Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / September (page 2)

Monthly Archives: September 2023

សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្តីពីអង្គរនិងសំបូរព្រៃគុករៀបចំនៅទីស្នាក់ការធំនៃអង្គការយូណេស្កូ

ឆ្លៀតក្នុងឱកាសដ៏មមាញឹកក្នុងកិច្ចប្រជុំលើកទី៤៥នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារ៉ាប៊ីត ឯកឧត្ដម ហង់ ពៅអគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្ដម ផាន់ ណាឌី រួមជាមួយប្រតិភូដែលមានលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក បានចូលជួបប្រជុំការងារជាមួយ ឯកឧត្ដម Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌនៃអង្គការយូណេស្កូ ដើម្បីពិភាក្សាអំពីការសម្របសម្រួលនានាក្នុងការត្រៀមរៀបចំសន្និសីទលើកទី៤នៃអន្តររដ្ឋាភិបាលអំពីអង្គរដែលនឹងប្រព្រឹត្តនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការធំរបស់អង្គការយូណេស្កូ នាទីក្រុងបា៉រីស ប្រទេសបារាំង។ សន្និសីទអន្តររដ្ឋាភិបាលនេះរៀបចំឡើងដើម្បីកំណត់នូវគោលនយោបាយ និងទិសដៅសកម្មភាពនានាសំដៅពង្រឹងប្រសិទ្ធភាព អភិបាលកិច្ចល្អនៃកិច្ចអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរនិងរមណីយដ្ឋានសំបូរព្រៃគុក។ សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរត្រូវបានប្រារព្ធឡើងលើកទី១ នៅឆ្នាំ១៩៩៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន លើកទី២ នៅឆ្នាំ២០០៣ នាទីក្រុងប៉ារីស ប្រទេសបារាំង និងលើកទី៣ នៅឆ្នាំ ២០១៣ ប្រទេសកម្ពុជា។  នៅឆ្នាំ២០១៩ គណៈ កម្មាធិការនេះត្រូវបានពង្រីកសមត្ថកិច្ចបន្ថែមដល់រមណីយដ្ឋានសំបូរព្រៃគុក ដោយប្តូរឈ្មោះថា គណៈកម្មការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក៕

Read More »

ធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះ ក្តីស្រលាញ់ និងចង់ឱ្យកេរដំណែលដូន តានៅគង់វង្ស

អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ថែរក្សា ជួសជុល អភិរក្សប្រាង្គប្រាសាទ តាមមធ្យោបាយបណ្ដុះបណ្ដាលអ្នកបន្តវេនឱ្យយល់ដឹងពីជំនាញបច្ចេកទេសដើម្បីរួមគ្នាអភិរក្ស។ ក្នុងនោះមានកូនខ្មែរមួយចំនួនបានស្ម័គ្រចិត្តធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះតែពួកគេមានក្តីស្រឡាញ់ និងចង់ថែរក្សាកេរដំណែលដូនតាខ្មែរឱ្យនៅគង់វង្ស។ លោក ជួន វង្ស អាយុ ៣០ឆ្នាំ អ្នកភូមិឪឡោក ឃុំបាគង នៃស្រុកប្រាសាទបាគង គឺជាអ្នកចូលរួមជួសជុលប្រាសាទម្នាក់ ក្នុងចំណោមអ្នករួមការងារជាច្រើនទៀត។ លោកមានប្រសាសន៍ថា លោកបានធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋចំនួន៤ឆ្នាំមកហើយ។ លោក វង្ស បានឱ្យដឹងថា ដោយសារការស់នៅក្បែរប្រាសាទតាំងពីតូច និងការស្រឡាញ់ផង ជំរុញឱ្យលោកចូលបម្រើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះតែចិត្តចង់ចូលរួមថែរក្សាកេរដូនតា សម្រាប់ក្មេងជំនាន់ក្រោយបន្តទៀត។ ចំណែកលោក សែន ស៊ុង អាយុជាង៣០ឆ្នាំ គឺជាអ្នកជួសជុលប្រាសាទឥដ្ឋរយៈពេលជាង១០ឆ្នាំ  មានប្រសាសន៍ថា ប្រាសាទបុរាណ ដែលដូនតាខ្មែរបានកសាង គឺអស្ចារ្យគ្មានពីរនៅលើលោក។ ការចូលរួមជួសជុលប្រាសាទបុរាណគឺជាសំណាងរបស់លោក ព្រោះតែប្រាសាទបុរាណមានតម្លៃ អាយុកាលខ្ទង់ពាន់ឆ្នាំ មានសាងពីឥដ្ឋ និងពីថ្មធំៗ ស្កឹមស្កៃ និងមិនមានមនុស្សច្រើនទេ ដែលបានចូលរួមថែរក្សាសម្បត្តិដូនតាដោយផ្ទាល់ដូច្នេះឡើយ។ លោក ជួន វង្ស និងលោក សែន …

Read More »

ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំនៅប្រាសាទបាយ័ន ដាំបង្គោលក្រាក់ និងដាំស្មៅបង្កើនទេសភាពបៃតងនៅជុំវិញប្រាសាទ

ក្រៅពីការងារស្នូលរបស់ខ្លួន ភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅក្រុងអង្គរធំ បានចូលរួមរៀបចំដាំបង្គោលក្រាក់នៅខាងៗផ្លូវក្បែរប្រាង្គប្រាសាទ ដើម្បីបង្ការយានយន្តគ្រប់ប្រភេទចូលទៅដល់ប្រាសាទ ឬជិតប្រាសាទ និងចតមិនមានសណ្តាប់ធ្នាប់ ព្រមទាំងដាំស្មៅដើម្បីលើកសោភ័ណភាពបៃតងនៅជុំវិញប្រាសាទបាយ័នកាន់តែមានភាពស្រស់បំព្រង។ កញ្ញា នៅ ចិន្តា អនុប្រធានភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅប្រាសាទបាយ័ន បានឱ្យដឹងថា ការដាំបង្គោលក្រាក់ និងដាំស្មៅនេះ មានបួនទីតាំង គឺនៅខាងលិច ខាងត្បូង ខាងកើត និងខាងជើងនៃប្រាសាទបាយ័នត្រង់ចំណុចដែលមានដើមឈើធំៗ ដីស្ងួត និងមិនមានស្មៅដុះ។ កញ្ញា ចិន្តា បន្តថា នៅមុនពេលរៀបចំដាំជាបង្គោលក្រាក់ និងដាំស្មៅឃើញថា ទីតាំងមួយចំនួនត្រូវបានចតយានយន្តដោយមិនមានសណ្ដាប់ធ្នាប់។ ប៉ុន្តែ ក្រោយពីដាំស្មៅរួចរាល់ឃើញថាទីតាំងទាំងនោះមានពណ៌បៃតង និងមិនមានការចតយានជំនិះផ្ដេសផ្ដាសទៀតឡើយ។ ក្រុមការងារនឹងថែទាំស្មៅទាំងនោះដើម្បីរក្សាបាននូវភាពបៃតងគ្រប់រដូវកាល។ ភ្នាក់ងារសណ្តាប់ធ្នាប់ ដែលបានចូលរួមក្នុងការងារនេះ សម្តែងការសប្បាយចិត្ត ដែលជួយលើកសោភ័ណភាពប្រាសាទ រក្សាបាននូវសណ្តាប់ធ្នាប់ល្អក្នុងបរិវេណក្រុងអង្គរធំ ពិសេសចំណុចប្រាសាទ បាយ័ន។ សកម្មភាពនេះ ក៏នឹងផ្លាស់ប្ដូរពីដីទំនេរមកជាមានស្មៅពណ៌បៃតងគ្រប់រដូវកាល បង្កើននូវទេស ភាពវប្បធម៌ ហើយក៏អាចទាក់ទាញអារម្មណ៍ភ្ញៀវទេសចរឱ្យចង់មកទស្សនាបន្ថែមទៀត៕

Read More »

ក្រុមជួសជុលនៃអាជ្ញាធរជាតិអប្សរា បានរកឃើញមានការសាងសង់ខឿនពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័ន

ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអអប្សរា បានប្រទះឃើញសំណង់រចនាសម្ពន្ធថ្មីមួយដែលគេពុំធ្លាប់បានដឹងពីមុនមកទាល់តែសោះ គឺការសង់ជញ្ជាំងខឿនថ្មពីរជាន់ត្រួតគ្នានៅរួតទីបីរបស់ប្រាសាទបាយ័ន។ ការប្រទះឃើញសំណង់ដែលខុសប្លែកពីប្រាសាទបុរាណនានាទាំងអស់នេះ គឺក្នុងកំឡុងពេលដែលក្រុមការងារបច្ចេកទេសជួសជុលប្រាសាទកំពុងជួសជុលពង្រឹងរចនាសម្ពន្ធប្រាសាទនៅរួតទីបីនៃប្រាសាទ។ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ នៅប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលក្រុមអ្នកបច្ចេកទេសរកឃើញថា មានការសាងសង់ខឿនប្រាសាទបុរាណត្រួតគ្នារហូតដល់ពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័ន​ដែល ខុសប្លែកពីសំណង់ប្រាសាទបុរាណនានា ដោយគេឃើញសង់ខឿនមួយជាន់រួចហើយ មានសង់ខឿនមួយទៀតបន្ថែមពីខាងក្រៅ ព្រមទាំងការប្តូរប្លង់ស្ថាបត្យកម្មក្នុងកំឡុងពេលសាងសង់នោះផង។ ក្រុមអ្នកបច្ចេកទេសបានសង្កេតឃើញថា ខឿនដែលសាងសង់មុន គឺអត់សូវមានក្បាច់រចនាទេ គឺមានតែស្នាមដាប់រំលីងថ្មតែប៉ុណ្ណោះ ចំណែកឯ ខឿនដែលសាងសង់ពង្រីកក្រោយ គឺឃើញមានក្បាច់រចនាជាចម្លាក់ពងត្រីយ៉ាងស្អាត។ ក្រុមស្ថាបត្យករ បានសន្និដ្ឋានថា ការសាងសង់ខឿនប្រាសាទបុរាណថែមថយបែបនេះ ប្រហែលបណ្តាលមកពីអ្នកសាងសង់មានការផ្លាស់ប្តូរគំនិតនៃការរចនាសំណង់ឱ្យកាន់តែស្អាតជាងមុន។ កញ្ញា សុវណ្ណលីលីន ពន្យល់ទៀតថា ការប្រទះឃើញសំណង់ប្រាសាទបុរាណមានខឿនពីរជាន់នេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញឱ្យអ្នកសិក្សាស្រាវជ្រាវសំណង់ ស្ថាបត្យកម្មនៅតាមប្រាសាទខ្មែរបុរាណកាន់តែបានស្វែងយល់បន្ថែមទៀត សម្រាប់ការចងក្រងផ្នែកស្ថាបត្យកម្មសម័យអង្គរទុកជាឯកសារឱ្យអ្នកស្រាវជ្រាវជំនាន់ក្រោយ៕

Read More »

សត្វឆ្មាដាវញីមួយក្បាលទៀត គ្រោង ដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)  បានដឹកជញ្ជូនសត្វឆ្មាដាវ(Leopard Cat)  ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង មានគម្រោងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។ តាមរយៈគម្រោងនេះដែរ កន្លងមកគម្រោងទទួលបានជោគជ័យ​ក្នុងការដោះលែងសត្វព្រៃ​ជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១៥ក្បាល(កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស(Red muntjac) ចំនួន៦ក្បាល សត្វស្វាព្រាម(Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm civets) ចំនួន៧ក្បាល សត្វភេខ្លួនរលោង(Smooth-coated otter) ចំនួន៨ក្បាល(កើតកូនបានចំនួន៥ក្បាល) សត្វឆ្មាដាវ(Leopard Cat) ចំនួន២ក្បាល កេងកងតូច(Oriental Pied Hornbill) ចំនួន៧ក្បាល កេងកងធំ(Great Hornbill) ចំនួន៦ក្បាល ព្វាំង(Wreathed Hornbill) ចំនួន៧ក្បាល សត្វក្ងោក(Peafowl) ចំនួន៩ក្បាល …

Read More »

អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បន្តដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្ត

