Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 (page 5)

Yearly Archives: 2023

ប្រទះឃើញកាស សម័យបុរាណចំនួន ១១៦កាស នៅជើងសសរនៃព្រះវិហារវត្តល្អក់ ក្នុងខេត្តសៀមរាប

ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញប្រាក់កាស(ស្លឹង)បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។ កាសបុរាណ ដែលគេប្រទះឃើញទាំងនោះ មានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ មានរូបសត្វ«ហង្ស» មួយបែបទៀតក៏មានរូប «ហង្ស»ដែរ តែលាយដោយអក្សរចិនអានថា «ជី» មានន័យថា«សំណាងល្អ»និងកាសម្យ៉ាងទៀតមានអក្សរថា«ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក ប្លែស គីលីយ៉ង់ បានពន្យល់ថា កាសដែលមានរូប«ហង្ស»គឺបានបោះពុម្ព ឱ្យប្រើ ប្រាស់នៅស្រុកខ្មែរចាប់ពីអំឡុងសតវត្សរ៍ទី១៦-១៩នៃគ្រីស្ដសករាជ ឯកាសមួយបែបទៀត មានរូប«ហង្ស» ដែរនិងមានអក្សរចិនអានថា«ជី»នោះ ភាគច្រើនបានបោះពុម្ព និងដាក់ឱ្យចរាចរនៅខេត្តបាត់ដំបងក្នុងអំឡុងសតវត្សរ៍ទី១៩។ ចំណែកកាសមួយប្រភេទទៀត មានអក្សរថា«ព្រះតំបង» ហើយផ្ទៃម្ខាងទៀតមានរូបគ្រុឌគឺបោះពុម្ព និងចរាចរនៅខេត្តបាត់ដំបង អំឡុងនាសតវត្សរ៍ទី១៩។ គេដឹងថា ព្រះវិហារវត្តល្អក់ មានតម្លៃប្រវត្តិសាស្ត្រ ទាំងវិស័យសាសនា និងសិល្បៈដោយសារតែវត្តនេះមានអាយុកាលយូរលង់មកហើយ។ វត្តល្អក់ បានសាង សង់ ឡើងដោយគ្រឿងបង្គុំធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងជុំវិញធ្វើពីឥដ្ឋបូកកំបោរបាយអរ។ …

Read More »

កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរ ដឹកនាំសិស្សានុសិស្សនៃសាលា បឋមសិក្សាវត្តលលៃ ចុះទស្សនកិច្ចសិក្សានៅប្រាសាទលលៃ

ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារអប់រំបេតិ កភណ្ឌ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ  ដឹកនាំសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តលលៃ ថ្នាក់ទី៥ និងទី៦ សរុបចំនួន៦៥នាក់ ចុះទស្សនកិច្ចសិក្សានៅប្រាសាទ លលៃ។ ការដឹកនាំកុមារចុះសិក្សាផ្ទាល់នៅទីតាំងប្រវត្តិសាស្រ្ត គឺដើម្បីឱ្យកុមារសិក្សាពីប្រវត្តិសាស្រ្តតាមភស្តុតាងដែលបន្សល់មកដល់បច្ចុប្បន្ន ស្គាល់ជាក់ស្តែងនូវលក្ខណៈស្ថាបត្យកម្មខ្មែរបុរាណ។ ជាមួយគ្នានេះដែរក៏បង្រៀនសិស្សានុសិស្សបន្ថែមអំពីការផាត់ពណ៌ បង្កើតជាល្បែងសម្រាប់កុមារបឋម សិក្សា ផ្ដល់ឱ្យកុមារនូវចំណេះដឹង និងទេព្យកោសល្យចំពោះការផាត់ពណ៌ អប់រំកុមារឱ្យស្គាល់សម្បត្តិវប្បធម៌កាន់តែច្បាស់តាមរូបភាពនីមួយៗ ក៏ដូចជាបង្កើនស្មារតីកុមារឱ្យស្រឡាញ់ និងជួយថែរក្សា ការ ពារបេតិកភណ្ឌបន្ថែមទៀត។ សូមបញ្ចាក់ដែរថា ទាំងខ្លឹមសារ រូបភាព និងពាក្យ ពេចន៍ជំរុញឱ្យមនុស្សគ្រប់រូបយល់កាន់តែច្បាស់នូវសារសំខាន់នៃការថែរក្សា-ការពារ មរតកដូនតា ថែម ទាំងជំរុញឱ្យសហគមន៍មនុស្សទាំងនេះ អាចធ្វើជាភ្នែក ជាត្រចៀក ជាច្រមុះ ជួយឃ្លាំមើល ជួយការពារ ជួយអភិរក្ស និងជួយលើកកម្ពស់ដល់កិច្ចអភិរក្សនូវសម្បត្តិវប្បធម៌ទាំងនេះឱ្យបានគង់វង្ស៕

Read More »

រៀបចំប្រព័ន្ធដោះទឹកភ្លៀង និងស្ដារសម្អាតប្រឡាយតាមបណ្តោយផ្លូវកៅស៊ូ ជុំវិញប្រាសាទអង្គរវត្ត

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំប្រព័ន្ធរំដោះទឹកភ្លៀង និងស្ដារសម្អាតប្រឡាយតាមបណ្ដោយផ្លូវកៅស៊ូជុំវិញប្រាសាទ អង្គរ។ មុនមានការស្ដារសម្អាតនេះ ប្រឡាយនេះមានសំរាម កំណកដីក្រាស់ ស្លឹកឈើ ដែលធ្វើឱ្យស្ទះដល់លំហូរទឹក និងមានទឹកដក់ថែមទៀតដែលធ្វើឱ្យមានបរិស្ថានមិន ស្អាត។ សកម្មភាពខាងលើនេះ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣មក ដោយក្រុមការងារ​នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានចុះធ្វើការរៀបចំ​ប្រព័ន្ធ​ប្រឡាយដោះទឹកភ្លៀង និងធ្វើការសម្អាតកំណកដី សំរាម ស្លឹកឈើចេញ​ដើម្បីកុំឱ្យស្ទះ​ដល់លំហូរទឹក​នៅពេលដែលមានភ្លៀងខ្លាំងម្ដងៗ។ រហូតមកដល់ពេលនេះ ក្រុមការងារនៅ​កំពុងមមារញឹកបន្តស្ដារសម្អាត និងរៀបចំប្រព័ន្ធដោះទឹកនៅតាមបណ្តោយផ្លូវកៅស៊ូ​ជុំវិញប្រាសាទអង្គរវត្តឱ្យដំណើរការល្អឡើងវិញ។ ក្រោយពេលការងារស្ដារសម្អាតនេះរួចរាល់ អាជ្ញាធរជាតិអប្សរារំពឹងថានឹងធ្វើឱ្យបរិស្ថានស្អាត និងមានសោភណ្ឌភាព ស្រស់ស្អាតដែលជាទីទាក់ទាញ់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះបន្ថែម៕

Read More »

ករណីឈ្មួញដីឈ្មោះទួន ចន្ទ្រា នាំបក្ខពួក១១នាក់ទៅឈូសឆាយបំផ្លាញផ្ទះពលរដ្ឋ៩គ្រួសារហើយត្រូវបានចាប់ខ្លួន ពេលនេះសមត្ថកិច្ចដោះលែងមនុស្ស ៦នាក់

.ព្រះវិហារ៖ ករណីឈ្មួញដីឈ្មោះទួន ចន្ទ្រា នាំបក្ខពួក ១១នាក់ទៅឈូសឆាយបំផ្លាញផ្ទះពលរដ្ឋ៩គ្រួសារហើយត្រូវបានចាប់ខ្លួន ពេលនេះសមត្ថកិច្ចដោះលែងមនុស្ស៦នាក់អោយមានសេរីភាពវិញ បន្ទាប់ពីរកឃើញថាមិនជាប់ពាក់ពន្ធ័។  .ចំណែមេឈ្មួញដីឈ្មោះទួន ចន្ទ្រា និងបក្ខពួក៥នាក់ទៀត រួមទាំងវត្ថុតាង ប្រ ព្រឹត្តបទល្មើសត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការច្បាប់។    .ជាមួយនឹងហេតុការណ៍ ឈូសឆាយដុតបំផ្លាញដ៍សាហាវព្រៃផ្សៃពីសំណាក់ឈ្មួញដីឈ្មោះទួន ចន្ទ្រានេះ ក្រុមពលរដ្ឋរងគ្រោះ ទទូចសុំអោយស្ថាប័នច្បាប់ ចាត់វិធានការអោយមានប្រសិទ្ធិភាព ត្បិតបុគ្គលរូបនេះកំពុងយកអំណាចកូនប្រសាររបស់ខ្លួន ដែលជា មន្ត្រីមានឥទ្ធិពលក្នុងខេត្តព្រះវិហារ ទៅគំរាមក្រុមពល រដ្ឋ រាល់ពេលធ្វើសកម្មភាព ឈូសឆាយផ្ទះនិងផល ដំណាំ។    .សូមបញ្ជាក់ថា អាជ្ញាធរខេត្តព្រះវិហារ កាលពីថ្ងៃទី ១៦ ខែ តុលាឆ្នាំ២០២៣ បានចាប់ខ្លួន ស្រ្តីឈ្មោះទួន ចន្ទ្រា ដែលគេស្គាល់ថា ជាឈ្មួញដីដ៍ល្បីល្បាញ មានទីលំនៅក្នុងខេត្ត សៀមរាប រួមទាំងបក្ខពួក១១នាក់ទៀត ករណីឈូសឆាយបំផ្លាញផ្ទះពលរដ្ឋ០៩ខ្នង នៅចំណុចត្រពាំងល្អក់ ព្រំប្រទល់ឃុំគូលែន និងឃុំស្រ យង់ នៃស្រុកគូលែន …

Read More »

សំណង់ព្រះវិហារដ៏ចំណាស់ និងស្ថាបត្យកម្មល្អឯក នៅវត្តល្អក់ ឬអារញ្ញរង្សី ត្រូវបានអភិរក្ស

វត្តល្អក់ ឬ អារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីអារាមមួយនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលប្រមាណ ៩០ឆ្នាំ ក្នុងកំឡុងគ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅ អធិការព្រះនាមដួង នេះបើយោងតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពី សំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ។ ព្រះវិហារបុរាណនេះជាទីសក្ការៈមួយ ដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែក ទៅតាមនិយមក្នុងតំបន់នោះ។ សំណង់នេះសង់ឡើងអំពីឈើ រួមមានសសរខាងក្នុង និងគ្រឿងបង្គំដំបូល លើក លែងតែជញ្ជាំង និងសសរជុំវិញតួព្រះវិហារ សង់អំពីឥដ្ឋ។ ដំបូលព្រះវិហារមានសណ្ឋានជាដំបូលកឹង ប្រក់ក្បឿងស្រកាលិញ និងមានជហ្វាចំនួនបួន ដែលជហ្វានេះសាងសង់អំពីឈើ ហើយមានសណ្ឋានជារូបនាគពេញលេញ និងប្លែកត្រង់គែនៃជហ្វា បានឆ្នៃឆ្លាក់ជារូបមុខមនុស្ស។ ចំពោះហោជាងសងខាងនៃព្រះវិហារ ត្រូវបានសាងអំពីឈើ នៅហោជាងខាងកើតមានឆ្លាក់រូបព្រះចូឡាមណីចេតិយ នៅឋានត្រ័យត្រិង្ស គឺឋានសួគ៌ជាន់ទី២ ដែលតម្កល់នូវព្រះកេសាព្រមទាំងស្នៀតព្រះកេស និងព្រះចង្កូមកែវខាងស្តាំ នៃព្រះសក្សមុនីសម្មាសម្ពុទ្ធ។ បច្ចុប្បន្នព្រះវិហារកំពុងធ្វើការជួសជុល និងអភិរក្សឡើងវិញ ដើម្បីរក្សានូវស្នាដៃ ដែលជាកេរដំណែលដ៏ពិសិដ្ឋ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្ម និងជាមរតករបស់បុព្វការីជនយើង ឱ្យនៅគង់វង្សជាបន្តទៅទៀត៕

Read More »

អ្នកជំនាញ អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលបង្កាន់នាគនៅប្រាសាទបន្ទាយសំរ៉ែ

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលបង្កាន់ដៃនាគប្រវែង៣៤ម៉ែត្រ នៅរោងទងទី១ផ្នែកឦសានប្រាសាទបន្ទាយសំរ៉ែ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ ចំពោះការជួសជុល ក្រុមការងារមានការលំបាកយ៉ាងខ្លាំង ដោយសារថ្មមានការបែកបាក់ច្រើន ហើយផ្នែកខ្លះនៃចម្លាក់ត្រូវបាត់បង់ តម្រូវឱ្យអ្នកជំនាញស្វែងរកយកដាក់តាមទីតាំងដើមវិញ។  ការងារជួសជុលដែលចាប់ផ្តើមពីខែកក្កដាមកនោះ  ពេលនេះសម្រេចបានជាង៨០ភាគរយ  ហើយការងារដែលនៅសេសសល់គ្រោងនឹងបញ្ចប់ឱ្យបានមុនដំណាច់ឆ្នាំ២០២៣ខាងមុខ។ សូមបញ្ជាក់ថា ប្រាសាទបន្ទាយសំរ៉ែមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រាសាទនេះ សាងឡើងនៅពាក់កណ្តាលគ្រិស្តសតវត្សទី១២  ដើម្បីឧទិ្ទសដល់ព្រះនារាយណ៍៕

Read More »

អាជ្ញាធរជាតិអប្សរាសហការជាមួយធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី ដាំកូនឈើ១៩០០ដើមនៅតំបន់អង្គរ

នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានសហការជាមួយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) បានដាំកូនឈើសរុប ១៩០០ដើមនៅខាងត្បូងកសិន្ធុអង្គរវត្ត។ មានប្រសាសន៍នាពិធីនោះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរជាតិអប្សរា បានចាត់ទុកការចូលរួមរបស់វិស័យឯកជននាពេលនេះ ថាជាការចូលរួមលើកកម្ពស់វិស័យបេតិកភណ្ឌ បរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោកជំទាវបន្ថែមថា កាយ វិការរបស់វិស័យឯកជនក្នុងការចូលរួមជាមួយរដ្ឋនៅ ពេលនេះ ជាកាយវិការដ៏ល្អ ឆ្លុះបញ្ចាំងពីការចូលរួមអភិរក្សប្រាសាទ ហើយការដាំកូនឈើឡើងវិញ ជា ផ្នែកមួយដ៏សំខាន់សម្រាប់កិច្ច ការងារអភិរក្សតំបន់បេតិកភណ្ឌរមណីយដ្ឋានអង្គរ។ លោកជំទាវ ក៏បានលើកទឹកចិត្តដល់វិស័យឯកជនដទៃទៀត ចូលរួមជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការងារមួយនេះ ធ្វើយ៉ាងណាដើម្បីបរិស្ថានតំបន់រមណីយដ្ឋានអង្គរកាន់តែស្រស់ស្អាត ទាក់ទាញទេសចរកាន់តែច្រើនបន្ថែមទៀត។ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគារ CIMB បានលើកឡើងថា ធនាគារ CIMB ជាធនាគារដែលលេចធ្លោលើសកម្មភាពសង្គម ពិសេសលើវិស័យបរិស្ថាន។ លោកបន្ថែមថា ក្រៅពីដើម្បីទទួលបានប្រាក់ចំណេញ ក្នុងនោះធនាគារក៏មានគោលការណ៍រួមចំណែកជួយបញ្ហាបរិស្ថាន និងសង្គមផងដែរ …

Read More »

ខ្លោងទ្វារតាកាវបានកំពុងអូសទាញភ្ញៀវទេសចរណ៍កាន់តែច្រើន បន្ទាប់ពីជួសជុលរួចរាល់

សៀមរាប៖ ពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកទេសចរជាតិ -អន្តរជាតិកាន់តែច្រើនឡើងៗទៅទស្សនា និងថតរូបនៅខ្លោងទ្វារតាកាវ បន្ទាប់ពីក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានជួសជុលតួខ្លោងទ្វាររួចរាល់ រួមទាំងចម្លាក់ទេវតា និងអសុរៈទាញព្រ័ត្របានមួយចំនួន ហើយកែលម្អផ្លូវផង ងាយស្រួលភ្ញៀវទេសចរអាចឆ្លងកាត់ និងមានសុវត្ថិភាព។ លោក កុយ ភិរុណ ដែលខំស្កាត់មកតាំងពីខេត្តកំពត មានប្រសាសន៍ថា ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាង លិចនៃក្រុងអង្គរធំ មានចំណុចពិសេសជាងខ្លោងទ្វារផ្សេងៗទៀត ដោយសារតែខ្លោងទ្វារនេះ មានពន្លឺព្រះអាទិត្យរៀបលិចចាំងលើ ធ្វើឱ្យសម្រស់ខ្លោងទ្វារកាន់តែស្រស់ស្អាត។ ខ្លោងទ្វារតាកាវមិនត្រឹមតែជាកេរដំណែលរបស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ថែមទាំងអាចទស្សនាថ្ងៃរៀបលិច កសិន្ធុព័ទ្ធជុំវិញ ថតរូបជាមួយនិងប្លង់ស្អាតៗផង។ ក្រៅតែពីការថតរូប ទេសចរចំណាយពេល ចំណាយអារម្មណ៍ជាមួយទិដ្ឋភាពថ្ងៃរៀបលិច នឹងទទួលបានអារម្មណ៍ស្រស់ស្រាយទៅតាមធម្មជាតិ ផ្ទៃមេឃ ពន្លឺព្រះ អាទិត្យរៀបអស្តង្គត បូកជាមួយស្ថាបត្យកម្មដ៏អស្ចារ្យរបស់ដូនតា ដែលនេះជាការចងចាំដ៏ល្អ និងមានក្តីសុខផ្លូវចិត្ត។ ចំណែក លោក វណ្ណី ពិសិដ្ឋ មកពីភ្នំពេញ ក៏បានបង្ហាញចំណាប់អារម្មណ៍ភ្ញាក់ផ្អើលថា ពេលរូបលោក ឃើញខ្លោងទ្វារតាកាវ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានជួសជុលតួខ្លោងទ្វាររួចរាល់នេះ មានភាពរឹងមាំ និងស្រស់ស្អាតខ្លាំងណាស់ ហើយលោកក៏មិនធ្លាប់បាន ឃើញ …

Read More »

អ្នកនាំពាក្យ៖ ការថតរូបភាពនិងវីដេអូអនុស្សាវរីយ៍ផ្ទាល់ខ្លួន ក្នុងរមណីយដ្ឋានអង្គរ ពុំតម្រូវការសុំ ច្បាប់ជាមុននោះទេ

សៀមរាប៖ ឯកឧត្តម ឡុង កុសល  អគ្គនាយករង និងជាអ្នកនាំ ពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការថតរូបភាពនិងវីដេអូអនុស្សាវរីយ៍ផ្ទាល់ខ្លួននៅក្នឥងរមណីយដ្ឋានអង្គរ ពុំមានការតម្រូវឲ្យសុំការអនុញ្ញាតច្បាប់ជាមុននោះទេ។    ប៉ុន្តែចំពោះការថតនូវសម្លៀកបំពាក់ប្រពៃណី ការថតរូបភាពមុនអាពាហ៍ពិពាហ៍ ថត YouTube ការថតផ្សាយផ្ទាល់ជាលក្ខណៈមគ្គុទ្ទេសក៍ ការថតខ្សែ ភាព យន្ត ការថតចម្រៀងកាយវិការ និងការថតរូបក្នុងគោលបំណងអាជីវកម្មផ្សេងៗ ចាំបាច់ត្រូវមានការអនុញ្ញាតជាមុន។   ឯកឧត្តមបន្តថា ភាពចាំបាច់នៃការតម្រូវឲ្យមានការអនុញ្ញាតជាមុន ពីព្រោះត្រូវប្រតិបត្តិនូវគោលការណ៍គតិយុត្តដែលមានជាធរមានផង និងដើម្បីឲ្យផ្នែក  ជំ នាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា អាចជួយកែតម្រូវ ឬផ្តល់យោបល់កែលម្អនូវខ្លឹមសារផ្សេងៗដូចជា ប្រវត្តិសាស្រ្ត ទម្រង់សិល្បៈ ឲ្យបានត្រឹមត្រូវ ព្រមទាំងចៀសវាងនូវមតិរិះ គន់ពីសាធារណជន នៅពេលរូបភាព ឬខ្លឹមសាររឿងទាំងនោះចេញ ផ្សាយជាសាធារណៈ។ យោងតាមអនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត បានតម្រូវឲ្យផលិតករ សុំការអនុញ្ញាតទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមុន។ លក្ខខណ្ឌសំខាន់ក្នុងការស្នើសុំ គឺការផ្តល់អត្ថបទនិពន្ធនៃស្នាដៃដើម្បីផ្តល់លទ្ធភាពឲ្យអ្នកជំនាញពិនិត្យលើខ្លឹមសារ។ …

Read More »

ប្រាសាទភ្នំក្រោម ជម្រើសទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច យ៉ាងល្អប្រសើរ

សៀមរាប៖ ប្រាសាទភ្នំក្រោម ជាកន្លែងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមទៅទស្សនាជាហូរហែរ ដោយសារទីនោះ មានចំងាយមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប ពោលគឺប្រហែល១២ គីឡូ ម៉ែត្រប៉ុណ្ណោះ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប។ លោក រ៉ា ឌី អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំក្រោម បានឱ្យដឹងថា នៅលើកំពូលភ្នំក្រោម មានប្រាសាទបុរាណមួយ ដែលបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។ ប្រាសាទភ្នំក្រោម ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ដែលអាចទាក់ទាញទេសចរទៅទស្សនាមិនចេះដាច់ ព្រោះថាក្រៅប្រាសាទបុរាណនៅលើភ្នំ អ្នកទេសចរក៏អាចទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាតបាន នាបរិវេណផ្នែកខាងកើតប្រាសាទ(ក្រជោម) និងទស្សនាទិដ្ឋភាពថ្ងៃរៀបលិច យ៉ាងស្រស់ស្អាតអមដោយទេសភាពព្រៃលិចទឹក ដាច់កន្ទុយភ្នែកនៃបឹង ទន្លេសាប នៅខាងក្រោយប្រាសាទ(ផ្នែកខាងលិច) មានភាពខុសប្លែកពីទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង ដោយមិនចាំបាច់ប្រជ្រៀតជាមួយទេសចរដទៃទៀត។ ទស្សនាទិដ្ឋភាពក្រុងសៀមរាបពីចម្ងាយ វាលស្រែប្រាំង របស់កសិករនៅជុំវិញនោះ និងផ្ទៃបឹងទន្លេសាប អមដោយសំឡេងទូកឬកាណូតបន្លឺឡើងមិនចេះដាច់ ដោយប្រជានេសាទរស់នៅក្បែរៗនោះ។ ជាពិសេសលំនៅឋានប្រជាពលរដ្ឋជាច្រើនដេដាស់ គួរជាទីចាប់ អារម្មណ៍។ លោក រ៉ា ឌី បានឱ្យដឹងទៀតថា …

Read More »

Categories