Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized (page 37)

Uncategorized

អាជ្ញាធរជាតិអប្សរាកាត់ដក និងក្រីមែកឈើមួយចំនួននៅបរិវេណប្រាសាទបាយ័នដើម្បីបញ្ចៀសពីហនិភ័យ

សៀមរាប÷ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា បានកាត់ដក និងក្រីមែកឈើ គឺដើមឈើទាលមួយចំនួន ដែលអាចបង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរឆ្លងកាត់មកទស្សនាប្រាសាទ។ លោក យិន សុវ៉ាត ទីប្រឹក្សា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការកាត់ដក ក្រីមែកឈើ ដែលងាប់នេះជាយូរមកហើយ មែក និងគល់របស់វាពុកផុយជាអន្លើៗ ការកាត់ដក និងកាត់ក្រីមែកឈើ គឺក្នុងគោលបំណងដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ ជួយសម្រាលទម្ងន់ដើមឈើ ជៀសវាងបាក់ធ្លាក់ ឬដួលរលំជាយថាហេតុផ្សេងៗ បណ្តាលឱ្យប៉ះពាល់ នឹងអាចបាក់ធ្លាក់បង្កហានិភ័យចំពោះភ្ញៀវដើរឆ្លងកាត់ចេញចូលប្រាសាទ។ លោកពន្យល់ថា ការកាត់ដក និងកាត់ក្រីមែកឈើនៅតាមទីតាំងនានា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជា ដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវនិងតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ កំឡុងពេលអនុវត្តកិច្ចការងារនេះ ក្រុមការងារក៏បានរៀបចំផ្លូវវាងដើម្បីសម្រួលដល់ភ្ញៀវឆ្លងកាត់ និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗកំពុងកាត់។ គួរបញ្ជាក់ថា នេះជាការប្រចាំថ្ងៃរបស់អាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាទេសភាពវប្បធម៌ ក៏ដូចជា ថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមមានការយោគយល់ អធ្យាស្រ័យ និងចូលរួមសហការ …

Read More »

មន្រ្តី បុគ្គលិក​អាជ្ញាធរជាតិអប្សរា១៥នាក់ ទទួលការបណ្ដុះបណ្ដាលទាក់ទងនឹង ការកសាងសមត្ថភាពបន្ថែមផ្នែកវិស្វកម្ម និងភូគព្ភសាស្រ្ត(វិភាគទៅលើដី)ពីអ្នកជំនាញកូរ៉េ

សៀមរាប÷ មន្រ្តី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា សរុបចំនួន១៥នាក់ បានទទួលការបណ្ដុះបណ្ដាល ទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ដ, ការសិក្សាទៅលើស្រទាប់ដី និងការប្រើប្រាស់ ម៉ាស៊ីន GPR, DCPT, MASW នៅតាមបុរាណដ្ឋាន ពីអ្នកឯកទេសពីប្រទេសកូរ៉េ។ លោក Jeoung Jae Hyeung មន្រ្តីនៃនាយកដ្ឋានស្រាវជ្រាវវិស្វកម្មភូមិសាស្ត្រនៃ វិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវិទ្យាសំណង់កូរ៉េ (KICT) បានឱ្យដឹងថា គម្រោង​បណ្ដុះបណ្ដាល​ប្រព័ន្ធគ្រប់គ្រងទឹកនៅព្រះលានជល់ដំរី មានរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី៣០ ខែមករា  រហូតដល់ថ្ងៃទី២ ខែកុម្ភៈ។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់លើការសិក្សា​លក្ខណៈដី ការរៀបចំដី ការអង្កេតដី លក្ខណៈភូមិសាស្រ្ដ ការវិភាគលើទឹកក្រោមដី និងលើដី និង ការប្រើប្រាស់ឧបករណ៍ដើម្បីវិភាគ។ល។ ក្រៅពីសិក្សាទ្រឹស្តី សិក្ខាកាមទាំងអស់ ក៏បានចុះទៅសិក្សា និងអនុវត្តន៍ដោយផ្ទាល់នៅការដ្ឋាន ព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូផងដែរ។ គម្រោងខាងលើបានជ្រើសរើសទីតាំងនេះ ដោយព្រះលានជល់ដំរី និង ក្រុមប្រាសាទព្រះពិធូ​ជាគម្រោងដែលកំពុងធ្វើការជុសជុលដោយ​បានការគាំទ្រនិង កិច្ចសហប្រតិបត្តិការពីស្ថាប័ន ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ …

Read More »

ចាប់ខ្លួនប្រពន្ធលី ហាំងសេង ជនរងគ្រោះ៨គ្រួសារ ឈរលើកបដា សុំអោយតុលាការផ្តល់យុត្តិធម៌រឿងទិញផ្ទះ៨ល្វែង

សៀមរាប៖ ជនរងគ្រោះ៨គរួសារ ដែលទិញផ្ទះ៨ល្វែងពីឈ្មោះលី ហាំងសេង បានឈរលើកបដា សុំអោយតុលាការជួយផ្តល់យុត្តិធម៌ ដោយផ្តល់ផ្ទះដល់ពួកគាត់ក្រោយបង់ប្រាក់ហើយមិនទទួលបានផ្ទះ។ .ការលើកបដាទាមទារនេះ ធ្វើឡើងនារសៀលថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៣ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនប្រពន្ធលី ហាំងសេង ឈ្មោះអៀង ប៊ួយគង់ ហើយបញ្ជូនមកកាន់តុលាការ។ .ស្ត្រីឈ្មោះអៀង ប៊ួយគង់ ដែលត្រូវជាប្រពន្ធឈ្មោះលីហាំងសេង ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សៀម រាប ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ខែកុម្ភះ ឆ្នាំ២០២៣ តាមដីកាអោយចូលខ្លួនលេខ៧៥អយឃ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកវ៉ា សក្តា ព្រះរាជអាជ្ញារង។ .ក្រុមពលរដ្ឋរងគ្រោះបានអោយដឹងថា ផ្ទះក្នុង១មួយ​ល្វែងដែលពួកគាត់បានទិញ មានតម្លៃចាប់ពី២៨ទៅ ៣០ម៉ឺនដុល្លារ ផ្ទះល្វែងនេះ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើកក្រុងសៀមរាប។ ក្នុងផ្ទះមួយល្វែងៗពួក គាត់បានកក់ប្រាប់ ពី៥០ទៅ៨០%ហើយ ប៉ុន្តែពេលទៅបង់ប្រាក់ផ្តាច់ដើម្បីទទួលយកផ្ទះ បុគ្គលឈ្មោះលីហាំងសេង និងប្រពន្ធ គេចវេសមិនព្រមជួបក្នុងការប្រគល់ផ្ទះនោះឡើយ ទើបពួកគាត់សម្រេចដាក់ពាក្យប្តឹងទៅតុលាការបែបនេះ។ .ប្រភពបន្តថា ក្នុងការទិញផ្ទះល្វែងនេះពួកគាត់បានធ្វើកិច្ចសន្យា​ និងបានផ្តិតមេដៃ នៅមុខមេធាវីត្រឹមត្រូវ …

Read More »

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលស៊ុមបង្អួច និងស៊ុមទ្វារទី២ប្រាសាទព្រះគោ ដែលរងការបាក់ដួលរលំ

សៀមរាប÷ ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលឡើងវិញ ស៊ុមបង្អួច និងស៊ុមទ្វារ នៃខ្លោងទ្វារទី២របស់ប្រាសាទព្រះគោដែលរងការខូចខាតធ្ងន់ធ្ងរ ដោយការបាក់ដួលរលំស្ទើរទាំងស្រុង។ ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេស បានប្រមូលនូវបំណែកថ្មភក់និងថ្មបាយក្រៀមដែលធ្លាក់បាក់បែកមកជួសជុលពង្រឹង និងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៏ជាប្រចាំ ដើម្បីថែរក្សាប្រាសាទព្រះគោជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំមួយនេះ អោយនៅឈររឹងមាំយូរអង្វែងបន្តទៀត។

Read More »

អ្នកភូមិជាង១០០នាក់លើកគ្នាមកតុលាការទាមទារអោយដោះលែងអតីតព្រះចៅអធិការវត្តស្រះដូនរីក

សៀមរាប៖ ក្រុមអ្នកភូមិប្រមាណជាង១០០នាក់ ក្នុង ចំណោមជាង៤៦០នាក់ មកពីឃុំត្បែង ស្រុកបន្ទាយ ស្រី នៅព្រឹកថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣នេះ បានលើក គ្នាមកតុលាការទាមទារអោយមានការដោះលែងអតីតព្រះចៅអធិការវត្តស្រះដូនរីក បន្ទាប់ពីត្រូវឃុំខ្លួនអស់រយះពេលជាង៦ខែរួចមកហើយ ក្រោមបទចោទ រំលោភសេពសន្ធ:វ: លើអនីតិជនអាយុក្រោម១៥ឆ្នាំ។   .នៅមុខតុលាការនាព្រឹកថ្ងៃទី១ខែកុម្ភះនេះ ក្រុមអ្នក ភូមិបានលើករូបថត អតីតព្រះចៅអធិការវត្ត ហើយលើកឡើងថា ពួកគាត់មកនេះមិន មែនមកធ្វើបាតកម្ម បង្កអសន្តិសុខដល់សង្គមនោះទេ គឺមកទាមទារសុំអោយតុលាការដោះលែង អតីតព្រះចៅអធិការវត្តស្រះដូនរីកវិញតែប៉ុណ្ណោះ ត្បិតរូបគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។ ពួកគាត់បន្តថា នៅយប់ថ្ងៃកើតហេតុក្រុមប៉ូលិសបាននិយាយថា គ្រាន់តែនិមន្តលោក ដើម្បីសាកសួររឿងហេតុខ្លះៗប៉ុណ្ណោះ តែក៍បាត់ដំណឹងឈឹង។ចុងក្រោយបែជាជាប់ពន្ធធនាគារ ក្រោមការចោទថា រំលោភសេពសន្ធ:វ:លើអនីតិជនអាយុក្រោម១៥ឆ្នាំ(រំលោភលោកនេន)ទៅវិញ។ ករណី នេះពួកយើងពលរដ្ឋក្នុងភូមិសូមបដិសេធថា លោកតាព្រះជន៧៥ព្រះវស្សាហើយមិនអាចធ្វើដូច្នេះឡើយ អី ចឹងទេ សូមស្ថាប័នតុលាការ មេត្តាពិនិត្យ ហើយដោះ លែងលោកតាអោយមានសេរីភាពវិញ ព្រោះថាពុំមែនជាការពិតនោះទេ។ ផ្ទុយទៅវិញអតីតព្រះចៅអធិការវត្តខាងលើ ជាអ្នកជួយសង្គ្រោះពលរដ្ឋក្រីក្រក្នុងភូមិ ក៍ដូចជាកសាងវត្ត និងផ្លូវថ្នល់ជាដើម។   …

Read More »

អ្នកភូមិជាង១០០នាក់ លើកគ្នាមកតុលាការទាមទារ អោយដោះលែងអតីត ព្រះចៅអធិការវត្តស្រះដូនរីក

សៀមរាប៖ ក្រុមអ្នកភូមិប្រមាណជាង១០០នាក់ ក្នុង ចំណោមជាង៤៦០នាក់ មកពីឃុំត្បែង ស្រុកបន្ទាយ ស្រី នៅព្រឹកថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣នេះ បានលើក គ្នាមកតុលាការទាមទារអោយមានការដោះលែងអតីតព្រះចៅអធិការវត្តស្រះដូនរីក បន្ទាប់ពីត្រូវឃុំខ្លួនអស់រយះពេលជាង៦ខែរួចមកហើយ ក្រោមបទចោទ រំលោភសេពសន្ធ:វ: លើអនីតិជនអាយុក្រោម១៥ឆ្នាំ។ .នៅមុខតុលាការនាព្រឹកថ្ងៃទី១ខែកុម្ភះនេះ ក្រុមអ្នក ភូមិបានលើករូបថត អតីតព្រះចៅអធិការវត្ត ហើយលើកឡើងថា ពួកគាត់មកនេះមិន មែនមកធ្វើបាតកម្ម បង្កអសន្តិសុខដល់សង្គមនោះទេ គឺមកទាមទារសុំអោយតុលាការដោះលែង អតីតព្រះចៅអធិការវត្តស្រះដូនរីកវិញតែប៉ុណ្ណោះ ត្បិតរូបគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។ ពួកគាត់បន្តថា នៅយប់ថ្ងៃកើតហេតុក្រុមប៉ូលិសបាននិយាយថា គ្រាន់តែនិមន្តលោក ដើម្បីសាកសួររឿងហេតុខ្លះៗប៉ុណ្ណោះ តែក៍បាត់ដំណឹងឈឹង។ចុងក្រោយបែជាជាប់ពន្ធធនាគារ ក្រោមការចោទថា រំលោភសេពសន្ធ:វ:លើអនីតិជនអាយុក្រោម១៥ឆ្នាំ(រំលោភលោកនេន)ទៅវិញ។ ករណី នេះពួកយើងពលរដ្ឋក្នុងភូមិសូមបដិសេធថា លោកតាព្រះជន៧៥ព្រះវស្សាហើយមិនអាចធ្វើដូច្នេះឡើយ អី ចឹងទេ សូមស្ថាប័នតុលាការ មេត្តាពិនិត្យ ហើយដោះ លែងលោកតាអោយមានសេរីភាពវិញ ព្រោះថាពុំមែនជាការពិតនោះទេ។ ផ្ទុយទៅវិញអតីតព្រះចៅអធិការវត្តខាងលើ ជាអ្នកជួយសង្គ្រោះពលរដ្ឋក្រីក្រក្នុងភូមិ ក៍ដូចជាកសាងវត្ត និងផ្លូវថ្នល់ជាដើម។នៅព្រឹកថ្ងៃដដែល មេធាវីការពារក្តី អោយអតីតព្រះ …

Read More »

អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃឬឡើងអ្នកតា

សៀមរាប÷ ជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណមិនដែលអាក់ខានឡើយ។ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិ រួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តងក្នុងឱកាស ធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។ លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិលបានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃ ឆ្នាំ២០២៣នេះ ត្រូវប្រារព្ធធ្វើឡើងនៅ ថ្ងៃទី០១ ខែកុម្ភៈ ត្រូវនឹងថ្ងៃ១១កើត ខែមាឃ  ឆ្នាំនេះត្បិតទឹកនៅក្នុងបឹង មានច្រើន មិនទាន់ស្រកចុះ ប៉ុន្តែទិន្នផលត្រីក្នុងបឹងសម្បូរណាស់ ដូច្នេះលោករំពឹងថា ប្រជាពលរដ្ឋនឹងសប្បាយរីករាយ ក្នុងការចាប់ត្រី យកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ ។ លោកបន្តថា នៅព្រឹកព្រលឹមស្រាងៗ ជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា …

Read More »

ស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ ជាដៃគូសំខាន់ជួយបណ្តុះបណ្តាលធនធានមនុស្សខ្មែរជំនាន់ថ្មី លើផ្នែកអភិរក្ស និងព្យាបាលថ្មប្រាសាទបុរាណក្នុងតំបន់អង្គរ

សៀមរាប÷ ក្នុងចំណោមស្ថាប័នអន្តរជាតិជាច្រើនបានចូលមករួមចំណែកលើការងារជួសជុលអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះក៏មានស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ បានខិតខំរួមចំណែកក្នុងការងារជួយបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសកម្ពុជា លើជំនាញព្យាបាល និងអភិរក្សថ្ម អស់ជាច្រើនឆ្នាំមកហើយដែរ។ ការខិតខំប្រឹងប្រែងលើវិស័យបេតិកភណ្ឌនេះ ក្នុងគោលបំណងបង្កើនអ្នកជំនាញជំនាន់ថ្មី ពង្រឹងលើសមត្ថភាពឱ្យកាន់តែល្អប្រសើរ ដើម្បីបន្តធ្វើការងារអភិរក្សប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយស្នាដៃកូនខ្មែរខ្លួនឯងផ្ទាល់។ លោក Christoph BUECKER អ្នកជំនាញអភិរក្សថ្មមកពីស្ថាប័ន GIZ បានឱ្យដឹងថា វត្តមានរបស់ស្ថាប័ន GIZនៅតំបន់អង្គរ គឺដើម្បីបង្ហាត់បង្រៀនអ្នកជំនាញខ្មែរ ដែលកំពុងបំរើការនៅក្នុងអាជ្ញាធរជាតិអប្សរា ឱ្យចេះជំនាញសង្កេតថ្ម ជួយជំរុញបន្ថែមទៀតនូវជំនាញអភិរក្សថ្ម ការមើលចម្លាក់ថ្ម និងការព្យាបាលចម្លាក់ថ្មនៅតាមប្រាសាទបុរាណនានា។ លោក Christoph BUECKER បញ្ជាក់ថា ចាប់តាំងតែពីឆ្នាំ២០០៧មក ស្ថាប័ន GIZ បានជួយបណ្តុះបណ្តាលមនុស្សខ្មែរជាច្រើនក្នុងជំនាញផ្នែកអភិរក្សថ្ម ហើយការបណ្តុះបណ្តាលនេះបានបែងចែកជាវគ្គៗ រយៈពេលបីឆ្នាំម្តង។ បច្ចុប្បន្ននេះ ស្ថាប័នGIZ ក៏មានគម្រោងជាច្រើនទៀត សម្រាប់បណ្តុះបណ្តាលធនធានមនុស្សខ្មែរ។ គម្រោងទាំងនោះ គឺបានប្រើប្រាស់ថវិការបស់ស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ទាំងស្រុង សម្រាប់ផ្គត់ផ្គង់ទាំងសម្ភារ ទ្រីស្តី និងបច្ចេកទេសមួយចំនួន ដែលត្រូវនាំយកពីក្រៅប្រទេស …

Read More »

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

សៀមរាប៖ លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយ ដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាន នៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ លោក ភឹង តារា ពន្យល់ថា ភាគច្រើនចម្លាក់គុន ឬក្បាច់វាយគ្នាទាំងនោះ ច្រើនឆ្លាក់ជាចម្លាក់តូចៗ មានឆ្លាក់នៅខឿនខាងផ្នែកខាងក្រោមប្រាសាទ។ តួយ៉ាងនាខឿនខាងត្បូងសាលរបាំ នៃប្រាសាទតាព្រហ្ម ចម្លាក់ប្រមាណ៨រូប បានឆ្លាក់តម្រៀមគ្នាជាជួរ ដោយ មានជាក្បាច់ឱបក ឡើងជង្គង់ កម្ដៅសាច់ដុំ ការឱ្យទឹក។ល។ ក្រៅពីនោះ មានឆ្លាក់ដាច់ពីគេនៅផ្នែកខាង ត្បូងនៃប្រាសាទនេះផងដែរ។ នៅប្រាសាទតាព្រហ្មដដែល ត្រង់ចម្លាក់ដែលមានមនុស្សពីរនាក់ឡើងជង្គង់។ រូបនេះ ត្រូវបានលោក ភឹង តារា យល់ថាជាគុនខ្មែរ ដោយគេឃើញមានមនុស្សពីរនាក់​កំពុងប្រកួតគ្នា។ អ្នកនៅខាងស្តាំចាប់ក្បាលអ្នកនៅខាងឆ្វេងសង្កត់ចុះក្រោម ឯជើងខាងឆ្វេងវិញឡើងជង្គង់ទៅរកគូប្រកួតខ្លួន។ តែអ្នកនៅខាងឆ្វេងវិញ​យកដៃស្តាំរបស់ខ្លួនចាប់ទប់ជង្គង់នោះ …

Read More »

អជ្ញាធរជាតិអប្សរាពង្រឹងការងាររៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរ នៅតាមប្រាសាទក្នុងឧទ្យានអង្គរ

ការរៀបចំសណ្តាប់ធ្នាប់ទេសចរណ៍នៅតាមប្រាសាទជាការងារអាទិភាពមួយ ដែលអាជ្ញាធរជាតិអប្សរាកំពុងយកចិត្ត ទុកដាក់ជាប្រចាំ។ ដើម្បីធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសរាល់ការកកស្ទះ និងហានិភ័យផ្សេងៗជូនភ្ញៀវទេសចរ ពេលចូលទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ  ក្រុមអ្នកបច្ចេកទេស នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ កំពុងយកចិត្តទុកដាក់ពង្រឹងការងាររៀបចំទិសដៅទស្សនានៅតាម ប្រាសាទនានា ដោយធ្វើការដាក់បង្ហាញស្លាកព័ត៌មានទូទៅ ស្លាកសញ្ញាបង្ហាញទិសសម្រាប់ដើរទស្សនា និងស្លាកសញ្ញា ពាក់ព័ន្ធដទៃទៀតនៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួនក្នុងបរិវេណប្រាសាទ។ក្រៅពីនេះ ដោយសារប្រាង្គប្រាសាទបុរាណទាំងអស់សុទ្ធតែមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ  មានកន្លែងខ្លះត្រូវបាក់ បែកខូច កន្លែងខ្លះសឹករអិល ពិសេស តាមជណ្តើរឡើងដែលមានសភាពចោតខ្លាំង  ក្រុមការងារបានធ្វើកម្រាលក្តារ និងជណ្តើរឈើជំនួស ដើម្បីសម្រួលដល់ការធ្វើដំណើរចូលទស្សនារបស់ភ្ញៀវប្រកបដោយសុវត្ថិភាព។ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ដែលចូលមកទស្សនា ប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ សូមមេត្តាគោរពនូវក្រមប្រត្តិបត្តអង្គរ និងស្លាកសញ្ញាផ្សេងៗនៅតាមប្រាសាទ ដើម្បីធានាបាននូវសុខសុវត្ថិភាព សេចក្តីថ្លៃថ្នូ ព្រមទាំងលើកតម្លៃបេតិកភណ្ឌអង្គរផង៕

Read More »

Categories