កូនឈើចម្រុះជិត៤០០ដើម និងស្មៅ៣០០ម៉ែត្រការ៉េទៀត ត្រូវបានដាំនៅបរិវេណរមណីយដ្ឋានអង្គរ នៅក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានសហការជាមួយសាលា ប៊ែលធី អន្តរជាតិ និងប៊ែលធី ទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងសិស្សានុសិស្សជ័យលាភីនៃសាលា ប៊ែលធី អន្តរជាតិ ជាង២០០នាក់ បានដាំកូនឈើចម្រុះចំនួន៣៨០ដើម និងស្មៅចំនួន៣០០ម៉ែត្រការ៉េ នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត(អតីតផ្សារយាងធំ)។ ការដាំដើមឈើនេះសោត ធ្វើឡើងក្នុងបំណងដើម្បីបណ្តុះស្មារតីសិស្សានុសិស្សគ្រប់ៗរូប ស្រឡាញ់ព្រៃឈើ ស្រឡាញ់បរិស្ថាន និងដាំទុកជាអនុស្សាវរីយ៍ ក៏ដូចជាបង្កើនសោភ័ណភាពក្នុងឧទ្យានអង្គរ៕

Read More »

លោកចៅសង្កាត់ជ្រាវ រៀបចំពិធីប្រគល់ប័ណ្ណថ្លែង អំណរគុណដល់សមាជិកបក្សជាង១០០នាក់

សៀមរាប៖លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ  នៃក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានរៀបចំពីធីប្រគល់ប័ណ្ណថ្លែងអំណរ គុណដល់សមាជិកបក្ស នៃគណ:បក្សសង្កាត់ជ្រាវ ដែលខំប្រឹងប្រែងលះបង់កម្លាំង កាយ ចិត្ត ក្នុងការ ឃោសនាស្វែងរកសម្លេងឆ្នោតនាពេលកន្លងទៅនេះ។    លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានអោយដឹងថាប័ណ្ណថ្លែងអំណរគុណនេះ គឺបានប្រគល់ជូនសមាជិកបក្សប្រមាណជាង១២០នាក់ និងពលរដ្ខជាង១០០ នាក់ទៀតនៅក្នុងមូលដ្ឋានសង្កាត់ជ្រាវ។   លោកចៅសង្កាត់អោយដឹងទៀតថា មូលហេតុដែលឈានដល់ការផ្តល់ប័ណ្ណថ្លែងអំណរគុណនេះ ដោយបានមើលឃើញថា ពួកគាត់ទាំងអស់គ្នា បានខំប្រឹងប្រែងលះបង់ពេលវេលាផ្ទាល់ខ្លួន មិនខ្វល់រឿង ក្តៅ ត្រជាក់ ភ្លៀង ផ្គរ ប៉ុន្តែ ពួកគាត់បានជួយជ្រោមជ្រែងរហូតទទួលបានជោគជ័យទាំងស្រុងនៃសម្លេងឆ្នោតក្នុងនិតិកាលទី៧នេះ។    លោកបានបន្ថែមថា ជាមួយគ្នានឹងការផ្តល់ជូននូវប័ណ្ណថ្លែងអំណរគុណនេះ យើងក៍មានការពិសារ អា ហារសាមគ្គីរួមគ្នា ដែលរៀបចំនៅក្នុងបរិវេណគណ: បក្សសង្កាត់ជ្រាវផងដែរ។    សូមជម្រាបជូនថា ការផ្តល់ប័ណ្ណថ្លែងអំណរគុណដល់សមាជិកគណ:បក្ស ក៍ដូចជាពលរដ្ឋនៅក្នុងមូល …

Read More »

ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តនឹងកើតឡើងនៅខែកញ្ញានេះ

អាជ្ញាធរជាតិអប្សរា មានសោមនស្សជូនដំណឹងថា ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរ នឹងកើតទ្បើងចំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង៦ព្រឹកតទៅ។ នេះ គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍កើត ឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា  ភ្ញៀវជាតិ និងអន្តរជាតិ អាចអញ្ជើញចូលទស្សនា ដោយក្រីរីករាយ៕

Read More »

បាឋកថា ចម្លាក់រឿងព្រះបាទសូរ្យវរ្ម័ន ទី២នៅលើថែវខាងត្បូងអង្គរវត្តតាម រយៈសិលាចារឹក និងបុរាណវិទ្យា ទទួលបានការជជែកយ៉ាង ផុស ផុល

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំបាឋកថាមួយស្ដីពី ចម្លារឿងព្រះបាទសូរ្យវរ្ម័នទី២ នៅលើថែវខាងត្បូងអង្គរវត្ត តាមរយៈសិលាចារឹក និងបុរាណវិទ្យា ដែលមានអ្នកចូលរួមប្រមាណ២០០ ភាគច្រើនជាមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ។ បាឋកថានេះបែងចែកជាពីរវគ្គ ដោយវគ្គទីមួយវាគ្មិនគឺលោក វង្ស សាវុទ្ធី ជាប្រធានស្ដីទីសារមន្ទីរកុលាលភាជន៍​អង្គរភូមិតានី  និងជាអ្នកជំនាញសិលាចារឹក។ លោកបានបង្ហាញអំពីទិដ្ឋភាពទូទៅនៃសិលាចារឹក និងសិលាចារឹកបុរាណចារនៅលើថែវអង្គរវត្ត ព្រមទាំងបកស្រាយខ្លឹមសារសិលាចារឹកទាំងនោះផង។ អង្គរវត្តជាប្រាសាទដ៏ស្កឹមស្កៃមួយ មានសិលាចារឹកប្រមាណជាង៦០ ហើយសិលាចារឹកទាំងនោះទៀតសោត បានចារនៅសម័យអង្គរខ្លះក្បែររូបតាមថែវ ហើយភាគច្រើនទំនងចារនៅក្រោយសម័យអង្គរ។ វាគ្មិនទី២ គឺលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយ ធ្វើបទបង្ហាញពីប្រវត្តិសកម្មភាពត្រួសៗរបស់ព្រះបាទសូរ្យវរ្ម័នទី២ ទំនាក់ទំនងខ្មែរ ចាម្ប៉ា និងដៃវៀត។ រឿងរ៉ាវចម្បាំងរវាងទ័ពចាម ទ័ពខ្មែរ និងដៃវៀត ទាក់ទងនឹងចម្លាក់លើថែវខាងត្បូងអង្គរវត្ត ព្រមទាំងភស្តុតាងបង្ហាញពីតើស្យាមកុកដែលនៅក្នុងក្បួនដំណើរចម្បាំងរបស់ព្រះបាទសូរ្យវរ្ម័នទី២ ជាអ្នកណា។ល៕

Read More »

ក្រៅពីការទស្សនាថ្ងៃរះ និងថ្ងៃលិច ប្រាសាទភ្នំបាខែងក៏ក្លាយជាគោលដៅហាត់ប្រាណរបស់ភ្ញៀវជាតិ

បើនិយាយដល់ប្រាសាទភ្នំបាខែង ភ្ញៀវទេសចរពិតជានឹកឃើញដល់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច គួរជាទីគយគន ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតពីខាងលើប្រាសាទ។ មិនតែប៉ុណ្ណោះ ប្រាសាទភ្នំបាខែង ក៏បានក្លាយជាទីតាំងដើរហាត់ប្រាណយ៉ាងសប្បាយរីករាយរបស់ភ្ញៀវជាតិ។ កញ្ញា ឃាង សុខេង ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំបាខែង បានលើកឡើងថា ចាប់ពីម៉ោងប្រមាណ៥ព្រឹកមក មានភ្ញៀវទេសចរជាតិបានយកជម្រាលផ្លូវដើរឡើងប្រាសាទភ្នំបាខែងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណ។ កញ្ញាបញ្ជាក់ថា ការដើរហាត់ប្រាណឡើងទៅទស្សនាប្រាសាទភ្នំបាខែង ព្រោះពួកគាត់អាចគយគនធម្មជាតិស្រស់បំព្រងនៅជុំវិញនោះ ស្រូបខ្យល់អាកាសល្អបរិសុទ្ធ ជាពិសេសរងចាំទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចនៅទីនោះថែមទៀតផង។ សូមបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏រៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាព ដូចជាការលះមែកឈើខ្លះៗ រៀបចំផ្លូវដើរជុំវិញប្រាសាទឱ្យស្អាត ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារកន្លែងមានហានិភ័យ ដើម្បីការពារសុវត្ថិភាពអ្នកទេសចរទាំងឡាយ។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ឬមគ្គទេសក៍ទេសចរណ៍ឱ្យនាំភ្ញៀវដើរទស្សនាតាមទិសដៅដែលបានរៀបចំ ដើម្បីឱ្យពួកគាត់បានឃើញនូវអ្វីដែលថ្មីៗ និងមានសណ្តាប់ធ្នាប់ល្អ៕

Read More »

Categories