនឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា លើការងារថែទាំនិងអភិរក្សប្រាសាទបុរាណ នៅពេលខាងមុខទៀត។

តំណាងUNESCO ប្រចាំកម្ពុជា លោក  Sardar Umar ALAM ក៏បានប្រកាសការប្ដេជ្ញាចិត្ត ដូចប្រទេសបារាំងនិងជប៉ុនដែរថា បើទោះបីជាUNESCO បានចូលរួមការងារអភិរក្សនិងអភិវឌ្ឍន៍ រមណីយដ្ឋានអង្គរ រយៈពេល៣០ឆ្នាំមកហើយក្តី ក៏ប៉ុន្តែUNESCO ជាមួយបារាំងនិងជប៉ុននៅតែជំរុញការងារនេះ ឱ្យកាន់តែប្រសើរថែមទៀត។

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា លោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបង្ហាញជំនឿយ៉ាងមុតមាំថា ICCអង្គរនិងសំបូរព្រៃគុក មិនត្រឹមតែបន្តជួយកម្ពុជាក្នុងរយៈពេល៤០ឆ្នាំ ក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនិងសំបូរព្រៃគុកប៉ុណ្ណោះ ទេ គឺវាអាចនឹងលើសពី៤០ឆ្នាំបន្តទៅទៀត ដោយសារតែអង្គរជាតម្លៃបេតិកភណ្ឌ របស់មនុស្សជាតិ ព្រមទាំងអន្តរជាតិបានមើលឃើញចំណុចសំខាន់មួយទៀត គឺការងារអភិរក្សនិងថែរក្សាអង្គរ មានការគាំទ្រយ៉ាងខ្លាំង តាំងពីថ្នាក់កំពូល របស់កម្ពុជារហូតដល់ប្រជាពលរដ្ឋទូទៅ ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៣ នៃខែមេសានេះ អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួស​ជុល សាង​សង់តូចតាច សរុបចំនួន១៤ករណី

សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកពួកអនុញ្ញាតបាន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories